Covid-19

បណ្ដាប្រទេសនៅអឺរ៉ុប រឹតបន្ដឹងព្រំដែនជាមួយអង់គ្លេស ដោយព្រួយបារម្ភពីការកើនឡើង ករណីឆ្លងជំងឺកូវីដ-១៩

ឡុងដ៌៖ ប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប បានរឹតបន្តឹងព្រំដែនរបស់ពួកគេ ចំពោះអ្នកធ្វើដំណើរពីចក្រភពអង់គ្លេស ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើង ចំពោះករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ បន្ដកើនឡើង ដែលត្រូវបានរកឃើញនៅក្នុងប្រទេសនេះ។

បារាំងបានហាមឃាត់រាល់ ការធ្វើដំណើរពីអង់គ្លេស ក្នុងរយៈពេល ៤៨ ម៉ោង ដោយចាប់ផ្តើមពីថ្ងៃច័ន្ទនេះ ខណៈបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី អៀរឡង់ និងហូឡង់ បានផ្អាកការហោះហើរពីប្រទេសនេះ ជាបណ្តោះអាសន្នដូចប្រទេសកាណាដា អ៊ីរ៉ង់ អ៊ីស្រាអែល និងតួកគី។

សហគមន៍អ៊ឺរ៉ុប បានបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃច័ន្ទនេះ ដើម្បីពិភាក្សាពីវិធានការណ៍នានា ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលយ៉ាងឆាប់រហ័ស នៃវីរុសថ្មីនៅក្នុងប្រទេសអង់គ្លេស។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានលើកឡើងថា ការឆ្លងថ្មីអាចនឹងកើនឡើងរហូតដល់ ៧០ ភាគរយបន្ថែមទៀតហើយបានដាក់ទីក្រុងឡុងដ៌ និងតំបន់មួយចំនួនទៀត ស្ថិតនៅក្រោមកម្រិតរឹតបន្តឹងថ្មី ដោយបោះបង់ចោលការបន្ធូរបន្ថយច្បាប់ ដែលបានគ្រោងទុកក្នុងឱកាសបុណ្យណូអែល សម្រាប់មនុស្សរាប់លាននាក់ ៕

ដោយ ឈូក បូរ៉ា

To Top