ព័ត៌មានជាតិ

ក្រសួង២​ រួមគ្នាបង្កើតក្រមការងារ ពិនិត្យ និងដាក់បញ្ជូលវិធានការអនាម័យ​ ភូមិ-ឃុំ មានសុវត្ថិភាព

ភ្នំពេញ​ ៖​ ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន បានចេញសេចក្ដីប្រកាសអន្ដរក្រសួងស្ដីពី​ ការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន នៅក្នុងលក្ខណៈសម្បតិ្តនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

ក្នុងសេចក្ដីប្រកាសរួម​ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០២០​ នេះបានឲ្យដឹងថា ក្រុមការងារនេះមានចំនួន ១៤រូប ក្នុងនោះប្រធានដឹកនាំដោយលោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃអនុប្រធាន២រូប និងមានសមាជិកចំនួន ១១រូបទៀត។

ជាងនេះទៅទៀ​ត​ ក្រុមការងារមានតួនាទីដូចជា​ ៖ពិនិត្យឡើងវិញលក្ខណ:សម្បត្តិ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីធ្វើការកែសម្រួលឱ្យបានសមស្របជាមួយនឹងសភាពការណ៍វិវត្តប្រែប្រួលនៃបទល្មើស និងការចូលរួមរបស់ពលរដ្ឋ។ពិនិត្យនិងដាក់បញ្ជូលវិធានការអានាម័យ និងបរិស្ថាន ព្រមទាំងបញ្ហាផ្សេងទៀតដែលពាក់ព័ន្ធនឹងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ទៅក្នុងលក្ខណ:សម្បត្តិនៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព៕

To Top