បរទេស៖ យោងតាមការអះអាង របស់រដ្ឋបាលរបស់លោក Donald Trump នៅថ្ងៃនេះបានបញ្ជាក់សាជាថ្មីថា អាមេរិកបានបន្ថែមការបញ្ជាទិញវ៉ាក់សាំង បន្ថែមទៀតហើយ និងបន្តការចែកចាយរបស់ខ្លន រហូតទៅដល់ខែមិថុនា ឆ្នាំ២០២១ ហើយមកដល់ពេលនេះទឹកប្រាក់ ដែលបានចំណាយមានទៅដល់ ៣,២ពាន់លានដុល្លារមកហើយ។ តាមការបញ្ជាក់របស់ទីភ្នាក់ងារ គ្រប់គ្រងជំងឺរាតត្បាតនិងចំណីអាហារអាមេរិក FDA ក៏បានបញ្ជាក់ដែរថាអាមេរិកទើបតែ បានជោគជ័យក្នុងការបញ្ជាទិញ វ៉ាក់សាំងកូវីដ១៩ ប្រមាណជា១០០លានដូសបន្ថែមទៀត ពីក្រុមហ៊ុន...
បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃសៅរ៍នេះថា ទណ្ឌកម្មអង់គ្លេសជុំថ្មីមួយ លើជនជាតិរុស្ស៊ី ជុំវិញបញ្ហារំលោភបំពានសិទ្ធិមនុស្ស ដែលគេចោទប្រកាន់ ក្នុងសាធារណរដ្ឋឆេនយ៉ា គឺមិនសមហេតុផល ហើយទីក្រុងមូស្គូអាចនឹងធ្វើការសងសឹកវិញ។ ក្រសួង បាននិយាយប្រាប់ទៀតថា “ដំណើរការចោទប្រកាន់ ដោយនយោបាយ ដោយឥតសង្ស័យនេះ នឹងបង្កឲ្យមានឥទ្ធិពលអវិជ្ជមាន លើចំណងមិត្តភាពរវាង ប្រទេសរបស់រុស្ស៊ីនិងអង់គ្លេស” ហើយលោកបាន និយាយបន្ថែមទៀតថា ប្រទេសរុស្សីរក្សាសិទ្ធិចាត់វិធានការ តបវិញយ៉ាងសមស្រប។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអង់គ្លេសបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្ម លើជនជាតិរុស្ស៊ី ចំនួន១១រូប ដែលរួមបញ្ចូលទាំង ឥស្សរជន សន្តិសុខនិងមន្ត្រីនានា ពីប្រទេសរុស្ស៊ី ប្រទេសវេណេស៊ុយអេឡា ប៉ាគីស្ថាន និងហ្គាំប៊ី ជាទង្វើមួយស្របតាម សហរដ្ឋអាមេរិក ស្តីពីការរំលោភបំពាន សិទ្ធិមនុស្ស៕
បរទេស៖ ជនរត់ចោល ប្រទេសកូរ៉េខាងជើងមួយរូប បាននិយាយប្រាប់ថា ទណ្ឌកម្មបន្ទាប់បន្សំរបស់សហរដ្ឋអាមេរិក លើក្រុមហ៊ុននានា ដែលធ្វើជំនួញជាមួយកូរ៉េខាងជើង បានបង្កឲ្យមានផលប៉ះពាល់ លើរបបរបស់លោក គីម ជុងអ៊ុន ប៉ុន្តែសម្ពាធបន្ថែមទៀតចាំបាច់ត្រូវតែដាក់។ លោក រី ជុងហូ ជាជនផ្តាច់ខ្លួនកូរ៉េខាងជើង ស្នាក់នៅសហរដ្ឋអាមេរិក ដែលពីមុនធ្លាប់ដឹកនាំ ក្រុមហ៊ុន Korea Daehung Trading Corp. គ្រប់គ្រងដោយការិយាល័យ Office 39 បាននិយាយប្រាប់ថា ទីភ្នាក់ងារកូរ៉េរបស់ Voice of America ថា ការសន្សំរូបិយវត្ថុបរទេសរបស់កូរ៉េខាងជើង បានរីកស្ងួតក្រោយមាន ទណ្ឌកម្មអាមេរិកធ្ងន់ធ្ងរ។ យោងតាមសេចក្តីរាយការណ៍ ទណ្ឌកម្មទាំងនោះ បានបង្កឲ្យមានផលប៉ះពាល់ ជាក់ស្តែង លើសហគ្រាសនានា ដែលដំណើរការដោយរដ្ឋនៅក្នុង ប្រទេសកូរ៉េខាងជើង រួមមានទាំងហាង និងភោជនីយដ្ឋាន ដែលទទួលយករូបិយវត្ថុបរទេស ហើយលោក រី ជុងហូបាននិយាយថា ទណ្ឌកម្មបានបណ្ដាលឲ្យប្រើប្រាក់ មានការធ្លាក់ចុះ ប៉ុន្តែក៏បង្កឲ្យមានអតិផរណាផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ បានរកឃើញករណីវិជ្ជមានថ្មី ២នាក់ ទៀតដែលជាអ្នកធ្វើដំណើរ មកពីបរទេស មិនមែនជាករណីឆ្លងក្នុងសហគមន៍ ។ ជាមួយគ្នានេះដែរ ក៏គ្មានអ្នកជាសះស្បើយទេ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងកូវីដ សរុប៣៥៩ នាក់ ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍ ៤០ នាក់និងអ្នកជាសះស្បើយ = ៣០៧ នាក់៕
បរទេស៖ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាដាក់ទណ្ឌកម្ម លើមន្ត្រីនៅក្នុងប្រទេសតួកគី និងអង្គភាពរបស់ពួកគេ ពីបទខួងយកឧស្ម័ននៅក្បែរដែនទឹក ដែលអះអាងកម្មសិទ្ធិដោយសាធារណរដ្ឋស៊ីប នាំឲ្យមានការស៊កសៀតពាក្យសម្តីពីប្រទេសក្រិក និងការខកចិត្តពីក្រិក។ ប្រធានទទួលបន្ទុកកិច្ចការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុបនងប្រាប់ឈ្មោះបុគ្គលនិងក្រុមហ៊ុន ដែលប្រឈមមុខនឹងទណ្ឌកម្មទាំងនោះ នៅក្នុងពេលពីរបីសប្ដាហ៍ក្រោយនេះ ទន្ទឹងគ្នានោះក៏បិទលទ្ធភាពនៃការដាក់ទណ្ឌកម្មខ្លាំងក្លាឡើង រហូតដល់ពួកគេអាចប្រឹក្សាជាមួយរដ្ឋបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន។ ...
បរទេស៖ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងការពារវីរុសកូវីដ១៩របស់ក្រុមហ៊ុន PFizer ដែលការចាក់ថ្នាំបង្ការដំបូងគេ នឹងត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលនេះជាចំណុចរបត់មួយនៅក្នុងសហរដ្ឋអាមេរិក ដែលជំងឺរាតត្បាតបានសម្លាប់មនុស្សជាង ២៩៥ ០០០ នាក់។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលចំណីអាហារនិងឱសថបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំង Pfixer...
បរទេស ៖ ប្រទេសរុស្សីកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា ខ្លួននឹងចូលរួមនៅក្នុងសមយុទ្ធយោធាមួយ ដែលមានវត្តមានរបស់បណ្តាប្រទេសចំនួនជាង៣០ នៅឆ្នេរសមុទ្រ របស់ប្រទេសប៉ាគីស្ថាន ។ ការប្រកាសដែលត្រូវ បានគេមើលឃើញថា ជាការសម្រេចចិត្តដែលមិនធ្លាប់ឃើញឡើយ ដោយរុស្សីក្នុងការចូលរួមសមយុទ្ធយោធា ដែលរៀបចំឡើងដោយអង្គការណាតូបែបនេះ ។ សមយុទ្ធយោធា ដែលមានឈ្មោះថា AMAN-2021 តាមផែនការនឹងត្រូវប្រព្រឹត្តឡើង នៅក្នុងខែកុម្ភៈឆ្នាំ២០២១នៅក្បែរដែនទឹករបស់ទីក្រុង Karachi ។...
ភ្នំពេញ៖ ស្ថានទូតចិន នៅពេលនេះកំពុងធ្វើការ យ៉ាងជិតស្និទជាមួយ រដ្ឋាភិបាលកម្ពុជា សម្រាប់ការប្រើប្រាស់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលផលិត នៅប្រទេសចិន សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ បើតាមទំព័រហ្វេសប៊ុក របស់មន្រ្តីជាន់ខ្ពស់ស្ថានទូតចិន ឈ្មោះ Winston Wang បានឱ្យដឹងថា ខណៈពេលដែលមានជំរើស ជាច្រើន, វ៉ាក់សាំងចិន គឺជម្រើសល្អជាងគេងដោយសារតែសុវត្ថិភាពរបស់វា ប្រសិទ្ធភាព (៨៦%...
វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះបានអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់មូលនិធិរយៈពេលមួយសប្តាហ៍ ដើម្បីរក្សារដ្ឋាភិបាល សហព័ន្ធឱ្យបើកចំហរ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ដែលផ្តល់ពេលវេលាបន្ថែមទៀត សម្រាប់សមាជិកសភា ក្នុងការចរចារលើកិច្ចព្រមព្រៀងមួយ ក្នុងការផ្តល់ជំនួយ សង្គ្រោះបន្ទាន់ជំងឺកូវីដ -១៩ និងថវិការដ្ឋាភិបាល រយៈពេលវែង។ សភាជាន់ខ្ពស់បានអនុម័ត សេចក្តីព្រាងច្បាប់នេះ ដែលត្រូវបានគេស្គាល់ថា ជាដំណោះស្រាយ បន្តមួយ...
ព្រុចសែល៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់យ៉ាងតិច ៥៥ ភាគរយនៅចុងទសវត្សរ៍ក្រោយ ពីកម្រិតឆ្នាំ១៩៩០ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានសរសេរនៅលើបណ្ដាញ អ៊ីនធឺណិតកាលពីព្រឹកថ្ងៃសុក្រថា “អឺរ៉ុប គឺជាអ្នកដឹកនាំក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ។ យើងបានសម្រេចចិត្តកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងហោចណាស់ ៥៥ ភាគរយនៅឆ្នាំ ២០៣០” ។ ប្រទេសជាសមាជិក...