ព័ត៌មានជាតិ

អ៊ីរ៉ង់ប្តឹងទៅយូអិន និងកោះអញ្ជើញប្រេសិត ជុំវិញរឿងអាមេរិក គម្រាមកំហែងចំពោះការដឹកជញ្ជូនប្រេង ទៅវេណេស៊ុយអេឡា

បរទេស៖ ប្រទេសអ៊ីរ៉ង់នៅថ្ងៃ អាទិត្យម្សិលមិញនេះ បានដាក់ពាក្យបណ្ដឹង ទៅអង្គការសហប្រជាជាតិ និងបានកោះអញ្ជើញ ឯកអគ្គរដ្ឋទូតស្វីសប្រចាំ នៅទីក្រុងតេអេរ៉ង់ ដែលធ្វើជាតំណាងឲ្យចំណាប់អារម្មណ៍ សហរដ្ឋអាមេរិក នៅក្នុងសាធារណរដ្ឋឥស្លាម ជុំវិញចំណាត់ការដែលទីក្រុងវ៉ាស៊ីនតោន អាចនឹងប្រើប្រាស់ប្រឆាំងការ ដឹកជញ្ជូនប្រេងអ៊ីរ៉ង់ទៅវេណេស៊ុយអេឡា។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ លោក Abbas Araqchi បានផ្តល់សារមួយដល់ឯកអគ្គរដ្ឋទូតស្វីស នៅថ្ងៃអាទិត្យម្សិលមិញនេះ ដោយធ្វើការព្រមានប្រឆាំងការគម្រាមកំហែងណាមួយរបស់អាមេរិក ចំពោះនាវាដឹកប្រេងអ៊ីរ៉ង់។​

To Top