ព័ត៌មានជាតិ

មន្ត្រីជំនាញរកឃើញ ទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់ ដែលដាក់តាំងលក់ នៅតាមផ្ទះលក់ចាប់ហួយ ផ្សារដូនស ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀងដឹកនាំ ដោយលោក ផឹង និលប្រធានសាខា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ បានសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យគ្រឿងឧបភោគបរិភោគចំនួន៣២គំរូ រកឃើញ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដែលតាំងលក់នៅតាមផ្ទះអាជីករ លក់ចាប់ហួយនៅផ្សារដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកលោកផឹង និលបានដឹងថាសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន៣២គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផលក្រោយការ ចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជាទឹកដោះគោខាប់ ចំនួន២៤កំប៉ុង នំក្តាមចំនួន៦០ កញ្ចប់ ម៉្សៅស៊ុបចំនួន១៥កញ្ចប់ ទឹកសៀងចំនួន ១១ដប ផ្សិតកំប៉ុងចំនួន១០កំប៉ុង ទឹកក្រូចម៉ាក FANTAចំនួន១០ដប សាប៊ូខាត់ស្បែកចំនួន១៥ ដប។ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដក ហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុត កម្ទេចចោលនៅពេលក្រោយ ។

លោកបានបញ្ជាក់ថា មុខទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់នោះ បើយកទៅបរិភោគ អាចនឹងធ្វើឱ្យរាគរួស ក្អួតចង្អោរ ខូចក្រលៀន ក្រពះ និងឧស្សាហ៍ វិលមុខ បណ្ដាលឲ្យចុះអន់ថយនូវកម្លាំង និងបង្កឲ្យសុខភាពចុះខ្សោយ អាចនឹងមានបញ្ហាដល់អាយុជីវិត ទៀតផង។

លោក ផឹង និល ក៏បានធ្វើការផ្សព្វផ្សាយនិង អំពាវនាវដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋទាំងអ្នកលក់ ទាំងអ្នកទិញ មុននឹងទិញរបស់អ្វីមួយទៅ បរិភោគសូមពិនិត្យទៅលើកាលបរិច្ឆេទ ប្រើប្រាស់ឲ្យបានច្បាស់លាស់៕

To Top