ព័ត៌មានអន្តរជាតិ

ទណ្ឌកម្ម បន្ទាប់បន្សំ របស់អាមេរិក កំពុងធ្វើឲ្យ ប៉ះពាល់ដល់ កូរ៉េខាងជើង

បរទេស៖ ជនរត់ចោល ប្រទេសកូរ៉េខាងជើងមួយរូប បាននិយាយប្រាប់ថា ទណ្ឌកម្មបន្ទាប់បន្សំរបស់សហរដ្ឋអាមេរិក លើក្រុមហ៊ុននានា ដែលធ្វើជំនួញជាមួយកូរ៉េខាងជើង បានបង្កឲ្យមានផលប៉ះពាល់ លើរបបរបស់លោក គីម ជុងអ៊ុន ប៉ុន្តែសម្ពាធបន្ថែមទៀតចាំបាច់ត្រូវតែដាក់។ 

លោក រី ជុងហូ ជាជនផ្តាច់ខ្លួនកូរ៉េខាងជើង ស្នាក់នៅសហរដ្ឋអាមេរិក ដែលពីមុនធ្លាប់ដឹកនាំ ក្រុមហ៊ុន Korea Daehung Trading Corp. គ្រប់គ្រងដោយការិយាល័យ Office 39 បាននិយាយប្រាប់ថា ទីភ្នាក់ងារកូរ៉េរបស់ Voice of America ថា ការសន្សំរូបិយវត្ថុបរទេសរបស់កូរ៉េខាងជើង បានរីកស្ងួតក្រោយមាន ទណ្ឌកម្មអាមេរិកធ្ងន់ធ្ងរ។ 

យោងតាមសេចក្តីរាយការណ៍ ទណ្ឌកម្មទាំងនោះ បានបង្កឲ្យមានផលប៉ះពាល់ ជាក់ស្តែង លើសហគ្រាសនានា ដែលដំណើរការដោយរដ្ឋនៅក្នុង ប្រទេសកូរ៉េខាងជើង រួមមានទាំងហាង និងភោជនីយដ្ឋាន ដែលទទួលយករូបិយវត្ថុបរទេស ហើយលោក រី ជុងហូបាននិយាយថា ទណ្ឌកម្មបានបណ្ដាលឲ្យប្រើប្រាក់ មានការធ្លាក់ចុះ ប៉ុន្តែក៏បង្កឲ្យមានអតិផរណាផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top