ព័ត៌មានអន្តរជាតិ

ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ១៩ លើពី៥ម៉ឹននាក់ និងកើនឡើងខ្ពស់បំផុតក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៥០.៣៥៩នាក់ បន្ទាប់ពីនាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា មានករណីថ្មីចំនួន២.៥៣៩នាក់ គិតត្រឹមថ្ងៃពុធ ហើយក្នុងរយៈពេល១ថ្ងៃគត់ដែលមានតួលេខកើនច្រើនបំផុត របស់ប្រទេសនេះ ។

នាយកដ្ឋានសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកជាសះស្បើយពីជំងឺ កើនឡើងដល់១២.៥៨៨នាក់ បន្ទាប់ពីអ្នកជំងឺ២០២នាក់បន្ថែមទៀត បានជាសះស្បើយពីជំងឺ ។

ក្រសួងខាងលើបានឲ្យដឹងថា ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់១.៣១៤នាក់ បន្ទាប់ពីមានអ្នកស្លាប់៥នាក់ បន្ថែមទៀត ដោយសារវីរុសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×