ព័ត៌មានអន្តរជាតិ

រុស្សី និយាយថា នឹងចូលរួមសមយុទ្ធ មួយជាមួយនឹងណាតូ នៅប៉ាគីស្ថាន

បរទេស ៖ ប្រទេសរុស្សីកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា ខ្លួននឹងចូលរួមនៅក្នុងសមយុទ្ធយោធាមួយ ដែលមានវត្តមានរបស់បណ្តា
ប្រទេសចំនួនជាង៣០ នៅឆ្នេរសមុទ្រ របស់ប្រទេសប៉ាគីស្ថាន ។

ការប្រកាសដែលត្រូវ បានគេមើលឃើញថា ជាការសម្រេចចិត្តដែលមិនធ្លាប់ឃើញឡើយ ដោយរុស្សីក្នុងការចូលរួមសមយុទ្ធយោធា ដែលរៀបចំឡើង
ដោយអង្គការណាតូបែបនេះ ។ សមយុទ្ធយោធា ដែលមានឈ្មោះថា AMAN-2021 តាមផែនការនឹងត្រូវប្រព្រឹត្តឡើង នៅក្នុងខែកុម្ភៈឆ្នាំ២០២១
នៅក្បែរដែនទឹករបស់ទីក្រុង Karachi ។

គួរឲ្យដឹងដែរថា សមយុទ្ធយោធាជើងទឹករួមគ្នា ដែលធ្លាប់មានវត្តមានរបស់ណាតូ និងរុស្សីធ្លាប់បានកើតឡើងម្តងតាំង តែពីឆ្នាំ២០១១មកម្ល៉េះដែលគ្រា
នោះវាត្រូវបានធ្វើឡើងនៅក្នុងឆ្នេរ នៃប្រទេសអេស្បាញ និងដឹកនាំដោយអង្គការណាតូផ្ទាល់ផង ៕

ប្រែសម្រួល៖ស៊ុនលី

To Top