បរទេស៖ ប្រទេសអ៊ីរ៉ង់នៅថ្ងៃ អាទិត្យម្សិលមិញនេះ បានដាក់ពាក្យបណ្ដឹង ទៅអង្គការសហប្រជាជាតិ និងបានកោះអញ្ជើញ ឯកអគ្គរដ្ឋទូតស្វីសប្រចាំ នៅទីក្រុងតេអេរ៉ង់ ដែលធ្វើជាតំណាងឲ្យចំណាប់អារម្មណ៍ សហរដ្ឋអាមេរិក នៅក្នុងសាធារណរដ្ឋឥស្លាម ជុំវិញចំណាត់ការដែលទីក្រុងវ៉ាស៊ីនតោន អាចនឹងប្រើប្រាស់ប្រឆាំងការ ដឹកជញ្ជូនប្រេងអ៊ីរ៉ង់ទៅវេណេស៊ុយអេឡា។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ លោក Abbas Araqchi បានផ្តល់សារមួយដល់ឯកអគ្គរដ្ឋទូតស្វីស នៅថ្ងៃអាទិត្យម្សិលមិញនេះ ដោយធ្វើការព្រមានប្រឆាំងការគម្រាមកំហែងណាមួយរបស់អាមេរិក ចំពោះនាវាដឹកប្រេងអ៊ីរ៉ង់។
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភព ១,៧១២នាក់តួលេខពី WHO & CDC) គិតត្រឹមយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៦៩,៨៣២នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ២៥,៤៩៤នាក់ អ្នកស្លាប់សរុបចំនួន៖...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយកាល ពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា យន្តហោះ០១គ្រឿងរបស់សហរដ្ឋអាមេរិក បានធ្លាក់នៅលើវាលស្រែមួយកន្លែង នៅខេត្ត Hasakah ស្ថិតនៅភាគឦសានរបស់ប្រទេសស៊ីរី ដោយបានព្រាចផ្កាភ្លើង នៅលើដំណាំ។ ទីភ្នាក់់ងារ SANA បានឲ្យដឹងថា គោលដៅដែលធ្លាក់នោះ ស្ថិតនៅលើដីកសិកម្ម...
បទចម្រៀង បំភ្លេចមិនបាន គឺជាស្នាដៃនិពន្ធដោយលោក មាស សារ៉ាវុធ កែសម្រួលដោយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងច្រៀង ដោយលោក នៅ ឆៃយ៉ា។ បទចម្រៀង «បំភ្លេចមិនបាន» គឺដើម្បីរំលឹក ឧទ្ទិសទិវាប្រវត្តិសាស្ត្រ...
ភ្នំពេញ៖ បន្ទាប់ពីការប្រយុទ្ធប្រឆាំងកូវីដ១៩ នៅប្រទេសកម្ពុជាយើងបានកំពុងបញ្ចប់ ស្របពេលដែលសេដ្ឋកិច្ចក៏បានកំពុងងើបឡើងវិញផងដែរនោះ កាលពីថ្មីៗនេះ ដើមខែឧសភា ឆ្នាំ2020 ក្រុមហ៊ុនORKIDE DEVELOPMENT ដែលគ្រប់គ្នាបានស្គាល់ថាជា ក្រុមហ៊ុន អ័រគីដេវីឡា បានសម្ពោធបើកការដ្ឋានសាងសង់គម្រោងថ្មី មានទីតាំងក្បែរវត្តតាំងកសាង ជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងទីប្រជុំជន ប្រកបដោយសក្តានុពលខ្លាំង។ គម្រោងថ្មី ដែលមានឈ្មោះថា គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង គឺជាគម្រោងទីតាំងថ្មី របស់ក្រុមហ៊ុនORKIDE DEVELOPMENT ដែលកំពុងមានទីតាំងស្ថិតនៅផ្លូវ105K សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលភាគច្រើនគេស្គាល់ថាជាផ្លូវវត្តតាំងកសាង។ តាមការអោយដឹងពីគម្រោងថ្មីនេះ ក្រុមហ៊ុននឹងផ្តល់ជូននូវរចនាបទបែបសម័យទំនើប ប្លែកពីម៉ូតគម្រោងផ្សេងៗពីមុន ដោយសម្រឹតសម្រាងយកមកជូនទីផ្សារកម្ពុជា នូវបែបផែនការរស់នៅទំនើបថ្មីមួយ ដែលពុំធ្លាប់មាន។ តាមរយ:ព័ត៌មានផេកផ្លូវការ បានអោយដឹងថា នៅថ្ងៃទី08 ខែមិថុនា ឆ្នាំ2020 ខាងមុខនេះ គម្រោងនេះនឹងបើក លក់ជូនអតិថិជនជាមួយ នឹង ការ ផ្តល់ ជូន ដែល លោក អ្នក នឹក ស្មាន មិន ដល់ ថែម ទៀត ផង។ ប្រសិនបើអតិថិជន ចង់ ដឹង អំពី គម្រោង ដ៏ ថ្មី មួយ នេះ និង ដើម្បី ទទួល ព័ត៌មាន ឲ្យ កាន់ តែ លម្អិតសូមផ្តល់លេខទូរស័ព្ទរបស់លោកអ្នកតាមរយៈប្រអប់សារហ្វេសប៊ុកផេក https://www.facebook.com/orkidedevelopment/ ឬ តាមរយៈលេខទូរស័ព្ទ 098 733 333 ក្រុមការងារផ្នែកលក់នឹងធ្វើការទំនាក់ទំនងទៅកាន់លោកវិញនៅមុនពេលបើកលក់ ។
ភ្នំពេញ ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។ សូមជម្រាបថា ច្បាប់នេះមានគោលបំណង បង្កើតគណៈកម្មធិការជាតិប្រឆាំងទារុណកម្ម ដើម្បីធានាការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន...
ភ្នំពេញ ៖ រដ្ឋបាលជលផល បានឲ្យដឹងថា ក្នុងរយៈពេលរដូវបិទនេសាទ ប្រជាពលរដ្ឋអាចប្រើប្រាស់តែឧបករណ៍ នេសាទលក្ខណៈគ្រួសារ ដើម្បីចូលរួមចំណែកថែរក្សា និងការពារធន ធានជលផល ឲ្យបានគង់វង្ស។ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល ស្ដីពី រដូវបិទនេសាទ ឆ្នាំ២០២០ ចេញផ្សាយនាពេលថ្មីៗនេះថា រដូវបិទនេសាទសម្រាប់ការនេសាទ នៅក្នុងដែននេសាទ ទឹកសាប ត្រូវបានកំណត់ដូចខាងក្រោម ៖ ...
ភ្នំពេញ៖លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល បានលើកឡើងថា រហូតមកដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ នៅកម្ពុជាមិនទាន់រកឃើញ អ្នកកើតវីរុសកូវីដថ្មីនោះទេ ក្រោយមានការផ្សាយមានពលរដ្ឋខ្មែរ ឆ្លងនៅពេលទៅវៀតណាម។ លោកស្រី ឱ វណ្ណឌីនបញ្ជាក់ថា “នៅតែគ្មានព័ត៌មានផ្លូវការពីវៀតណាម ។ មកទល់ពេលនេះ មិនទាន់មាន រកឃើញអ្នកមាន...
បរទេស៖ ប្រទេសថៃ បានរាយការណ៍ ពីករណីឆ្លងវីរុសថ្មីចំនួន ៣នាក់ បន្ថែមទៀតនៅថ្ងៃច័ន្ទនេះ ដោយបាននាំករណីឆ្លង សរុបដល់ទៅចំនួន ៣១៣១ ករណី និងមានអ្នកស្លាប់ចំនួន ៥៦នាក់ ដដែល។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់អ្នកនាំពាក្យមជ្ឈមណ្ឌល...
បរទេស៖ ក្រុមហ៊ុនផលិតយន្តហោះ ខ្នាតយក្សរបស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅសប្ដាហ៍នេះថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ទើបបានទទួលនូវ យន្តហោះល្បាតដែនសមុទ្រ P8-A Poseidon គ្រឿងទី១០០។ យន្តហោះល្បាតដែនសមុទ្រនេះ គឺជាកំណែប្រែថ្មីនៃយន្តហោះ 737-800ERX របស់ក្រុមហ៊ុនប៊ូអ៊ីង ដែលអភិវឌ្ឍផលិតឡើង សម្រាប់កងទ័ពជើងទឹក ហើយក៏កំពុងប្រើប្រាស់ ដោយកងទ័ពជើងទឹកឥណ្ឌា កងកម្លាំងដែនអាកាសអូស្ត្រាលី និងកងទ័ពអាកាសអង់គ្លេស...