បច្ចេកវិទ្យា

កម្មវិធីទំនាក់ទំនង បណ្ដាញសង្គមរបស់ ក្រុមហ៊ុនហ្វេស ប៊ុកកំពុងតែមាន ភាពរអាក់រអួល

ភ្នំពេញ​ ៖ នាយដ្ឋានប្រឆាំងបទល្មេីស បច្ចេកវិទ្យា​របស់កម្ពុជា​ បានឲ្យដឹងថា​ ចាប់ផ្ដើមពីប៉ុន្មានម៉ោងមុននេះ កម្មវិធីទាំងអស់របស់ក្រុមហ៊ុនហ្វេសប៊ុកកំពុងតែមាន ភាពរអាក់រអួលដែលរាប់បញ្ចូលទាំងកម្មវិធីដ៏ពេញ និយមផ្សេងៗទៀតរបស់ក្រុមហ៊ុននេះមានដូចជា Instagram, Messenger, WhatsApp និង Facebook។ 

យោងតាមគេហទំព័រហ្វេសប៊ុក​របស់​ នាយដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ នៅយប់ថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ​២០២០​ បានឲ្យដឹងថា​ បញ្ហានេះបានធ្វើឲ្យអ្នកប្រើប្រាស់មានផលលំបាកក្នុងការចូលទៅក្នុងគណនីរបស់ពួកគេ ព្រមទាំងការទាញយករូបភាពនិងវីដេអូជាដើម។

ប្រភពដដែល​ បញ្ជាក់​ថា​ បញ្ហានេះបានកើតមានឡើងច្រើននៅក្នុងប្រទេសអឺរ៉ុប ប៉ុន្តែសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ី ក៏កំពុងតែជួបប្រទះនឹងបញ្ហានេះជាមួយកម្មវិធីមួយចំនួនខាងលើនេះ ក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ៕

To Top