ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានលើកឡើងក្នុងគ្រុបតេឡេក្រាមនៅថ្ងៃ២២ ធ្នូថា ការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ ឫអាល់កុល លើសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ តែអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាព ដូចជាពុលជាដើម។ លោកស្រីបន្តថា លើកលែងតែការលាងសំអាតដៃដោយ សាប៊ូជាមួយទឹកស្អាត ឫអាល់កុល ឫជែល ដែលជាវិធានការសម្រាប់ ការពារការចម្លងវីរុសកូវីដ-១៩...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ដែលត្រៀមចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា បាននិងកំពុងផ្ញើសារ ដែលមានការធានាអះអាងដល់សម្ព័ន្ធមិត្តអាមេរិកថា រដ្ឋបាលបន្ទាប់របស់លោក នឹងផ្តល់តម្លៃដល់ពួកគេ និងពហុភាគីនិយមនៅក្នុងការផ្លាស់ប្តូរ យ៉ាងច្បាស់ពីគោលនយោបាយ ការបរទេសរបស់អាមេរិក លោក ដូណាល់ ត្រាំ។ ប៉ុន្តែភាពមិនប្រាកដប្រជា នឹងកើតមាននៅចំពោះមុខសហរដ្ឋអាមេរិក ដើម្បីទទួលបានឋានៈ ជាអ្នកដើរតួដ៏គួរឱ្យទុកចិត្ត និងសំខាន់នៅក្នុងទ្វីបអាស៊ី...
ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យលោក ហង់ជួន ណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ប្រាក់រង្វាន់ជ័យលាភីដល់កីឡា៣ប្រភេទរួមមានកីឡាប៉េតង់ វ៉ូវីណាម និងតុងហ្គីលម៉ូដូ ២០១៩នាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣ ឆ្នាំ២០១៩ “The 3rd...
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជូនរថយន្តចំនួន ១០គ្រឿង រួមជាមួយទាហាន ២០នាក់ ទៅកាន់ច្រកអូស្មាច់ ដើម្បីដឹកពលករខ្មែរមកពីថៃ តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ។http://facebook.com/dapnewsfb/videos/1082110892252551 សូមរំលឹកថា កាលពីថ្ងៃទី១៩ និង២០...
ឡុងដ៌៖ ប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប បានរឹតបន្តឹងព្រំដែនរបស់ពួកគេ ចំពោះអ្នកធ្វើដំណើរពីចក្រភពអង់គ្លេស ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើង ចំពោះករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ បន្ដកើនឡើង ដែលត្រូវបានរកឃើញនៅក្នុងប្រទេសនេះ។ បារាំងបានហាមឃាត់រាល់ ការធ្វើដំណើរពីអង់គ្លេស ក្នុងរយៈពេល ៤៨ ម៉ោង ដោយចាប់ផ្តើមពីថ្ងៃច័ន្ទនេះ ខណៈបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី អៀរឡង់ និងហូឡង់ បានផ្អាកការហោះហើរពីប្រទេសនេះ ជាបណ្តោះអាសន្នដូចប្រទេសកាណាដា អ៊ីរ៉ង់...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តី Yoshihide Suga បានឲ្យដឹងថា លោកមិនមានគម្រោងរំលាយសភាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតនោះទេ រហូតដល់ប្រទេសជប៉ុន អាចនាំយកជំងឺកូវីដ-១៩ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងបាន។ លោក Suga បានលើកឡើងថា“ យើងមិនគួរធ្វើវានោះទេដរាបណាយើង អាចការពារការរីករាលដាល នៃវីរុសឆ្លងនេះបាន ខណៈដែលការឆ្លងបានបន្ត កើនឡើងពាសពេញប្រទេស មុនឈានទៅកាន់ថ្ងៃឈប់សម្រាកចុងឆ្នាំ។ ឱកាសរបស់លោកនាយករដ្ឋមន្រ្តី ក្នុងការកោះហៅការបោះឆ្នោត កំពុងថមថយបន្តិចម្តងៗ...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តី Yoshihide Suga នៅថ្ងៃច័ន្ទនេះ បានបដិសេធការមិនចាំបាច់ប្រកាស ពីភាពអាសន្នរបស់ជាតិមួយផ្សេងទៀត សូម្បីតែការកើនឡើងនៃករណីវីរុសកូវីដ-១៩ នាពេលថ្មីៗនេះបានឆ្លងរាលដាល នៅក្នុងប្រទេសជប៉ុនដល់ជាង ២០ម៉ឺននាក់ ហើយអ្នកជំនាញផ្នែកសុខភាព បានព្រមានថា ប្រព័ន្ធវេជ្ជសាស្ត្រកំពុងតែមានភាពតានតឹង។ ថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ដែលបានរៀបចំទុកជាមុនលោក Suga បានលើកឡើងថា រដ្ឋាភិបាលអាចនឹងស្នើឱ្យបិទភោជនីយដ្ឋាន និងបារ កាត់បន្ថយម៉ោងធ្វើការបន្ថែមទៀត ក្នុងគោលបំណង...
បរទេស៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមសមាជិកសភារបស់សហរដ្ឋអាមេរិក បានធ្វើការបង្ហាញពីជំហគាំទ្រ ទៅដល់កញ្ចប់ថវិកាប្រមាណជា ១,៩ពាន់លានដុល្លារ ដែលនឹងត្រូវប្រើប្រាស់សម្រាប់កម្មវិធី ក្នុងការដកចេញនូវឧបករណ៍ គ្រប់គ្រងបណ្តាញបច្ចេកវិទ្យា 5G នៃក្រុមហ៊ុនចិន Huawei។ ប្រភពចំនួន២ ដែលបានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតបរទេសថា កញ្ចប់ប្រាក់នេះគឺជាផ្នែកមួយនៃ កញ្ចប់ប្រាក់ដ៏សំខាន់បំផុតមួយដែលទើបតែ ត្រូវបានអនុម័តដោយ រដ្ឋាភិបាលអាមេរិកប្រមាណជា ៩០០ពាន់លានដុល្លារ សម្រាប់កិច្ចការងារស្រោចស្រង់ សេដ្ឋកិច្ចជាតិពីបញ្ហាវិបត្តិកូវីដ១៩។...
បរទេស៖ ក្រុមហ៊ុនផលិតទូរស័ព្ទយក្សអាមេរិក Apple ទើបតែបានប្រកាសបិទទ្វាហាង លក់រាយរបស់ខ្លួនទាំងអស់ចំនួន ៥៣កន្លែង នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ដោយសារតែចំនួនកើនឡើង នៃករណីកូវីដ១៩។ គួរឲ្យដឹងដែរថា នេះគឺជាការប្រកាសបិទលើកទី២ ហើយសម្រាប់ហាងលក់រាយ ទាំងនោះពីសំណាក់ Apple ដោយកាលពីដំបូងត្រូវបានធ្វើឡើង នៅអំឡុងពេលខែមិនានៅពេល ដែលរលកវាយប្រហារកូវីដ១៩ លើកដំបូងមកម្ល៉េះ។ ការប្រកាសដដែល បានបញ្ជាក់ទៀតដែរថា ទោះបីជាយ៉ាងណាក្តីអតិថិជនរបស់ខ្លួន នៅតែអាចទៅយកទូរស័ព្ទ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas នៅថ្ងៃចន្ទនេះបានជំរុញប្រទេសអ៊ីរ៉ង់ មិនឲ្យខ្ជះខ្ជាយពេលវេលា ដែលផ្តល់ឲ្យដោយលទ្ធភាពរបស់ រដ្ឋបាលសហរដ្ឋអាមេរិកលោក ចូ បៃដិន ក្នុងការវិលមករកកិច្ចព្រមព្រៀងនុយក្លេអ៊ែវិញ។ ក្រោយសន្និសីទមន្ត្រីមកពី បណ្ដាប្រទេសក្នុងកិច្ចព្រមព្រៀង JCPOA លោក Heiko Maas បានមានប្រសាសន៍ប្រាប់ថា ប្រទេសអ៊ីរ៉ង់គួរតែជៀសវាងចាប់យក វិធានការយុទ្ធសាស្ត្រណាមួយ ដែលនឹងធ្វើឲ្យវាពិបាកសម្រាប់លោក...