វ៉ាស៊ីនតោន៖ អតីតមន្រ្តីស៊ើបការណ៍អាមេរិកម្នាក់ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាត្រៀមខ្លួនជាស្រេច ដើម្បីបន្តការសាកល្បងនុយក្លេអ៊ែរ និងអាវុធរបស់ខ្លួន នាពេលអនាគតដ៏ខ្លីខាងមុខ ដោយសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការលើកទឹកចិត្ត ឬការដាក់ទណ្ឌកម្មខ្លាំងក្លា សម្រាប់រដ្ឋកុម្មុយនិស្តមួយនេះ។ លោក Markus Garlauskas អតីតមន្រ្តីស៊ើបការណ៍សម្ងាត់កូរ៉េខាងជើង ប្រចាំនៅការិយាល័យនាយក ស៊ើបការណ៍ជាតិ បានលើកឡើងថា“ ធាតុដ៏ធំមួយទៀត ដែលយើងត្រូវគិត គឺការធ្វើតេស្តអាវុធបន្ថែមទៀត...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា អាជ្ញាធរសុខាភិបាលជាតិ របស់ប្រទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា នៅដែនដីគោក ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃវីរុសកូរ៉ូណា ចំនួន១៥នាក់ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ដែលលើសពីថ្ងៃមុន ដែលមានចំនួន៧នាក់ ។ គណៈកម្មាធិការ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសឲ្យដឹង អំពីការរឹតត្បិត សម្រាប់ការធ្វើដំណើរក្នុងស្រុក ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស ។ គណៈកម្មាធិការមជ្ឈិមជាតិបង្ការ ត្រួតពិនិត្យ និងព្យាបាលជំងឺកូវីដ១៩ បានឲ្យដឹងនៅក្នុងសារមួយ ដល់សាធារណជនថា បានជំរុញឲ្យពលរដ្ឋកុំធ្វើដំណើរ លើកលែងតែសម្រាប់ព្យាបាលជំងឺ និងមានបញ្ហាផ្សេងៗ...
វ៉ាស៊ីនតោន៖ កិច្ចព្រមព្រៀងថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវបានចុះហត្ថលេខាយ៉ាងលឿន ដោយក្រុងតេអេរ៉ង់ ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឈ្នះយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក នៅដើមខែវិច្ឆិកាខាងមុខនេះ។ លោកប្រធានាធិបតី បានអះអាងនៅក្នុង សន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១០ ខែកញ្ញា នៅឯសេតវិមានថា ប្រសិនបើយើងឈ្នះការបោះឆ្នោតអ៊ីរ៉ង់ នឹងចុះកិច្ចព្រមព្រៀង ជាមួយយើងយ៉ាងឆាប់រហ័ស។ គួរកត់សម្គាល់ថា...
បរទេស៖ អាជ្ញាធរនៅទីក្រុង Da Nang ប្រទេសវៀតណាម នឹងបើកឆ្នេរសមុទ្ររបស់ខ្លួនឡើងវិញ និងអនុញ្ញាតឱ្យភោជនីយដ្ឋាន អាហារដ្ឋាន បើកដំណើរការចាប់ពីថ្ងៃសុក្រតទៅ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការដឹកនាំប្រឆាំង និងការពារមេរោគកូវីដ១៩ របស់ទីក្រុង ដាណាង បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងដាណាងដែលជាចំណុចក្តៅនៃការផ្ទុះមេរោគកូវីដ១៩...
បរទេស៖ ការកើនឡើងនៃអត្រាធ្វើអត្តឃាតនៅប្រទេសថៃ បានធ្វើឱ្យមានក្តីបារម្ភ ក្នុងចំណោមក្រុមមន្រ្តីសុខាភិបាល ខណៈដែលពួកគេដឹងច្បាស់ថាការកើនឡើងនេះទាក់ទងនឹងការផ្ទុះឡើងនៃវីរុសកូវីដ១៩ ដែលធ្វើអោយជីវិតពោរពេញទៅដោយភាពតានតឹង (Stress)។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា តួលេខរបស់នាយកដ្ឋានសុខភាពផ្លូវចិត្តដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍បានបង្ហាញថា មនុស្ស ២ ៥៥១ នាក់បានសម្លាប់ខ្លួននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ គឺកើនឡើង ២២ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន...
បរទេស៖ អ្នកគ្រប់គ្រងសាកលវិទ្យាល័យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញកាល ពីថ្ងៃព្រហស្បតិ៍ថា សាកលវិទ្យាល័យ Thammasat នឹងមិនអនុញ្ញាត ឱ្យនិស្សិតប្រើប្រាស់បរិវេណ សាលារបស់ខ្លួនសម្រាប់ការប្រមូលផ្តុំ ប្រឆាំងនឹងរដ្ឋាភិបាល នៅសប្តាហ៍ក្រោយនោះទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមសេចក្តីប្រកាសបាននិយាយថា ការគ្រប់គ្រងនឹងមិនអនុញ្ញាត ឱ្យមានការប្រមូលផ្ដុំគ្នានៅឯ...
បរទេស៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងរើសអើងពូជសាសន៍ និងបាននិយាយថា ខ្លួនសូមរក្សាសិទ្ធិសម្រាប់ប្រតិកម្មតបវិញ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិនមួយរូប គឺលោក Zhao Lijian បាននិយាយប្រាប់ដល់សន្និសីទ កាសែតប្រចាំថ្ងៃមួយ...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសក្រិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប គួរតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ លើប្រទេសតួកគី សម្រាប់រយៈពេលមានកំណត់មួយ ប្រសិនបើទីក្រុងអង់ការ៉ា មិនដកនាវាយោធា និងនាវាខួងឧស្ម័នរបស់ខ្លួន ចេញពីដែនទឹកក្បែរកោះស៊ីប។ លោក Miltiadis Varvitsiotis បាននិយាយប្រាប់ គណៈកម្មាធិការកិច្ចការ បរទេសរបស់សភាអឺរ៉ុបថា “ទណ្ឌកម្មគួរតែដាក់សម្ពាធនេះឲ្យធ្ងន់ធ្ងរ សម្រាប់រយៈពេលមានកំណត់ ប៉ុន្តែធ្ងន់ធ្ងរក្នុងគោលបំណងផ្ញើសារថា អឺរ៉ុបនៅទីនេះដើម្បីចរចាគ្នា ប៉ុន្តែក៏នៅទីនេះ...
ជួបគ្នាក្នុងកម្មវិធីធ្វើបុណ្យ ចែកទានដល់បងប្អូន ៤៧០ មហាគ្រួសារខ្មែរ នៅស្រុកត្រពាំងប្រាសាទ ឧត្តរមានជ័យ ថ្ងៃសៅរ៍ ស្អែកនេះ។ រដូវបុណ្យទាន យើងយកឱកាសធ្វើបុណ្យកសាងអំពើល្អអោយបានច្រើនទាន់ នៅមានឱកាស ។ អគុណសប្បុរសជនទាំងអស់ និងសូមជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នា។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕ (ហ្វេសប៊ុកផេក Duong Dara)