ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៩១នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩១នាក់ ក្នុងនោះ រាប់ទាំងអ្នកនាំចូល ចំនួន០៧នាក់ និង៨៤នាក់ ជាអ្នកឆ្លងជំងឺក្នុងស្រុក ហើយចចំនួនអ្នកឆ្លង ប្រចំាថ្ងៃខ្ពស់បំផុត ចាប់តាំងពីឆ្លងរាតត្បាតជំងឺ នៅក្នុងប្រទេស ។

ក្រសួងបានឲ្យដឹងថា ករណីនៃអ្នកឆ្លងជំងឺនាំចូល ក្នុងនោះរាប់ទាំង ជនបរទេសម្នាក់ និងពលរដ្ឋវៀតណាមចំនួន០៦នាក់ ដែលថ្មីៗនេះបានចូលមកប្រទេសវៀតណាម ដែលមកពីបរទេស និងត្រូវបានធ្វើចត្តាឡីស័កនៅពេលមកដល់ ។

ករណីថ្មីនៃអ្នកឆ្លងជំងឺ សរុបត្រូវបានគេបញ្ជាក់ថា នៅក្នុងប្រទេសមានចំនួន១.៦៤២នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៣៥នាក់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top