ព័ត៌មានជាតិ

បណ្តាប្រទេស នៅអាហ្វ្រិកនឹង ទទួលបានវ៉ាក់សាំង កូវីដនៅដើម ឆ្នាំ២០២១

បរទេស៖ទីភ្នាក់ងារ ចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាបណ្តាប្រទេសនៅអាហ្វ្រិកនឹងអាច ទទួលបានវ៉ាក់សាំង

ការពារកូវីដជាលើកដំបូង របស់ខ្លួននៅចុងខែមករាខាងមុខនេះ ហើយនិងបន្តចែកចាយរហូតដល់ចប់ត្រីមាសទី១នៃឆ្នាំ២០២១តែម្តង។

យោងតាមការបញ្ជាក់ដោយ ភ្នាក់ងារពិសេសប្រចាំ នៅអាហ្វ្រិកលោក Ngozi Okonjo Iweala បានធ្វើការប្រកាសអះអាងបែបនេះ

នៅក្រោយពីបានចូលរួម ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនីហ្សេរីយ៉ាលោក Geoffrey Onyeama នៅរដ្ឋធានី Abuja ។

មនុស្សអទិភាពបំផុតដែលនឹងទទួល បានមុនគេមានដូចជាក្រុមសេវាសុខាភិបាលមនុស្សចាស់និងមនុស្សស្ថិតនៅក្នុង លក្ខខណ្ឌមិនអំណោយផល។គួរឲ្យដឹងដែរថា

មកដល់ពេលនេះចំនួននៃអ្នកឆ្លង កូវីដនៅទ្វីបអាហ្រ្វិកទាំងមូលមានទៅដល់២ ២៨៤  ៩០៧នាក់គិតត្រឹមថ្ងៃពុធ៕ ប្រែសម្រួល៖ស៊ុនលី

To Top