ព័ត៌មានអន្តរជាតិ

មេដឹកនាំសហគមន៍អ៊ឺរ៉ុប ឈានដល់ការព្រមព្រៀង លើការបំភាយឧស្ម័នចំនួន ៥៥ ភាគរយ ដែលកាត់បន្ថយ នៅឆ្នាំ២០៣០

ព្រុចសែល៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់យ៉ាងតិច ៥៥ ភាគរយនៅចុងទសវត្សរ៍ក្រោយ ពីកម្រិតឆ្នាំ១៩៩០ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានសរសេរនៅលើបណ្ដាញ អ៊ីនធឺណិតកាលពីព្រឹកថ្ងៃសុក្រថា “អឺរ៉ុប គឺជាអ្នកដឹកនាំក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ។ យើងបានសម្រេចចិត្តកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងហោចណាស់ ៥៥ ភាគរយនៅឆ្នាំ ២០៣០” ។

ប្រទេសជាសមាជិក បានបំភ្លឺសំណើ របស់គណៈកម្មការអឺរ៉ុប ឱ្យរឹតបន្តឹងគោលដៅរយៈពេលមធ្យមរបស់ប្លុក ដែលជាផ្នែកមួយ នៃគោលដៅរយៈពេលវែង ដើម្បីសម្រេចបាននូវអព្យាក្រឹតភាព អាកាសធាតុនៅឆ្នាំ២០៥០ ។

កិច្ចព្រមព្រៀងនេះត្រូវបានឈាន ដល់បន្ទាប់ពីកិច្ចពិភាក្សា ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃរបស់មេដឹកនាំ នៅទីក្រុងប្រ៊ុចសែល។ រដ្ឋជាសមាជិកមួយចំនួន ជាពិសេសប្រទេសដែលនៅតែពឹងផ្អែក លើធ្យូងថ្មបានប្រឆាំងនឹងផែនការ ដែលមានមហិច្ឆតា ប៉ុន្តែទីបំផុតបានយល់ព្រមគាំទ្រ គោលដៅ ដែលបានពង្រឹង៕

ដោយ ឈូក បូរ៉ា

To Top