ព័ត៌មានអន្តរជាតិ

យន្តហោះ របស់អាមេរិក០១គ្រឿង បានធ្លាក់នៅលើវាលស្រែ មួយកន្លែងក្នុងទឹក ដីស៊ីរី

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយកាល ពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា យន្តហោះ០១គ្រឿងរបស់សហរដ្ឋអាមេរិក បានធ្លាក់នៅលើវាលស្រែមួយកន្លែង នៅខេត្ត Hasakah ស្ថិតនៅភាគឦសានរបស់ប្រទេសស៊ីរី ដោយបានព្រាចផ្កាភ្លើង នៅលើដំណាំ។

ទីភ្នាក់់ងារ SANA បានឲ្យដឹងថា គោលដៅដែលធ្លាក់នោះ ស្ថិតនៅលើដីកសិកម្ម នៅតំបន់ជនបទដាច់ស្រយាល នៅក្រុង Shaddadi ស្ថិតនៅខេត្ត Hasakah ។ ទីភ្នាក់ងារដដែលនេះបានឲ្យដឹងទៀតថា ភ្លើងបានឆាបឆេះក្នុងបរិវេណ គំនរលាមកសត្វ នៅជិតចំការស្រូវសាឡី ។

សេចក្តីរាយការណ៍បានឲ្យដឹងថា យន្តហោះសហរដ្ឋអាមេរិក បានហោះក្នុងរយៈកម្ពស់ទាបដែលទាបបំផុតស្ទើរជិត ដល់ដំបូលផ្ទះអ្នកស្រុក នៅចំការស្រែនោះ បណ្តាលឲ្យឆេះ និងបង្កការភ័យខ្លាចដល់ជនស៊ីវិល ទាំងឡាយនៅទីនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top