ភ្នំពេញ៖ ដោយមានកម្ពស់ជាង៣០ជាន់ គម្រោងសណ្ឋាគារផ្កាយប្រាំ និងខុនដូ វីនដាម (Wyndham) របស់មជ្ឈមណ្ឌលលីស៊ីន CEO ដែលស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបញ្ចប់គ្រោងអគារ និងកសាងដល់ជាន់ដំបូល ដោយនៅឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ។ នាពេលថ្មីៗនេះ មជ្ឈមណ្ឌលលីស៊ីន CEO បានប្រារព្ធពិធីបញ្ចប់ការសាងសង់គ្រោងអគារ ដោយមានការប្រសិទ្ធិពរពីព្រះសង្ឃ និងការសម្តែងម៉ុងសាយអមដោយសំឡេងម៉ាស៊ីនរបារដែកចុងក្រោយត្រូវបានបិទជិត។ ជាសក្ខីភាពនៃភាពជោគជ័យនេះ...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានចេញវេជ្ជបញ្ជាព្យាបាលថ្មីៗ កាលពីថ្ងៃអង្គារទី ២៦ ខែមករាក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ រួមទាំងអ្នកដែលបង្ហាញរោគសញ្ញា បន្ទាប់ពីការជាសះស្បើយពីជំងឺ ។ អង្គការខាងលើបានឲ្យដឹងថា ខ្លួនបានណែនាំឱ្យប្រើថ្នាំប្រឆាំងនឹង ជំងឺក្នុងកម្រិតទាបដើម្បីការពារការកកឈាម...
ភ្នំពេញ៖ លោក ញ៉ូវ សាឯម សមាជិកក្រុមប្រឹក្សាខេត្តកំពត បានថ្លែងបញ្ជាក់ថា បើទោះបីក្នុងកាលៈទេសៈ នៃការរីរាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ខេត្តកំពត នៅតែអាចរក្សាបាននូវ ភាពល្អប្រសើរលើគ្រប់វិស័យ ជាពិសេសវិស័យធុរកិច្ច ទេសចរណ៍ និង អចលនទ្រព្យជាដើម ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “វឌ្ឍនភាពមូលដ្ឋានឃុំ/សង្កាត់ និងទិសដៅការងារបន្ត” របស់ខេត្តកំពត...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃពុធសប្ដាហ៍នេះ បានបង្ហាញនូវគោលជំហររបស់លោកថា ទីក្រុងតេអេរ៉ង់ត្រូវតែបន្តអនុវត្ត តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ មុនទីក្រុងវ៉ាស៊ីនតោន ដែលបានបោះបង់ចោលកិច្ចព្រមព្រៀងនោះ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ។ ក្នុងការថ្លែងបែបនេះជាសាធារណៈ លើកដំបូងរបស់លោកស្តីពីអ៊ីរ៉ង់ ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិកនេះផងដែរ លោក Antony Blinken បានលើកឡើងជាថ្មីស្តីពីគោលនយោបាយ របស់លោកប្រធានាធិបតី...
បរទេស៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-kyun បាននិយាយនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង មានបំណងចង់ចែករំលែកថ្នាំវ៉ាក់សាំងកូវីដ១៩ ឲ្យដល់ប្រទេសកូរ៉េខាងជើង ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង បន្តចំណងមិត្តភាព ជាមួយប្រទេសជិតខាងដែលមាន នុយក្លេអ៊ែរបស់ខ្លួនមួយនេះ។ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ មានការយឺតយ៉ាវក្នុងការ ចាប់ផ្តើមបញ្ជាទិញថ្នាំវ៉ាក់សាំង ប៉ុន្តែវាទទួលបានការផ្គត់ផ្គង់ ឲ្យគ្រប់គ្រាន់ពីក្រុមហ៊ុនផលិត ដើម្បីចាក់ជូនមនុស្ស ៥៦លាននាក់ លើសពីគ្រប់ក្នុងការផ្តល់ជូន...
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានប្រាប់ធនាគារពិភពលោកថា វិស័យធនាគារកម្ពុ ជា បន្តមានស្ថិរភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយតំណាងធនាគារពិភពលោក ដឹកនាំដោយលោកស្រី Mariam Sherman...
ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ស្នើរាជរដ្ឋាភិបាលកម្ពុជា ដាក់បញ្ចូលបេក្ខភាពរបស់ខ្លួន ក្នុងការប្រឡងជ័យលាភីទាក់ទង ទៅនឹងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ខណៈអង្គការIO M មើលឃើញកម្ពុជា...
ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌បានបញ្ជាក់ថា សំណុំរឿងរបស់លោក កឹម សុខា គឺជាសន្ទានុសិទ្ធិ របស់តុលាការ ហើយការសុំបើសវនាការ មិនមែនជាអាទិភាពនោះទេ ព្រោះជនត្រូវចោទ កំពុងនៅក្រៅឃុំ ។ ការបញ្ជាក់របស់អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បន្ទាប់ពីក្រុមមេធាវី លោក កឹម សុខា...
បរទេស ៖ គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្ត បានណែនាំករណីពិសេសៗ ជាច្រើនសម្រាប់ការបោះឆ្នោតឡើងវិញ ចំពោះមុខតំណែងថ្នាក់ដឹកនាំ នៅសមាជបក្សលើកទី ១៣ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Hau A Lenh អនុប្រធាន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ...