បរទេស៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ ប្រធានាធិបតីតួកគី លោក Tayyip Erdogan ថាជាអ្នកញុះញង់ដ៏ចម្បង ក្នុងការប្រយុទ្ធគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ រវាងកងកម្លាំងអាមេនី និងអាហ្ស៊ែបៃហ្សង់ សម្រាប់រយៈពេលជាង២៥ឆ្នាំ។ នៅក្នុងបទសម្ភាសន៍មួយ ចេញផ្សាយនៅថ្ងៃអង្គារនេះ ដែលហាក់ធ្វើឲ្យ មានភាពតានតឹង អន្តរជាតិខ្លាំងឡើង...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ប៉ូលិសជាតិបាននិយាយថា ប៉ូលិសប្រឆាំងនឹងក្រុមភេរវករ របស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើការចាប់ខ្លួន បានជនសង្ស័យចំនួន០៤នាក់ ដែលជាក្រុមភេរវករ ដោយដាក់ការសង្ស័យថា មានជាប់ពាក់ព័ន្ធ នឹងក្រុមសកម្មប្រយុទ្ធអាល់ កៃដា ដែលមានបណ្តាញរបស់ Jemaah Islamiyah ។ លោក Argo Yuwono...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ២៧២.៣០៩នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន៥.៥៣៤នាក់ ។ ចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់១.៧៥៧នាក់ ដែលមានអ្នកស្លាប់បន្ថែម ចំនួន៣៨នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ បាននិងកំពុងអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។ យោងហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានឲ្យដឹងថាមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» គឺជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជាការវិនិយោគរបស់ក្រុមហ៊ុន «ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក» ដោយគ្របដណ្តប់លើផ្ទៃដីទំហំ ជាង ១៣ហិកតា ជាមួយគម្របរុក្ខជាតិបៃតងចំនួន ៨៨ភាគរយ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជារមណីយដ្ឋានអេកូឡូស៊ី ខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយ វិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេស ដែលរួមបញ្ចូលនូវសួនផ្កាចម្រុះពណ៌ សួនកម្សាន្ដរីករាយបន្ទប់ស្នាក់នៅបែបផ្ទះឈើ និងអាហារឆ្ងាញ់ៗនៅក្នុងទីតាំងតែមួយ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានគម្រោងកម្សាន្តដូចជា ការកម្សាន្តបែបផ្សងព្រេង រំភើប កក់ក្តៅ និងពោរពេញដោយមនោសញ្ចេតនា។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ក៏មានកងវិលកម្ពស់ ៨៨ម៉ែត្រ ដែលប្រៀបដូចជាភ្នែកនៃទីក្រុងភ្នំពេញ រួមជាមួយពិភពទឹកកម្សាន្តព្រីនស៍ ដែលមានទំហំប្រមាណ ១ហិកតា ទីវាលប្រណាំងឡានប្រកបដោយស្តង់ដារ និងសួនរុក្ខជាតិអេកូឡូស៊ីជាដើម។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ផ្តល់ការកម្សាន្តជូនដល់អ្នកទេសចរគ្រប់វ័យ ពោលគឺមានកន្លែងកម្សាន្តសម្រាប់មនុស្សគ្រប់វ័យទាំងអស់។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានសេវាកម្មកម្សាន្តដូចជា៖ ឧបករណ៍ជិះទម្លាក់ កៅអីវិលហោះហើរ សេះវិលទូកចោរសមុទ្រ រថយន្តបុកគ្នា ឌីស្កូក្រឡាប់ចាក់ រថយន្តប្រណាំង កន្ត្រកវិល និងសួនទឹកជាដើម។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» បើកទ្វារពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។ តម្លៃសំបុត្រ មានចាប់ពី ៤ដុល្លារ រហូតដល់ ៤០ដុល្លារ។ សម្រាប់សំបុត្រតម្លៃ ៤០ដុល្លារ គឺអ្នកទេសចរអាចលេងរាល់ឧបករណ៍កម្សាន្តដែលមាននៅក្នុងមណ្ឌលកម្សាន្តមួយនេះ។ ក្រៅតែពីផ្តល់នូវការកម្សាន្តដ៏សម្បូរបែបហើយនោះ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ដែលវិនិយោគដោយក្រុមហ៊ុនចិននេះ ក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែររហូតដល់ប្រមាណ ១៩០នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជញបើកកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យ និង ពិភាក្សាលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ។ របៀប វារៈដែលនឹងត្រូវលើកយកទៅពិភាក្សារួមមាន៖ ១-សេចក្ដីព្រៀងកម្មវិធីវិនិយោគសារធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣។២-សេចក្ដីព្រៀងផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣។៣-បញ្ហាមួយចំនួនទៀត៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ស្អែកនេះ នឹងអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។នេះបើយោង គេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ ខណៈពេលកម្មករ របស់ក្រុមហ៊ុនស៊ិនទ្រី នៅតែបន្ត ធ្វើកូដកម្មដោយមិនចេញ ប្រមូលសំរាម អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ បានបានចុះប្រមូលសំរាម តាមបណ្តោយផ្លូវ៣៦៩ ( ព្រែកប្រា ) គិតចាប់ពីគល់ស្ពាន ព្រះមុន្នីវង្សីថ្មី...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិភាក្សាលើកទី២ អាណត្តិទី១ នាព្រឹកថ្ងៃអង្គារទី០៦ ខែតុលា ឆ្នាំ២០២០ នេះ ។ កិច្ចប្រជុំ របស់ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី២ នេះដែរ គឺផ្តោតសំខាន់ ទៅលើរបៀបវារៈ ដូចខាងក្រោម៖ (១) ត្រួតពិនិត្យលើសេចក្តីព្រាង អនុក្រឹត្យ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទបញ្ញត្តិច្បាប់ ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការ តាមផ្លូវអាកាស និងនាវាសមុទ្រ (២) សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិ សន្តិសុខសង្គម (៣) បញ្ហាផ្សេងៗ ។ ថ្លែងទៅកាន់អង្គប្រជុំ លោកបណ្ឌិតរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងអរគុណដល់សមាជិក ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ដែលបានអញ្ជើញចូលរួម និងខិតខំយកចិត្តទុកដាក់ ពិភាក្សារៀបចំ នូវសេចក្តីព្រាងឯកសារទាំងនេះឡើង ដើម្បីដាក់ជូនកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលពិនិត្យពិភាក្សា និង អនុម័តនាពេលនេះ ។ ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវ និងរៀបចំ លិខិតបទដ្ឋានបន្ថែមទៀត ឱ្យបានគ្រប់ជ្រុងជ្រោយស្របទៅតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម និងរៀបចំយន្តការអនុវត្ត តាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល សំដៅធានាបាន នូវសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។ ទាំងអស់នេះ គឺដោយសារ មានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរ និងខ្វល់ខ្វាយ ពីសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។ សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា និងអនុម័តខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹក នៅសាលប្រជុំ ក្រុមប្រឹក្សាភិបាល នៃទីស្នាក់ការកណ្តាល បេឡាជាតិសន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមាន អញ្ជើញចូលរួមពីសំណាក់ សមាជិកនៃក្រុមប្រឹក្សាភិបាលចំនួន ១១រូប ៕
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រទេសប្រេស៊ីល បានប្រកាសថា ប្រេស៊ីល បានបន្ថែមពេលវេលាក្នុង ការហាមប្រាមចំពោះជនបរទេស ដែលបានចូលមកតាមដីគោក តាមផ្លូវសមុទ្រ រឺទន្លេ ដើម្បីទប់ស្កាត់ការផ្ទុះ ជំងឺកូវីដ១៩ ។ ការមកដល់តាមជើង អាកាសត្រូវបានអនុញ្ញត ចាបតាំងពីថ្ងៃទី២៥ ខែកញ្ញា...