បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ត្រូវបានគេរំពឹងទុកថានឹងមានការ កើនឡើងប្រមាណជា ១០ភាគរយ នៅក្នុងឆ្នាំ២០២១ខាងមុខ។ តួលេខព្យាករណ៍ថ្មីនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញ សេដ្ឋកិច្ចដែលមានប្រភពមកពី ក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិ ខណៈដែលធនាគារកណ្តាល របស់ចិនក៏បានបញ្ជាក់ដែរថា នឹងចាប់ផ្តើមបង្កើនអត្រាការ ប្រាក់បន្ថែមទៀតចាប់ពីឆ្នាំក្រោយផងដែរ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចទាំងនោះ ក៏បាននិយាយដែរថាកត្តាជំរុញ ក្នុងស្រុករបស់ប្រទេសចិន នឹងនៅតែរឹងមាំនាពេលដ៏ខ្លី ខាងមុខនេះខណៈពេលដែលកម្លាំង...
បរទេស៖ ប្រេសិតជាន់ខ្ពស់ទទួលបន្ទុក កិច្ចការកូរ៉េខាងជើងរបស់ ទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងព្យុងយ៉ាង បានខ្ជះខ្ជាយឱកាសធ្វើឲ្យ មានភាពកាន់តែប្រសើរឡើង នូវចំណងមិត្តភាពរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងលោក ដូណាល់ ត្រាំ ជាប្រធានាធិបតី ហើយបន្ថែមថា លោកនឹងជំរុញអ្នកស្នងតំណែង ប្រធានាធិបតីបន្ទាប់ ឲ្យបន្តការចរចាគ្នា។ ថ្លែងប្រាប់ក្រុមអ្នកវិភាគនៅក្នុងទីក្រុងសេអ៊ូល ក្នុងអំឡុងដំណើរទស្សនកិច្ច ជួបជាមួយមន្ត្រីសន្តិសុខកូរ៉េខាងត្បូង លោកអនុរដ្ឋមន្ត្រីការបរទេសអាមេរិក...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីប៉ុន្មានម៉ោងមុននេះ ក្រុមការងារទទួលបានព័ត៌មាន ស្តីពីករណីចែករំលែកសារកម្មវិធី តេឡេក្រាម (Telegram) ដោយធ្វើការបន្លំអត្តសញ្ញាណ ជាថ្នាក់ដឹកនាំក្នុងគោលបំណង ចម្លងមេរោគកុំព្យូទ័រ ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ នាយកដ្ឋានព័ត៌មានវិទ្យា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២០ ឲ្យដឹង...
បរទេស៖សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មលើលោក Wan Kuok Koi ជាមេដឹកនាំក្រុមឧក្រិដ្ឋកម្មដែលគេរៀបចំឡើង ឈ្មោះ 14K Triad របស់ប្រទេសចិន និងអង្គភាពចំនួន៣ ដែលជាកម្មសិទ្ធិឬក៏គ្រប់គ្រងដោយរូបលោក នេះបើតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងរតនាគារអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួងបាននិយាយប្រាប់ឲ្យដឹងថា ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារអាមេរិក កំពុងតែធ្វើការផ្តោតគោលដៅ លើលោក Wan Kuok Ko...
ភ្នំពេញ ៖ នាយដ្ឋានប្រឆាំងបទល្មេីស បច្ចេកវិទ្យារបស់កម្ពុជា បានឲ្យដឹងថា ចាប់ផ្ដើមពីប៉ុន្មានម៉ោងមុននេះ កម្មវិធីទាំងអស់របស់ក្រុមហ៊ុនហ្វេសប៊ុកកំពុងតែមាន ភាពរអាក់រអួលដែលរាប់បញ្ចូលទាំងកម្មវិធីដ៏ពេញ និយមផ្សេងៗទៀតរបស់ក្រុមហ៊ុននេះមានដូចជា Instagram, Messenger, WhatsApp និង Facebook។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា បញ្ហានេះបានធ្វើឲ្យអ្នកប្រើប្រាស់មានផលលំបាកក្នុងការចូលទៅក្នុងគណនីរបស់ពួកគេ ព្រមទាំងការទាញយករូបភាពនិងវីដេអូជាដើម។...
បរទេស៖ទីភ្នាក់ងារ ចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាបណ្តាប្រទេសនៅអាហ្វ្រិកនឹងអាច ទទួលបានវ៉ាក់សាំង ការពារកូវីដជាលើកដំបូង របស់ខ្លួននៅចុងខែមករាខាងមុខនេះ ហើយនិងបន្តចែកចាយរហូតដល់ចប់ត្រីមាសទី១នៃឆ្នាំ២០២១តែម្តង។ យោងតាមការបញ្ជាក់ដោយ ភ្នាក់ងារពិសេសប្រចាំ នៅអាហ្វ្រិកលោក Ngozi Okonjo Iweala បានធ្វើការប្រកាសអះអាងបែបនេះ នៅក្រោយពីបានចូលរួម ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនីហ្សេរីយ៉ាលោក Geoffrey Onyeama នៅរដ្ឋធានី Abuja ។ មនុស្សអទិភាពបំផុតដែលនឹងទទួល...
បរទេស៖ លោក Darrell Blocker ជនជាតិស្បែកខ្មៅ ទំនងជាត្រូវបានជ្រើសរើសជាប្រមុខចារកម្មអាមេរិក ដោយលោកចូបៃដិន ដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិក ។ គាត់នឹងក្លាយជាមនុស្សស្បែកខ្មៅដំបូងគេ ដែលធ្វើជាប្រធាន CIA។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា សារព័ត៌មាន Fox News បានរាយការណ៍ជាលើកដំបូងកាលពីចុងខែមុនថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន បានចេញសេចក្ដីប្រកាសអន្ដរក្រសួងស្ដីពី ការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន នៅក្នុងលក្ខណៈសម្បតិ្តនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ ក្នុងសេចក្ដីប្រកាសរួម ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ក្រុមការងារនេះមានចំនួន ១៤រូប ក្នុងនោះប្រធានដឹកនាំដោយលោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃអនុប្រធាន២រូប...
បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ រដ្ឋមន្រ្តីក្រសួងការ បរទេសឥណ្ឌាលោក Subrahmanyam Jaishankar បានថ្លែងថា ប្រទេសឥណ្ឌានិងអូស្ត្រាលីកំពុងតែបើកកិច្ចពិភាក្សាគ្នាទៅលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីពោលគឺបន្ទាប់ពីការសំរេចចិត្តរបស់រដ្ឋាភិបាលក្រុងញូវ ដែលីដែលបានដើរចេញពីប្លុក ពាណិជ្ជកម្មដែលគាំទ្រដោយប្រទេសចិន។ លោក Jaishankar បានបន្តទៀតថាការពិភាក្សាបានធ្វើឡើងទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងនិងកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីផងពីព្រោះដូចដែលគ្រប់គ្នាបានដឹងហើយ ថាឥណ្ឌាគឺមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រង RCEP ដែលចិនបានធ្វើជាមួយនឹងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នោះទេ។ រំលឹកដែរថាកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ បានចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀង RCEP...