ជានិច្ចកាល មនុស្សម្នាក់ៗតែងគិតថាវាជារឿងស៊យ នៅពេលដែលមានឧប្បទវហេតុមិនល្អអ្វីមួយកើតឡើងទៅលើពួកគេ មិនថារឿងតូច ឬ រឿងធំឡើយ តែបើពួក គេគ្រាន់តែគិតអោយវិជ្ជមានមកវិញនោះ រឿងល្អៗអាចនឹងកើតឡើងនៅពេលបន្ទាប់ក៏ថាបាន តួរយ៉ាងករណីបុរសព្រៃវែងដែលឈ្នះបានរង្វាន់ ៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នៅស្រុកកំពុងត្របែកជាដើម។ លោក កែវ វណ្ណា អ្នកធ្វើស្រែចម្កានៅខេត្តព្រៃវែង រៀបរាប់ការឈ្នះរង្វាន់យ៉ាងដូច្នេះថា៖ « ខ្ញុំឌុបប្អូនជីដូនមួយពីរនាក់ទៅលេងផ្ទះម្តាយខ្ញុំនៅឯស្រុកកំពង់ត្របែក...
បរទេស៖តុលាការកូរ៉េខាងត្បូងមួយ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចេញសាលក្រមថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវតែសងជម្ងឺចិត្តអតីតអ្នកទោសសង្រ្គាមកូរ៉េខាងត្បូង ដែលត្រូវការបង្ខំឲ្យធ្វើការងារជាពលករ ក្នុងខណៈពួកគេកំពុងតែជាប់ឃុំ។ លោកចៅក្រម Kim Young-ah របស់តុលាការខ័ណ្ឌកណ្ដាលរបស់ទីក្រុងសេអ៊ូល បានមានប្រសាសន៍នៅថ្ងៃអង្គារម្សិលមិញនេះថា ជនរងគ្រោះកូរ៉េខាងត្បូងពីររូប ត្រូវតែទទួលបានសំណងក្នុងមួយនាក់១៧.៥៧០ដុល្លារ ពីរដ្ឋាភិបាលក្នុងទីក្រុងព្យុងយ៉ាង នេះបើតាមការចេញផ្សាយរបស់កាសែត Seoul Pyongyang...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាល កម្ពុជា ប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហការល្អ ជាមួយនឹងស្ថាប័នរបស់ អង្គការសហប្រជាជាតិ ជាពិសេស អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង នឹង ជំងឺឆ្លងកូវីដ-១៩ សំដៅលុបបំបាត់ជំងឺនេះទាំងស្រុង ។ យោងតាមសារលិខិតរបស់ សម្ដេចតេជោ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានពណ៌នាជាថ្មីម្តងទៀតថា ប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់ ជារដ្ឋបោកបញ្ឆោត និងធ្វើសកម្មភាពបង្កហេតុយ៉ាងគឃ្លើន។ នៅក្នុងសារវីដេអូមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ ដើម្បីថ្លែងអំណរគុណដល់សមាជិកនៃកម្លាំងដែលបានចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រការពារជាតិលោក Mark Esper បានចុះបញ្ជីសមិទ្ធិផលដូចជាការដកហូតភេរវករ និងការការពារសេរីភាពនាវាចរណ៍នៅក្នុងដែនទឹក ដែលមានជម្លោះ។ លោកបានបន្ថែមថាក្រសួងការពារជាតិក៏បាន “រារាំងសកម្មភាពឈ្លានពាន ដែលបានរំលោភបំពានដោយរដ្ឋដែលមានបញ្ឆោតដូចជាកូរ៉េខាងជើង និងអ៊ីរ៉ង់ក៏ដូចជាប្រទេសជិតខាងដូចជារុស្ស៊ី និងចិនជាដើម”៕ដោយ...
ហុងកុង៖ ក្រុមហ៊ុនផលិត ឧបករណ៍អេឡិចត្រូនិក ធំបំផុតរបស់ចិន បានចំណាយទឹកប្រាក់ ៧,៥ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយចុះបញ្ជីភាគហ៊ុន របស់ខ្លួននៅសៀងហៃ ដែលជាសកម្មភាពមួយដែលអាចផ្តល់ឱ្យចិន នូវការលក់ភាគហ៊ុនធំជាងគេ របស់ខ្លួនក្នុងមួយទសវត្សរ៍ ហើយកាត់បន្ថយការពឹង ផ្អែករបស់ចិន លើបន្ទះឈីបបរទេស។ សាជីវកម្មអន្តរជាតិ អេឡិចត្រូនិក (SMIC) ដែលធ្វើពាណិជ្ជកម្មរួចហើយនៅហុងកុង បានឲ្យដឹងនៅក្នុងឯកសារ ផ្សារហ៊ុនកាលពីសប្តាហ៍មុនថា ខ្លួនចង់រៃអង្គាសប្រាក់យ៉ាងហោច...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានសព្វព្រះហឬទ័យ អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២០។ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែកក្កដា គឺជាទិវាដ៏មហានក្ខត្តឬក្សវិសេសវិសាលដែលកម្ពុជា តែងតែប្រារព្ធឡើងនូវពិធី រុក្ខទិវា (ព្រះរាជពិធីដាំកូនឈើ) ក្រោមព្រះរាជវត្ត...
ប៉ុន្មានថ្ងៃនេះ ការប្រឡងចូលរៀន សកលវិទ្យាល័យ នៅទូទាំងប្រទេសចិន ប្រចាំឆ្នាំ២០២០ កំពុងដំណើរការ យ៉ាងមមាញឹក មានសិស្សានុសិស្ស ជាង ១០ លាននាក់ បានចូលរួមការប្រឡងនេះ ។ សិស្សានុសិស្ស តំណាងឱ្យអនាគត នៃប្រទេសជាតិ ទាំងថ្នាក់ដឹកនាំជាតិ និង គ្រួសារនីមួយៗ សុទ្ធតែផ្ញើនូវ ក្តីសង្ឃឹម យ៉ាងខ្លាំង...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃអង្គារ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឈីលី បានកើនឡើងដល់៣០១.០១៩នាក់ និងមានអ្នកស្លាប់ចំនួន៦.៤៣៤នាក់ ដោយសារវីរុសកូរ៉ូណា ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោង បានធ្វើតេស្តរកឃើញថា មានករណីថ្មីចំនួន២.៤៦២នាក់ និងមានអ្នកជំងឺ៥០នាក់បន្ថែមទៀតបានស្លាប់ ។ ក្នុងចំណោមអ្នករកឃើញថ្មីៗនេះ មានអ្នកបញ្ចេញរោគសញ្ញាចំនួន១.៩៤៦នាក់ និង២៦៦នាក់មិនបញ្ចេញរោគសញ្ញា ។...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៥០.៣៥៩នាក់ បន្ទាប់ពីនាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា មានករណីថ្មីចំនួន២.៥៣៩នាក់ គិតត្រឹមថ្ងៃពុធ ហើយក្នុងរយៈពេល១ថ្ងៃគត់ដែលមានតួលេខកើនច្រើនបំផុត របស់ប្រទេសនេះ ។ នាយកដ្ឋានសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកជាសះស្បើយពីជំងឺ កើនឡើងដល់១២.៥៨៨នាក់ បន្ទាប់ពីអ្នកជំងឺ២០២នាក់បន្ថែមទៀត បានជាសះស្បើយពីជំងឺ...
ភ្នំពេញ ៖ អ្នកស្រាវជ្រាវមួយ ក្រុមមកពីមជ្ឈមណ្ឌលស្រាវជ្រាវ សុខភាពប្រជាជនអង្គការខាណា (KHANACenter for Population Health Research) មានជោគជ័យទទួលរង្វាន់មូលនិធិ សម្រាប់យកទៅដាក់ឲ្យប្រតិបត្តិការ នូវបណ្តាញឈែតលើអាប់ WhatsApp មួយសម្រាប់ត្រៀម ឆ្លើយតបពេញមួយថ្ងៃ២៤ម៉ោង ទៅនឹងអំពើហិង្សាខាងយេនឌ័រ និងជួយដល់និយោជិកនារី ដែលធ្វើការនៅតាមឧស្សាហកម្មកម្សាន្ត។ យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក...