ពិតណាស់ បញ្ហាដីធ្លី ជាពិសេស នៅតំបន់ដីឡើងថ្លៃ គឺដោះមិនចេញព្រោះមាន វត្តមានអ្នកធំឬឧកញ៉ាមួយចំនួន នៅពីក្រោយ។ ថ្មីៗនេះ ខ្ញុំបានជួប លោកពូ ប៊ុន សេង នាយឧត្តមសេនីយ៍ផ្កាយ៤ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅហាងគុយទាវមួយ ក្នុងខេត្តបាត់ដំបង។ លោកពូជាអតីត មេបញ្ជាការយោធភូមិភាគទី ៥ ប្រចាំការនៅខេត្តបាត់ដំបង។ លោកពូ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍កាល ពីខែសីហាថា ប្រទេសចិន បានលួចលាក់ បង្កើតបណ្តាញ 5G តាមបណ្តោយបន្ទាត់ នៃការត្រួតពិនិត្យជាក់ស្តែងនៅ Ladakh ។ របាយការណ៍នេះកើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនខែ កន្លងមកនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា...
បរទេស៖ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីថៃ បាននិយាយ នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលបានត្រៀមរួចហើយ ដើម្បីដោះស្រាយ រឿងក្រុមបាតុករ ដែលកំពុងហូរហៀរចេញ ពីខេត្តផ្សេងៗដើម្បីមកចូលរួម បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ដែលបានគ្រោងទុក ដោយនិស្សិតនិងអ្នកគាំទ្រ នៅថ្ងៃសៅរ៍នៅបរិវេណ Tha Phrachan នៃសាកលវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកក។ យោងតាមសារព័ត៌មាន...
ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា រដ្ឋ Mato Grosso do Sul ដែលជារដ្ឋស្ថិតនៅ ភាគខាងត្បូង នៃប្រទេសប្រេស៊ីល បានប្រកាសដាក់រដ្ឋ ស្ថិតក្នុងគ្រាអាសន្ន កាលពីថ្ងៃចន្ទ បន្ទាប់ពីមានភ្លើងឆេះព្រៃ បានឆាបឆេះដោយបាន បំផ្លាញដំណំាអស់ ១,៤លានហិកតា ចាប់តាំងពីដើមឆ្នាំនេះ ។...
ក្រុមហ៊ុនយើងខ្ញុំឈ្មោះក្រុមហ៊ុន Tianjin Union Investment Development Group Co.,ltd.នៃប្រទេសចិន គឺជាសហគ្រាសឯកជន នៅលើទឹកដីទីក្រុងធានជីន ។ នៅក្នុងឆ្នាំ២០០៨ ក្រុមហ៊ុនយើងខ្ញុំ បានចុះកិច្ចសន្យាស្តីពីការអភិវឌ្ឍដីធ្លី (តារាសាគរ) ជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយបានបោះទុនវិនិយោគបង្កើតសហគ្រាសឯកបុគ្គលមួយនៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី (ហៅកាត់ថាក្រុមហ៊ុនយូញៀនគ្រុប) ដើម្បីទទួលខុសត្រូវក្នុងការសាងសង់អភិវឌ្ឍន៍គម្រោងតារាសាគរប្រទេសកម្ពុជា។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ចនៃសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនយូញៀនគ្រុប ដោយស្របតាមច្បាប់ The Global Magnitsky Human Rights និង បទបញ្ជារដ្ឋបាលពាក់ព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។ ទាក់ទងនឹងនេះ ក្រុមហ៊ុនយើងខ្ញុំសូមបង្ហាញពីការមិនពេញចិត្ត និងជំទាស់ជាដាច់ខាត។ ការចោទប្រកាន់ទោសពីភាគីសហរដ្ឋអាមេរិកមកលើក្រុមហ៊ុនយើងខ្ញុំ គឺគ្មានមូលដ្ឋានពិតបា្រកដ និងមិនមានតម្លៃគួរអោយឆ្លើយតបវិញទេ ទោះយ៉ាងណាក្តី ដើម្បីជាប្រយោជន៍ដឹងលឺអំពីការពិត ក្រុមហ៊ុនយើងខ្ញុំសូមធ្វើការបំភ្លឺដូចខាងក្រោម៖ ការចោទប្រកាន់ទោសទី១៖ក្រុមហ៊ុន យូញៀន គ្រុប ជាសហគ្រាសគ្រប់គ្រងដោយរដ្ឋចិន ។ ធាតុពិតគឺ៖ក្រុមហ៊ុន Tianjin Union Investment Development Group Co.,ltd. នៃប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ គឺជាសហគ្រាសឯកជន នៅលើទឹកដីទីក្រុងធានជីនផ្ទាល់ ហើយមិនដែលមានភាគហ៊ុនរដ្ឋចិនចូលរួមឡើយ។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុនយើងខ្ញុំគឺជា...
វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសឡាវ បានចេញរបាយការណ៍មួយថា ករណីនៃជំងឺគ្រុនឈាម នៅក្នុងប្រទេសឡាវ បានកើនឡើងដល់៦.២០៣នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន១១នាក់ គិតចាប់ពីខែមករា ។ មជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាពចំណុះឲ្យក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃចន្ទថា ចំនួនអ្នកជំងឺគ្រុនឈាម បានកើនឡើងខ្ពស់ចំនួន១.៤៥៧នាក់ ដែលមានក្នុងកំណត់ត្រា នៅក្នុងរដ្ឋធានីវៀងច័ន្ទ របស់ប្រទេសឡាវ ។...
បរទេស៖ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់គ្រាប់រ៉ុកកែតចេញពីតំបន់ហ្គាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ធ្វើឲ្យមនុស្សពីរនាក់រងរបួស កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ស្របពេលដែលអ៊ីស្រាអែលនិងប្រទេសអារ៉ាប់នៅឈូងសមុទ្រពីរទៀត បានចុះហត្ថលេខាកិច្ចព្រមព្រៀងធ្វើចំណងមិត្តភាពឲ្យមានភាពប្រក្រតី នៅឯសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ នៅមិនទាន់មានការចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារចេញពីទឹកដីដែលពួកឥស្លាមហាម៉ាស់កាន់កាប់នោះទេ។ គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីន ដែលស្វះស្វែងកសាងប្រទេសឯករាជ្យមួយ...
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរគឺជាពេលវេលាដែលប្រជាពលរដ្ឋទាំងអស់ កំពុងរីករាយជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ធ្វើបុណ្យ ធ្វើទាន ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេសការពារខ្លួនជាឆ្ងាយពីជំងឺកូវីដ១៩។ ក្នុងនោះ សម្តេចថា ត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយ...
អាហ្វហ្គាស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ថា លោកអភិបាលស្រុក Nasrudin Nazari Saadi បានថ្លែងថា ក្រុមសកម្មប្រយុទ្ធចំនួន៥ និងកងសន្តិសុខជំនាញចំនួន ៩នាក់ ត្រូវបានគេបញ្ជាក់ថាបាត់បង់ជីវិត ខណៈដែលប៉ះទង្គិចគ្នានៅស្រុក Dasht-e-Archi ភាគខាងជើងខេត្ត Kunduz របស់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃពុធនេះ ។ ប៉ះទង្គិចគ្នា...