ព័ត៌មានអន្តរជាតិ

វៀតណាម បញ្ជាក់ថា មិនទាន់មានអ្នកឆ្លង ជំងឺកូវីដ១៩ថ្មីទៀត នៅឡើយទេ

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍ថា វៀតណាម មិនទាន់មានករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នោះទេ គិតត្រឹមថ្ងៃពុធ ជាមួយគ្នានេះដែរ សរុបអ្នកឆ្លងជំងឺនៅតែមានចំនួន៣៥៥នាក់ដដែល និងមិនមានអ្នកស្លាប់នោះទេ ។

ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ថា ទន្ទឹមនឹងនេះដែរ នៅថ្ងៃនេះ អ្នកជំងឺម្នាក់បានជាសះស្បើយទំាងស្រុង ដែលនាំឲ្យចំនួននៃអ្នកជាសះស្បើយពីជំងឺសរុបនៅក្នុងប្រទេសមានចំនួន៣៣៦នាក់ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រាថា មិនមានអ្នកឆ្លងជំងឺក្នុងស្រុកឡើយ ក្នុងរយៈពេល៧៦ថ្ងៃជាប់ៗគ្នាមកនេះ ទន្ទឹមនឹងនេះដែរ មានពលរដ្ឋប្រមាណជិត១៣.០០០នាក់ ស្ថិតក្នុងការតាមដានដោយនៅ ដាច់ដោយឡែកពីគ្នានៅក្នុងប្រទេស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top