ព័ត៌មានអន្តរជាតិ

ចិន បោះទុនរាប់ពាន់ លានដុល្លារ ផលិតបន្ទះឈីប ដើម្បីកាត់បន្ថយ ការពឹងផ្អែកពីបរទេស

ហុងកុង៖ ក្រុមហ៊ុនផលិត ឧបករណ៍អេឡិចត្រូនិក ធំបំផុតរបស់ចិន បានចំណាយទឹកប្រាក់ ៧,៥ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយចុះបញ្ជីភាគហ៊ុន របស់ខ្លួននៅសៀងហៃ ដែលជាសកម្មភាពមួយដែលអាចផ្តល់ឱ្យចិន នូវការលក់ភាគហ៊ុនធំជាងគេ របស់ខ្លួនក្នុងមួយទសវត្សរ៍ ហើយកាត់បន្ថយការពឹង ផ្អែករបស់ចិន លើបន្ទះឈីបបរទេស។

សាជីវកម្មអន្តរជាតិ អេឡិចត្រូនិក (SMIC) ដែលធ្វើពាណិជ្ជកម្មរួចហើយនៅហុងកុង បានឲ្យដឹងនៅក្នុងឯកសារ ផ្សារហ៊ុនកាលពីសប្តាហ៍មុនថា ខ្លួនចង់រៃអង្គាសប្រាក់យ៉ាងហោច ណាស់ចំនួន ៦,៦ ពាន់លានដុល្លារ។ ចំនួនកាន់តែច្រើន នឹងត្រូវរង ផលប៉ះពាល់ប្រសិនបើក្រុមហ៊ុនអនុវត្ត“ ជម្រើសបែងចែក” និងចេញភាគហ៊ុនបន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការដ៏ខ្លាំងក្លាពីវិនិយោគិន។

យោងតាមក្រុមហ៊ុន Dealogic ការបង្កើនប្រាក់ចំនួន ៧,៥ ពាន់លានដុល្លារ នឹងធ្វើឱ្យក្រុមហ៊ុន SMIC ផ្តល់ការលក់ភាគហ៊ុនធំទី ៣ របស់ពិភពលោកនៅឆ្នាំនេះ។ យោងតាមអ្នកផ្តល់ទិន្នន័យ Refinitiv បានឱ្យដឹងថាវាក៏ជាការផ្តល់ដ៏ធំបំផុត របស់ចិន នៅលើដីគោកចាប់តាំងពីធនាគារកសិកម្ម (ACGBF) បានដាក់លក់ជាសាធារណៈក្នុងឆ្នាំ ២០១០៕
ដោយ ឈូក បូរ៉ា

To Top