ព័ត៌មានអន្តរជាតិ

គ្រាន់តែបើក ប្រទេសភ្លាម ប្រជាជនសម្រុកទៅផ្សារ, ថៃរកឃើញអ្នកឆ្លង មេរោគកូវីដ១៩ ចំនួន ៣នាក់ទៀត ភ្លែត

បរទេស៖ ប្រទេសថៃ បានរាយការណ៍ ពីករណីឆ្លងវីរុសថ្មីចំនួន ៣នាក់ បន្ថែមទៀតនៅថ្ងៃច័ន្ទនេះ ដោយបាននាំករណីឆ្លង សរុបដល់ទៅចំនួន ៣១៣១ ករណី និងមានអ្នកស្លាប់ចំនួន ៥៦នាក់ ដដែល។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានការណ៍ Covid-19 លោក Taweesilp Visanuyothin បាននិយាយ នៅឯសន្និសីទខ្លីមួយថា ករណីឆ្លងថ្មី គឺបុរស និងស្ត្រីម្នាក់នៅខេត្ត Nonthaburi ក្បែរទីក្រុងបាងកក និងស្ត្រីម្នាក់នៅភូកេត នៅភាគខាងត្បូងប្រទេស ។

លោកវេជ្ជបណ្ឌិត Taweesilp បានលើកឡើង ពីការព្រួយបារម្ភថា ប្រជាជនផ្សេងទៀត ដែលបានចាកចេញពីភូកេត សម្រាប់ទីប្រជុំជន របស់ពួកគេអាចនឹងឆ្លង និងរាលដាលជំងឺនេះ នៅកន្លែងផ្សេងទៀត នៅក្នុងប្រទេស។ លោកបាននិយាយថាមានករណីចំនួន ១២ ដែលត្រូវបានរកឃើញនៅក្នុងខេត្តផ្សេងទៀតចាប់តាំងពីខែមីនា បានចំណាយពេលនៅភូកេត។

សូមជម្រាបថា ប្រជាជនថៃ បានប្រញាប់ប្រញាល់ ទៅផ្សារទំនើបនានា នៅទូទាំងប្រទេសវិញនៅថ្ងៃដំបូង ក្រោយប្រទេសថៃ បើកឡើងវិញ កាលពីថ្ងៃអាទិត្យ ខណៈប្រតិបត្តិករអាជីវកម្ម បានអនុម័តវិធានការបង្ការជំងឺ និងវិធានការ ទប់ស្កាត់ហ្វូងមនុស្ស ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងមេរោគ Covid-19 នៃរលកទីពីរ។

រោគរាតត្បាត Covid-19 បានបង្ខំឱ្យមានការបិទហាងលក់ទំនិញ ហាងទំនិញសហគមន៍ និងមជ្ឈមណ្ឌលផ្សារទំនើបតូចៗ អស់រយៈពេលជិតពីរខែ។ ដោយមានអាជីវកម្ម និងសកម្មភាពកម្សាន្តបន្ថែមទៀត ត្រូវបានអនុញ្ញាតឱ្យបន្តនៅថ្ងៃអាទិត្យ ការប្រញាប់ប្រញាល់យ៉ាងច្រើន ទៅកាន់បរិវេណទាំងនេះ ត្រូវបានគេរំពឹងទុកផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×