ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសធ្វើការ ជាមួយបងធំទាំងពីរ របស់កូរ៉េខាងជើង ដើម្បីលុបបំបាត់ អាវុធនុយក្លេអ៊ែរ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក ប្រកាសថានឹងធ្វើការ ជាមួយសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូងរបស់ខ្លួន ប៉ុន្តែក៏ជាមួយប្រទេសចិន និងរុស្ស៊ីផងដែរ ដើម្បីរំសាយអាវុធ នុយក្លេអ៊ែរកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ។

លោកស្រី Linda Thomas-Greenfield ក៏បានឲ្យដឹងផងដែរថា អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រហែលជាមិនបានជោគជ័យក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរខាងជើងនោះទេ ពីព្រោះខ្លួនព្យាយាមទៅតែម្នាក់ឯង។

លោកស្រី បានឲ្យដឹងនៅក្នុងសវនាការ អះអាងរបស់លោកស្រី នៅចំពោះមុខគណៈកម្មាធិការ ទំនាក់ទំនងការបរទេសព្រឹទ្ធសភាថា“ យើងពិតជាត្រូវភ្ជាប់ទំនាក់ទំនង ជាមួយសម្ព័ន្ធមិត្តរបស់យើង ជាថ្មីម្តងទៀតនេះមិនមែនជាអ្វី ដែលយើងអាចធ្វើតែម្នាក់ឯងបាននោះទេ” ។

លោកស្រីបានបន្ថែមទៀតថា “ខ្ញុំគិតថាការបរាជ័យដ៏ធំបំផុតមួយ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ គឺថាពួកគេបានព្យាយាម ធ្វើវាតែម្នាក់ឯង ហើយសម្ព័ន្ធមិត្តរបស់យើង នៅតែទុកប្រអប់មិនបានធ្វើការដដែល” ៕

ដោយ ឈូក បូរ៉ា

To Top