ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ប្រកាសថា រដ្ឋស្ថិតនៅភាគខាងត្បូង ស្ថិតក្នុងគ្រាអាសន្ន ដោយសារភ្លើងឆេះព្រៃ

ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា រដ្ឋ Mato Grosso do Sul ដែលជារដ្ឋស្ថិតនៅ ភាគខាងត្បូង នៃប្រទេសប្រេស៊ីល បានប្រកាសដាក់រដ្ឋ ស្ថិតក្នុងគ្រាអាសន្ន កាលពីថ្ងៃចន្ទ បន្ទាប់ពីមានភ្លើងឆេះព្រៃ បានឆាបឆេះដោយបាន បំផ្លាញដំណំាអស់ ១,៤លានហិកតា ចាប់តាំងពីដើមឆ្នាំនេះ ។

អភិបាលរដ្ឋ លោក Reinaldo Azambuja បានចុះហត្ថលេខា លើអនុក្រិត្យ ក្នុងអំឡុងពេលជួបប្រជុំមួយជាមួយលេខាធិការ សម្រាប់ការពារជនស៊ីវិល និងការពារជាតិ ។

ក្រុងចំនួន៧៩របស់រដ្ឋ ដែលរងការខាតបង់ ដោយសារគ្រោះរាំងស្ងួត បានបង្កផលប៉ះពាល់ ដល់តំបន់ភាគកណ្តាល នៃប្រទេស ហើយភ្លើងឆេះព្រៃ ក៏បានរាលដាលទូទាំងរដ្ឋ Mato Grosso នៅភាគកណ្តាល ប្រទេសប្រេស៊ីល និងរដ្ឋ Tocantins ស្ថិតនៅភាគខាងជើង ប្រទេសប្រេស៊ីល ។

គ្រោះរាំងស្ងួត បានកើតឡើង ដែលបង្កផលអាក្រក់អស់រយៈពេល ៤៧ឆ្នាំនៅក្នុងប្រទេសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top