ព័ត៌មានអន្តរជាតិ

អាមេរិកចុះបញ្ជីខ្មៅ មេឧក្រិដ្ឋកម្មចិន ក្នុងទណ្ឌកម្ម ប្រឆាំងអំពើពុករលួយ

បរទេស៖សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មលើលោក Wan Kuok Koi ជាមេដឹកនាំក្រុមឧក្រិដ្ឋកម្មដែលគេរៀបចំឡើង ឈ្មោះ 14K Triad របស់ប្រទេសចិន និងអង្គភាពចំនួន៣ ដែលជាកម្មសិទ្ធិឬក៏គ្រប់គ្រងដោយរូបលោក នេះបើតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងរតនាគារអាមេរិក។ 

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួងបាននិយាយប្រាប់ឲ្យដឹងថា ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារអាមេរិក  កំពុងតែធ្វើការផ្តោតគោលដៅ លើលោក Wan Kuok Ko ដែលមានរហស្សនាមថា “ធ្មេញបាក់” ជាផ្នែកនៃការពង្រីកកិច្ចប្រឹងប្រែងលុបបំបាត់អំពើពុករលួយនៅប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីនិងអាហ្វ្រិក។ 

តាមសេចក្តីរាយការណ៍ សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារអាមេរិកបាននិយាយប្រាប់ថា លោក Wan Kuok Koi គឺជាមាជិកមួយរូបនៃសន្និសីទពិគ្រោះយោបល់នយោបាយរបស់ប្រជាជនចិន ដែលជាអង្គភាពប្រឹក្សាដ៏សំខាន់ តែការអះអាងនោះ ត្រូវបានមន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying  ធ្វើការបដិសេធ។ 

គួរបញ្ជាក់ថា ក្រសួងរតនាគារអាមេរិក អះអាងថា ខ្លួនបានផ្តោតគោលដៅលើលោក Wan Kuok Koi  សម្រាប់ការពាក់ព័ន្ធរបស់ក្រុម 14K Triad ឧក្រិដ្ឋកម្មជួញដូរថ្នាំញៀន ល្បែងស៊ីសងខុសច្បាប់ ការរកស៊ីទុច្ចរិតនានា ការជួញដូរមនុស្ស និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងទៀត៕ ប្រែសម្រួល៖ប៉ាង កុង 

To Top