ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យ យុទ្ធនាការថា ប្រធានាធិបតី លោកដូណាល់ត្រាំ មានបំណង ចូលរួមក្នុងកិច្ចពិភាក្សាដេញដោល ប្រធានាធិបតី នៅជុំបន្ទាប់ ជាមួយលោក Joe Biden

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យយុទ្ធនាការ របស់លោកត្រាំ បាននិយាយកាល ពីថ្ងៃចន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ នៅតែគ្រោងចូលរួមក្នុងកិច្ចពិភាក្សាដេញដោលប្រធានា ធិបតីនៅជុំបន្ទាប់ជាមួយនឹង លោក Joe Biden បេក្ខជននៃគណបក្សប្រជាធិបតេយ្យនៅឆ្នាំ ២០២០ នៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។

យោងតាមទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានផ្នែកទំនាក់ទំនង Trump ២០២០ លោក Tim Murtaugh បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បន្ទាប់ពីលោក ត្រាំ បានសរសេរថាលោកកំពុងឆែកការចាកចេញពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ យោធាជាតិ Walter Reed នៅ Bethesda រដ្ឋ Maryland ជាទីដែលលោកស្នាក់នៅរយៈពេល ៣ ថ្ងៃដើម្បីព្យាបាលការឆ្លងមេរោគកូវីដ១៩ថា « វាជាចេតនារបស់ប្រធានាធិបតី ក្នុងការជជែកវែកញែក»។

លោកប្រធានាធិបតីបានវិលត្រឡប់ទៅ កាន់សេតវិមានវិញដែលនៅទីនោះលោកនៅតែបន្តទទួលការមើលថែ និងតាមដានសុខភាព ជាប្រចាំពីគ្រូពេទ្យនិងក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិកា។

នៅក្នុងសារធ្វីតធ្វីតដែលបាន ផ្សាយនៅមុនថ្ងៃនោះលោក ត្រាំ បាននិយាយថាលោកនឹងវិលត្រឡប់ទៅរកយុទ្ធនាការឆាប់ៗនេះ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយ ដែលបានរាយការណ៍អំពីការស្ទង់មតិ ដែលបង្ហាញថា លោកដើរតាមពីក្រោយលោក Biden (ធ្លាក់ប្រជាប្រិយភាព)៕ ប្រែសម្រួលៈ ណៃ តុលា

To Top