សេអ៊ូល៖ ក្រសួងការបរទេសថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១៣ លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ដើម្បីគាំទ្រជនភៀសខ្លួន និងជនចំណាកស្រុកស៊ីរី នៅចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។ លោក Ham Sang-wook អនុរដ្ឋមន្រ្តីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការពហុភាគី និងពិភពលោក បានប្រកាស នៅក្នុងសម័យប្រជុំនិម្មិតមួយ កាលពីល្ងាចថ្ងៃអង្គារ នៃសន្និសីទក្រុងប្រ៊ុចសែល លើកទី ៤...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានសម្ដែងក្ដីសង្ឃឹមថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងជួបគ្នាម្តងទៀត នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក នាថ្ងៃទី០៣ ខែវិច្ឆិកា ក្នុងគោលបំណង ធ្វើឱ្យដំណើរការសន្តិភាពកូរ៉េឡើងវិញ។ ការិយាល័យ...
សេអ៊ូល៖ រដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យប្រទេសជប៉ុន ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាស្មោះត្រង់ ក្នុងកិច្ចចរចា ដើម្បីដោះស្រាយ ជម្លោះពាណិជ្ជកម្ម រវាងប្រទេសជិតខាងអាស៊ីទាំងពីរ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Hong Nam-ki បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង “អំពាវនាវដល់រដ្ឋាភិបាលជប៉ុន ឱ្យបង្ហាញជំហរនៃការរីកចម្រើន ដោយមានអាកប្បកិរិយាស្មោះត្រង់ ក្នុងការកាត់បន្ថយភាពតានតឹង ក្នុងការនាំចេញរបស់ខ្លួន” ។ ទីក្រុងសេអ៊ូល...
ភ្នំពេញ ៖ គណៈកម្មការដឹកនាំយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជ ធានី-ខេត្ត (គ.យ.ក.ស) បានដោះស្រាយ សំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូង រាជធានី-ខេត្ត ចំនួន៣៤៥៤ សំណុំរឿង ស្មើនឹង២៧% ក្នុងរយៈពេល៤៥ថ្ងៃតែប៉ុណ្ណោះ។ សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា យុទ្ធនាការដោះស្រាយការក...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់មុខតំណែង ឧត្តមសេនីយ៍ឯក សៀន សុវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ នេះបើតាមអនុក្រឹត្យ ស្ដីពី ការបញ្ចប់មុខតំណែងមន្ដ្រីនគរបាលជាតិ នៅថ្ងៃទី២កក្កដា៕
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍ថា វៀតណាម មិនទាន់មានករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នោះទេ គិតត្រឹមថ្ងៃពុធ ជាមួយគ្នានេះដែរ សរុបអ្នកឆ្លងជំងឺនៅតែមានចំនួន៣៥៥នាក់ដដែល និងមិនមានអ្នកស្លាប់នោះទេ ។ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ថា ទន្ទឹមនឹងនេះដែរ នៅថ្ងៃនេះ អ្នកជំងឺម្នាក់បានជាសះស្បើយទំាងស្រុង ដែលនាំឲ្យចំនួននៃអ្នកជាសះស្បើយពីជំងឺសរុបនៅក្នុងប្រទេសមានចំនួន៣៣៦នាក់ ។...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅរសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ថា លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងថា ប្រទេសរបស់លោក នឹងខិតខំធ្វើឲ្យមានការ កិច្ចចចារគ្នារវាងសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) និងសហរដ្ឋអាមេរិក នៅមុនពេលបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក ។ លោក...
ភ្នំពេញ៖ កម្ពុជាបានចូលរួមក្នុង កិច្ចប្រជុំថ្នាក់តំបន់អង្គការ អន្តរជាតិខាងការងារសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី “ជំងឺកូវីដ-១៩ និងពិភពនៃការងារ៖ កសាងអនាគតនៃការងារកាន់តែប្រសើរ” នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១-១៤រសៀល (ម៉ោងនៅកម្ពុជា) តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំក្នុងគោលបំណង ផ្តល់វេទិកាថ្នាក់តំបន់កម្រិត ខ្ពស់សម្រាប់សមាជិកត្រីភាគីក្នុងការដោះស្រាយផល ប៉ះពាល់នៃការរាលត្បាតជំងឺកូវីដ-១៩ទៅលើ សេដ្ឋកិច្ច-សង្គម និងត្រួតពិនិត្យទៅលើគោល...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសឈីលី ត្រូវបានបញ្ជាក់ឲ្យដឹងថា មានពលរដ្ឋសរុបដែលឆ្លងជំងឺកូវីដ១៩កើនឡើង ដល់១៨២.០៤៣នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើនឡើងដល់៥.៧៥៣នាក់ បន្ទាប់ពីមានអ្នកជំងឺ ចំនួន៦៥នាក់បន្ថែមទៀត បានស្លាប់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្នុងអំឡុងពេល២៤ម៉ោង...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល បានចេញប្រកាស អន្ដរក្រសួង ស្ដីពី ការគ្រប់គ្រង និងការប្រមូលចំណូល សួយសារធនធានរ៉ែ ពីការប្រើប្រាស់ ធនធានរ៉ែសំណង់ ក្នុងគម្រោង ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ។ យោងតាមប្រកាសបានឲ្យដឹងថា ប្រកាសនេះមានគោលបំណង គ្រប់គ្រងប្រតិបត្តិការ ធនធានរ៉ែសំណង់ ដូចជា...