ព័ត៌មានអន្តរជាតិ

ឈីលី មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនដល់លើស ៣០ម៉ឺននាក់

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃអង្គារ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឈីលី បានកើនឡើងដល់៣០១.០១៩នាក់ និងមានអ្នកស្លាប់ចំនួន៦.៤៣៤នាក់ ដោយសារវីរុសកូរ៉ូណា ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោង បានធ្វើតេស្តរកឃើញថា មានករណីថ្មីចំនួន២.៤៦២នាក់ និងមានអ្នកជំងឺ៥០នាក់បន្ថែមទៀតបានស្លាប់ ។

ក្នុងចំណោមអ្នករកឃើញថ្មីៗនេះ មានអ្នកបញ្ចេញរោគសញ្ញាចំនួន១.៩៤៦នាក់ និង២៦៦នាក់មិនបញ្ចេញរោគសញ្ញា ។

នៅក្នុងប្រទេស មានអ្នកជំងឺធ្ងន់ធ្ងរចំនួន២៦.៣៤០នាក់ ទន្ទឹមនឹងនេះដែរ មានអ្នកជំងឺចំនួន២៦៨.២៤៥នាក់ បានជាសះស្បើយពីជំងឺ ។

គួរបញ្ជាក់ថា ប្រទេសឈីលី បានប្រកាសដាក់រដ្ឋ ក្នុងគ្រាអាសន្នប៉ុន្មានខែកន្លងមកនេះ ដើម្បីបិទប្រទេស និងក្នុងសង្គមនៅឲ្យឆ្ងាយពីគ្នា តាមរយៈការជួយគាំទ្រពីប៉ូលិស និងកងកម្លាំងប្រដាប់អាវុធ ក្នុងនោះរាប់ទាំងពេលបំពេញការងារ នៅពេលយប់ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×