ភ្នំពេញ ៖ លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានថ្លែងថា កាលពីឆ្នាំ២០២០ សមត្ថកិច្ចធ្វើការបង្ក្រាប និងរឹបអូសគ្រឿងញៀន បានជិត ៤ពាន់គីឡូក្រាមព្រមទាំងឃាត់ខ្លួន ជនសង្ស័យជាច្រើននាក់ ។ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមការងារ អន្ដរក្រសួងរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៩ ខែមករា...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩១នាក់ ក្នុងនោះ រាប់ទាំងអ្នកនាំចូល ចំនួន០៧នាក់ និង៨៤នាក់ ជាអ្នកឆ្លងជំងឺក្នុងស្រុក ហើយចចំនួនអ្នកឆ្លង ប្រចំាថ្ងៃខ្ពស់បំផុត ចាប់តាំងពីឆ្លងរាតត្បាតជំងឺ នៅក្នុងប្រទេស ។ ក្រសួងបានឲ្យដឹងថា...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក ប្រកាសថានឹងធ្វើការ ជាមួយសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូងរបស់ខ្លួន ប៉ុន្តែក៏ជាមួយប្រទេសចិន និងរុស្ស៊ីផងដែរ ដើម្បីរំសាយអាវុធ នុយក្លេអ៊ែរកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ។ លោកស្រី Linda Thomas-Greenfield ក៏បានឲ្យដឹងផងដែរថា អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រហែលជាមិនបានជោគជ័យក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរខាងជើងនោះទេ...
ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី ប៉េតង់ ចំនួន៣៥០នាក់ ចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធ នៃពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំឡើងដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ប្រើប្រាស់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា...
តុងទីន គឺជាការសន្សំប្រាក់មួយប្រភេទ ដោយចំណេញបានការប្រាក់គួសម្យ ឬជារបរមួយ ដែលប្រជាជនខ្មែរមួយចំនួនធំលេងជាក្រុម មិនថា អ្នកផ្សារ អ្នកធ្វើការ ឬមេផ្ទះ។ ការលេងតុងទីន គឺមិនត្រូវការទ្រព្យបញ្ចាំនោះទេ ផ្ទុយទៅវិញ គឺវាត្រូវការទំនុកចិត្ត ពីមេ និងសំណាក់កូនៗ ឬមានកិច្ចសន្យាជាក់លាក់ណាមួយ។ ហេតុអ្វីបានជាអ្នកផ្សារ និយមលេងតុងទីន? ជាទូទៅការលេងតុងទីន គេតែងតែឃើញមានជាប្រចាំ នៅតាមបណ្តារផ្សារនានា ដោយមានមេ...
ដោយ៖ ទុំ សុមាល័យ ភ្នំពេញ៖ សហរដ្ឋអាមេរិក ក្នុងពេលថ្មីៗនេះ បានប្ដូរយុទ្ធវិធីរបស់ខ្លួន ចំពោះនយោបាយនៅកម្ពុជា ដោយក្នុងនោះសហរដ្ឋអាមេរិក ដាក់ចេញនូវយុទ្ធវិធី គំរាម បំបែកបំបាក់ ដើម្បីគ្រប់គ្រង ចុងក្រោយផលប្រយោជន៍របស់ខ្លួន។ យោងតាមការចុះផ្សាយ របស់វិទ្យុ អាស៊ីសេរី (RFA) នៅយប់ថ្ងៃ២៨ មករា ២០២១ អោយដឹងថាឯកអគ្គរដ្ឋសហរដ្ឋអាមេរិក...
ភ្នំពេញ៖ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានមនុស្ស២នាក់ បានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង សមត្ថកិច្ចកំពុងជួយអន្តរាគមន៍យកសពចេញមកក្រៅ។ ឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង ស្ថិក្នុងចំណុចដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៥នាទីរំលងអាធ្រាត្រ។ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។ លោកវរសេនីយ៍ឯក ស៊ឹម...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដែលការកត់សម្គាល់នេះ ធ្វើឡើងនៅក្នុងការអំពាវនាវ ជាមួយនាយករដ្ឋមន្រ្តីជប៉ុន នេះបើយោងតាមប្រភពព័ត៌មាន ពីសេតវិមានអាមេរិក។ ប្រភពព័ត៌មានបានឲ្យដឹងថា “មេដឹកនាំទាំងពីរ បានពិភាក្សាពីបញ្ហាសន្តិសុខក្នុងតំបន់រួម មានប្រទេសចិន និងកូរ៉េខាងជើង” ។ សេចក្តីថ្លែងការណ៍ឲ្យដឹងបន្ថែមថា“ មេដឹកនាំទាំងពីរ បានរួមគ្នាបានបញ្ជាក់ពីភាពចាំបាច់ នៃការរំសាយអាវុធនុយក្លេអ៊ែរ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រាប់សមភាគីរបស់លោក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកថា សហរដ្ឋអាមេរិក ច្រានចោលការទាមទារដែនសមុទ្រ ហួសប្រមាណរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងបានគូសបញ្ជាក់ពីយន្តការពហុភាគី ដែលកំពុងវិវត្តដូចជា “Quad” ក្នុងការដោះស្រាយបញ្ហាពិភពលោក។ យោងតាមក្រសួងការបរទេសលោក Blinken និងរដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Teodoro Locsin បានបញ្ជាក់ក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទថា សម្ព័ន្ធភាពទ្វេភាគីដ៏រឹងមាំ មានសារៈសំខាន់ណាស់សម្រាប់ឥណ្ឌូ...
តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន AstraZeneca Plc គ្រោងនឹងផលិតនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៩០ លានដូសនៅក្នុងប្រទេសជប៉ុន ឬប្រហែល ៧៥ ភាគរយនៃអ្វីដែលប្រទេសនេះ ត្រូវបានគេគ្រោងនឹងទទួលពី ក្រុមហ៊ុនឱសថអង់គ្លេសមួយនេះ។ យោងតាមប្រភពដែលបានដឹង ពីបញ្ហានេះបានឲ្យដឹងថាក្រុមហ៊ុន JCR Pharmaceuticals Co នៅតំបន់ Hyogo...