ព័ត៌មានជាតិ

សេចក្តីថ្លែងការណ៍ យ៉ាងម៉ឹងម៉ាត់ របស់ក្រុមហ៊ុន Tianjin Union Investment Development Group Co.,ltd.នៃប្រទេសចិន ចំពោះ ការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក មកលើក្រុមហ៊ុន បុត្រសម្ព័ន្ធ ផ្ទាល់ខ្លួន នៅប្រទេសកម្ពុជា

ក្រុមហ៊ុនយើងខ្ញុំឈ្មោះក្រុមហ៊ុន Tianjin Union Investment Development Group Co.,ltd.នៃប្រទេសចិន គឺជាសហគ្រាសឯកជន នៅលើទឹកដីទីក្រុងធានជីន ។ នៅក្នុងឆ្នាំ២០០៨ ក្រុមហ៊ុនយើងខ្ញុំ បានចុះកិច្ចសន្យាស្តីពីការអភិវឌ្ឍដីធ្លី (តារាសាគរ) ជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយបានបោះទុនវិនិយោគបង្កើតសហគ្រាសឯកបុគ្គលមួយនៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី (ហៅកាត់ថាក្រុមហ៊ុនយូញៀនគ្រុប) ដើម្បីទទួលខុសត្រូវក្នុងការសាងសង់អភិវឌ្ឍន៍គម្រោងតារាសាគរប្រទេសកម្ពុជា។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ចនៃសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនយូញៀនគ្រុប ដោយស្របតាមច្បាប់ The Global Magnitsky Human Rights និង បទបញ្ជារដ្ឋបាលពាក់ព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។ ទាក់ទងនឹងនេះ ក្រុមហ៊ុនយើងខ្ញុំសូមបង្ហាញពីការមិនពេញចិត្ត និងជំទាស់ជាដាច់ខាត។ ការចោទប្រកាន់ទោសពីភាគីសហរដ្ឋអាមេរិកមកលើក្រុមហ៊ុនយើងខ្ញុំ គឺគ្មានមូលដ្ឋានពិតបា្រកដ និងមិនមានតម្លៃគួរអោយឆ្លើយតបវិញទេ ទោះយ៉ាងណាក្តី ដើម្បីជាប្រយោជន៍ដឹងលឺអំពីការពិត ក្រុមហ៊ុនយើងខ្ញុំសូមធ្វើការបំភ្លឺដូចខាងក្រោម៖

ការចោទប្រកាន់ទោសទី១៖ក្រុមហ៊ុន យូញៀន គ្រុប ជាសហគ្រាសគ្រប់គ្រងដោយរដ្ឋចិន ។

ធាតុពិតគឺ៖ក្រុមហ៊ុន Tianjin Union Investment Development Group Co.,ltd. នៃប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ គឺជាសហគ្រាសឯកជន នៅលើទឹកដីទីក្រុងធានជីនផ្ទាល់ ហើយមិនដែលមានភាគហ៊ុនរដ្ឋចិនចូលរួមឡើយ។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុនយើងខ្ញុំគឺជា ការអភិវឌ្ឍអចលនវត្ថុ ហើយធ្លាប់បានឈ្នះពានរង្វាន់កិត្តិយសនៃ “សហគ្រាសឯកជនធានជីនខ្លាំងទាំង១០០” និង “សហគ្រាសអស្ចារ្យ” ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្នុងឆ្នាំ២០០៧ ក្រុមហ៊ុនយើងខ្ញុំ បានចុះបញ្ជីបង្កើត”ក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី” គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងរបស់ ក្រុមហ៊ុន Tianjin Union Investment Development Group Co.,ltd. នៃប្រទេសចិន ដោយមិនមែនជាសហគ្រាសរបស់រដ្ឋឡើយ។ ភាគីសហរដ្ឋអាមេរិក លើកឡើងថា ក្រុមហ៊ុនយូញៀនគ្រុប គឺជាសហគ្រាសគ្រប់គ្រង ដោយរដ្ឋចិន នោះគឺជារឿងមហាអស្ចារ្យ ចំពោះក្រុមហ៊ុនយើងខ្ញុំ។

ការចោទប្រកាន់ទោសទី២៖ ក្រុមហ៊ុនយូញៀនគ្រុបទន្ទ្រាន និង បំផ្លិចបំផ្លាញ ដីធ្លី របស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បី យកមកសាងសង់ គម្រោង និងបានសហការណ៍ជាមួយមន្ត្រីជាន់ខ្ពស់លោក នាយ ឧត្តមសេនីយ៍ គន់ គីម ប្រព្រឹត្តអំពើពុករលួយនិងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត។

ធាតុពិតគឺ៖នៅខែឧសភា ឆ្នាំ២០០៨ ក្រុមហ៊ុនយូញៀនគ្រុបនិងរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើ “កិច្ចសន្យាស្តីពីការជួលទីតាំងក្នុងភូមិសាស្ត្រស្រុកគីរីសាគរ និងស្រុកបុទុមសាគរ ខេត្តកោះកុង”។ ក្រុមហ៊ុនយូញៀនគ្រុប បានអនុលោមតាមខ្លឹមសារនៃកិច្ចសន្យាយ៉ាងតឹងរឹង ហើយអនុវត្តរាល់គម្រោងសាងសង់ស្របតាមច្បាប់និងបទប្បញ្ញត្តិរបស់កម្ពុជា រាល់គម្រោងដែលបានបញ្ចប់ការសាងសង់ និងកំពុងសាងសង់ រួមមានដួចជា៖ផ្លូវថ្នល់ ស្ពាន គម្រោងកំពង់ផែ សួនទេសភាព អគារនានា សុទ្ធតែត្រូវបានបំពេញតាមនីតិវិធីស្នើសុំការពិនិត្យ និងអនុម័តជាផ្លូវការ ហើយដំណើរការដោយស្របច្បាប់ ។ ដីគម្រោងតារាសាគរ គឺជាដីដែលក្រុមហ៊ុនយើងខ្ញុំបានជួលពីរាជរដ្ឋាភិបាលកម្ពុជា ដោយស្របតាមច្បាប់កម្ពុជា ហើយមិនមែនជាដីសម្បទានទេ យោងតាមច្បាប់កម្ពុជា ដីជួលមិនមានការកំណត់លើទំហំផ្ទៃដី អតិបរមាឡើយ ។

រាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់លើសមិទ្ធិផលដែលគម្រោងតារាសាគររបស់ក្រុមហ៊ុនយើងខ្ញុំទទួលបាន ។ ដូច្នេះ នៅខែវិច្ឆិកាឆ្នាំ២០០៩ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការអន្តរក្រសួងសម្រាប់គម្រោងនេះ ហើយគណៈកម្មាធិការអន្តរក្រសួងនេះទទួលខុសត្រូវផ្ទាល់ចំពោះការរុះរើ ការតាំងទីលំនៅថ្មី និងការប៉ះប៉ូវ សំណង របស់ប្រជាពលរដ្ឋនៅក្នុងតំបន់គម្រោងក្រុមហ៊ុនយើងខ្ញុំ ដោយក្រុមហ៊ុនយូញៀនគ្រុបទទួលខុសត្រូវក្នុងការសហការ។ នៅក្នុងដំណើរការនៃការរុះរើ ក្រុមហ៊ុនយូញៀនគ្រុប គោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់និងបទប្បញ្ញត្តិដែលពាក់ព័ន្ធរបស់ប្រទេសកម្ពុជានិងខ្លឹមសារនៃកិច្ចសន្យាជួល សហការយ៉ាងសកម្មជាមួយគណៈកម្មាធិការអន្តរក្រសួង ដើម្បីជំរុញការងារផ្សេងៗ ហើយមិនដែលធ្វើសកម្មភាពខុសច្បាប់ណាមួយតាមរយៈលោកនាយឧត្តមសេនីយ៍ គន់គីម ឡើយ ។ ភាគីសហរដ្ឋអមេរិកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ផ្សព្វផ្សាយពាក្យចចាមអារាមនិងនិយាយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីជាន់ខ្ពស់នៃប្រទេសអធិបតេយ្យ គឺជាទង្វើគ្មានបន្ទាត់សីលធម៌ជាទីបំផុត ។

ការចោទប្រកាន់ទោសទី៣៖ ក្រុមហ៊ុន យូញៀន គ្រុប យកលេសថាសាងសង់ប្រទេសកម្ពុជា ទៅជាមជ្ឈមណ្ឌលឡូជីស្ទីក និងគោលដៅទេសចរណ៍ក្នុងតំបន់  បំផ្លាញបរិស្ថាន និងបង្ខំអោយប្រជាពលរដ្ឋកម្ពុជាចាកចេញពីផ្ទះរបស់ពួកគេ  ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា។

ធាតុពិតគឺ៖ បន្ទាប់ពីបានបង្កើតឡើងនូវគម្រោងក្រុមហ៊ុន យូញៀន គ្រុប ជានិច្ចកាលតែងអនុវត្តការងារ ទៅតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជា គោរពយ៉ាងតឹងរឹងនិងអនុវត្តតាមនីតិវិធីអនុម័តបែបបទទាំងឡាយ។ ក្នុងអំឡុងពេលដំណើរការអភិវឌ្ឍគម្រោង ក្រុមហ៊ុន យូញៀន គ្រុប គោរពយ៉ាងតឹងរឹងតាមការកំណត់នៃកិច្ចសន្យាដែលបានចុះហត្ថលេខា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើការអភិវឌ្ឍដោយសមហេតុសមផល ការពារបរិស្ថាននិងធនធានអេកូឡូស៊ីធម្មជាតិយ៉ាងសកម្ម និងជួលបុគ្គលិកការពារបរិស្ថានប្រកបដោយវិជ្ជាជីវៈ ដើម្បីអនុវត្តការងារការពារព្រៃឈើក្នុងទីតាំងដីឡូត៍  ហាមឃាត់ការកាប់ព្រៃឈើនិងបំផ្លាញព្រៃឈើ ។ក្នុងដំណើរការនៃការរុះរើនិងប៉ះប៉ូវ សំណង ក្រុមហ៊ុនយូញៀន គ្រុប ផ្អែកលើគោលការណ៍មនុស្ស គឺជាមូលដ្ឋាន បានសហការជាមួយភាគីកម្ពុជា ក្នុងការតាំងទីលំនៅថ្មី សមស្របសម្រាប់គ្រួសារ ដែលរុះរើចេញ។

ទន្ទឹមនឹងនេះ  ក្រុមហ៊ុន យូញៀន គ្រុប បានបំពេញនូវទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងពេញលេញ  ចូលរួមយ៉ាងសកម្មក្នុងកិច្ចការសុខមាលភាពសង្គមក្នុងមូលដ្ឋានកម្ពុជា ផ្អែកលើគោលការណ៍មនុស្សគឺជាមូលដ្ឋាន គោរពប្រពៃណីទំនៀមទម្លាប់ក្នុងស្រុក ជួយអាជ្ញាធរមូលដ្ឋានដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ដោយបានចំណាយសរុបចំនួនលើសពី ៣ លានដុល្លារអាមេរិក ដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈទីក្រុង ដូចជាការផ្គត់ផ្គង់ទឹកនិងភ្លើង  ការធ្វើដំណើរនិងការដឹកសំភារៈសំរាប់ប្រជាជនមូលដ្ឋាន ហើយបានដោះស្រាយបញ្ហាផ្ទះសម្បែង សាលារៀនការព្យាបាលនិងការងារសំរាប់ប្រជាជន ហើយក៏បានកសាងកន្លែងអប់រំនិងវេជ្ជសាស្រ្តសំរាប់ប្រជាជនក្នុងមូលដ្ឋានផងដែរ។

យោងតាមស្ថិតិបឋម ក្រុមហ៊ុន យូញៀន គ្រុប បានជួយការសាងសង់ផ្ទះជាង ១០០០ ខ្នង សាលារៀន ៧ អគារ ការិយាល័យសាលាឃុំជាច្រើនខ្នង  ប៉ុស្តិ៍ប៉ូលីស  ផ្សារធំៗ វត្តអារាម  មណ្ឌលសុខភាព។ ល។ ហើយបានសាងសង់អណ្តូងទឹកចំនួន ១២០ និងជីកព្រែកសិប្បនិម្មិត ចំនួន២ខ្សែ ស្រះអាងស្តុកទឹកចំនួន ៩ ។ល។ បានបរិច្ចាគរថយន្តសង្គ្រោះបន្ទាន់ ម៉ូតូ កុំព្យូរទ័រ ឧបករណ៍វាស់វែង សំភារៈទូការិយាល័យក្នុងសាលានិងគ្រឿងសំភារៈជំនួយផ្សេងៗទៀត ក៏ដូចជាសម្ភារៈប្រើប្រាស់ផ្សេងៗផងដែរ។ ជំនួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាលើសពី ៦,២ លានដុល្លារអាមេរិក។

ការចោទប្រកាន់ទោសទី៤៖ គម្រោងតារាសាគរអាចនឹងត្រូវបាន    រដ្ឋាភិបាលចិនប្រើប្រាស់សម្រាប់គោលបំណងយោធាវត្តមានយោធា  អចិន្រ្តៃយ៍របស់ប្រទេសចិននៅកម្ពុជាអាចគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ និងបំផ្លាញចក្ខុវិស័យក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី    ជម្រុញសុវត្ថិភាពនិងនាវាចរណ៍ផ្លូវសមុទ្រ និងសេរីភាពហោះហើរ។

ធាតុពិតគឺ៖ ចាប់តាំងពីក្រុមហ៊ុនយើងខ្ញុំចាប់ផ្តើមសាងសង់អាកាសយានដ្ឋាននិងកំពង់ផែនៅក្នុងតំបន់តារាសាគរ អំណាចមួយចំនួនដែលដឹកនាំដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកតែងតែប្រឌិតការពិត និងផ្សព្វផ្សាយពាក្យចចាមអារាមថាអាកាសយានដ្ឋានដែលសាងសង់ដោយក្រុមហ៊ុនយើងខ្ញុំ គឺជាអាកាសយានដ្ឋានយោធា ហើយ ផ្សព្វផ្សាយថាប្រទេសចិននឹងសាងសង់មូលដ្ឋានកងទ័ពជើងទឹកនៅតារាសាគរ។ ល។ ទាក់ទងនឹងបញ្ហានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាសាធារណៈម្តងហើយម្តងទៀត ដោយសង្កត់ធ្ងន់ថាទាំងអាកាសយានដ្ឋាននិងកំពង់ផែតារាសាគរ គឺសម្រាប់ប្រើប្រាស់ស៊ីវិល ហើយនឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពិភពលោក។ រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឱ្យបង្កើតមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនឡើយ ។ ភាគីកម្ពុជាបានរៀបចំគណៈប្រតិភូមន្ត្រីការទូតនិងគណៈប្រតិភូសេនានុព័ន្ធរបស់ប្រទេសនានាដែលប្រចាំនៅកម្ពុជា រួមទាំងមន្ត្រីការទូតមកពីស្ថានទូតសហរដ្ឋអាមេរិកដែលប្រចាំនៅកម្ពុជា មកធ្វើទស្សនកិច្ចផ្ទាល់នៅទីតាំងគម្រោងក្រុមហ៊ុនយើងខ្ញុំហេតុនេះ ថាតើវាជាមូលដ្ឋានយោធារឺអត់ អ្នកទាំងអស់គ្នាអាចធ្វើការជជែកវែកយែកដោយខ្លួនឯងបាន ។

សេចក្តីដូចបានរៀបរាប់ខាងលើ  ការចោទប្រកាន់ទោសជាច្រើនលើក្រុមហ៊ុនយូញៀនគ្រុប  ក្នុងសេចក្តីថ្លែងការរបស់ក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក គឺជាការមិនអើពើនឹងការពិត ហើយប្រឌិតរឿងតែមាត់ ។ ក្រុមហ៊ុនយើងខ្ញុំ សូមតវ៉ាយ៉ាងខ្លាំងក្លាចំពោះសហរដ្ឋអាមេរិកប្រើច្បាប់ក្នុងប្រទេសខ្លួន អនុវត្ត“ យុត្តាធិការដៃវែង” លើក្រុមហ៊ុនយើងខ្ញុំពីបទចោទប្រកាន់“អាចនឹងកើតមាន(Groundless)”។

ក្នុងនាមជាសហគ្រាសឯកជនស្របច្បាប់មួយរបស់ប្រទេសចិន ក្រុមហ៊ុនយើងខ្ញុំសូមបញ្ជាក់ជាថ្មីថា ខ្លួននឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍នៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ជំនះរាល់ការលំបាកដើម្បីកសាងគម្រោងតារាសាគរឱ្យបានល្អ និងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ 

ក្រុមហ៊ុនយើងខ្ញុំសូមប្រកាសយ៉ាងឱឡារិកថា យើងខ្ញុំសូមស្វាគមន៍ក្រុមហ៊ុនមកពីទូទាំងពិភពលោក រួមទាំងក្រុមហ៊ុនអាមេរិកផងដែរ មកវិនិយោគនៅតារាសាគរ ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា និងការអភិវឌ្ឍរួមគ្នា។

ថ្ងៃពុធ ១៤រោច ខែ ភទ្របទ ឆ្នាំ ជូត ទោស័កព.ស ២៥៦៤

ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០

ក្រុមហ៊ុន Tianjin Union Investment Development Group Co.,ltd.

To Top