ប៊ែរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងកងកម្លាំងសន្តិសុខនៅទ្រីប៉ូលី ដែលជាទីក្រុងស្ថិតនៅភាគខាងជើង នៃប្រទេសលីបង់ បន្សល់នូវអ្នករងរបួសចំនួន១០២នាក់ ។ សារព័ត៌មាន Elnashra បានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់ខ្លួនថា ការតវ៉ា ប្រឆំាងទៅនឹងការបិទប្រទេស ដោយសារជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា គណៈកម្មការចែកចាយវ៉ាក់សាំងរបស់អាល្លឺម៉ង់ បានធ្វើការប្រកាសកំណត់ថាវ៉ាក់សាំង AstraZeneca នឹងធ្វើការប្រើប្រាស់ តែទៅលើក្រុមមនុស្ស ដែលមានវ័យតិចជាង៦៥ឆ្នាំប៉ុណ្ណោះ។ គណកម្មការក៏បានបញ្ជាក់ដែរថា មូលហេតុដែលនាំឲ្យ មានការសម្រេចចិត្តបែបនេះ ធ្វើឡើងដោយសារតែខ្លួន មិនបានរកឃើញមានតួលេខ និងលទ្ធផលព្រមទាំងទិន្នន័យ ដែលមានប្រសិទ្ធភាព អាចទទួលយកបានឡើយសម្រាប់ មនុស្សដែលមានវ័យលើសពី៦៥ឆ្នាំ ជាមួយនឹងវ៉ាក់សាំងមួយប្រភេទនេះ។ ទោះបីជាយ៉ាងណាក្តីកន្លងមក...
[ភ្នំពេញ – ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១] ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត Ford Territory 2021 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។...
ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ប្រពៃណីកាន់តែខិតជិតមកដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើលិខិតមួយច្បាប់ ជូនក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូន នៃតំបន់សេដ្ឋពិសេសក្រុងព្រះសីហនុ ។ តាមរយៈសារលិខិតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភបាលកម្ពុជា...
បរទេស ៖ នៅថ្ងៃសុក្រ រដ្ឋាភិបាលថៃ បានរាយការណ៍ពីករណី ឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ៨០២ នាក់ ក្នុនោះ អ្នកឆ្លង្នុងសហគមន៍ មានចំនួន ៧៨១ នាក់ និងករណីនាំចូលចំនួន ២១ នាក់ ដែលនាំឱ្យអ្នកឆ្លងវីរុសនេះ នៅក្នុងប្រទេសថៃ កើនឡើងសរុបដល់ ១៧ ០២៣...
ភ្នំពេញ ៖ ក្រសួងពាក់ព័ន្ធរបស់កម្ពុជា កំពុងធ្វើការពិភាក្សាគ្នា ជុំវិញសំណើស្នើសុំ របស់ភាគីវៀតណាម ក្នុងករណីកម្ពុជា ផ្អាកការនាំចូល៤ ប្រភេទមកពីវៀតណាម។ ការបើកកិច្ចពិភាក្សានេះ ក្រោយលោក ត្រាំងតុង អាង ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មវៀតណាម បានស្នើមក លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មខ្មែរ ជួបពិភាក្សាជាមួយលោក...
សាកលវិទ្យាល័យបៀលប្រាយ ទាំង៨សាខាខេត្ត-រាជធានី នៅតែបន្តទទួលចុះឈ្មោះសិក្សានិងចូលរៀន? សម្រាប់វគ្គទី១? ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ (វេនចន្ទ-សុក្រ)? ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ (វេនសៅរ៍-អាទិត្យ) និងមានឱកាសទទួលអាហារូបករណ៍សិក្សារហូតដល់ 30% នៅសល់តែ ២ថ្ងៃទៀតទេ (ផុតកំណត់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១) បើចុះឈ្មោះសិក្សានិងចូលរៀនក្នុងវគ្គណាមួយក៏បាន។? សម្រាប់វគ្គទី២? ថ្ងៃទី២២...
អង់គ្លេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នំា២០២១ថា វ៉់ាក់សាំងថ្មីមួយប្រឆំាងនឹងវីរុសកូរ៉ូណា ត្រូវបានគេបង្ហាញឲ្យដឹងថា មានប្រសិទ្ធិភាពខ្ពស់រហូតដល់ ៨៩,៣ភាគរយ ដែលបានធ្វើការវិនិច្ឆ័យ នៅចក្រភពអង់គ្លេស ។ វ៉ាក់សាំង Novavax ត្រូវបានបង្ហាញឲ្យឃើញជាលើកដំបូង ដែលវាមានប្រសិទ្ធិភាពខ្ពស់ ប្រឆំាងនឹងវីរុសក្លាយពូជ ដែលបានរកឃើញនៅចក្រភពអង់់គ្លេស លោក Fergus Walsh...
ភ្នំពេញ៖ ដើម្បីរក្សាបាននូវតម្លាភាព ក្នុងវិស័យគ្រប់គ្រងសន្ដិសុខឯកជន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបាន សម្រេចលុបឈ្មោះចេញពីបញ្ជី នៃការអនុញ្ញាតឲ្យក្រុមហ៊ុនផ្ដល់ សេវាសន្ដិសុខឯកជនចំនួន ៣២ក្រុមហ៊ុន ក្រោយពីប្រកាសក្ស័យធន និងពុំមានសកម្មភាព បម្រើសេវាកម្ម។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា «ក្រសួងបានពិនិត្យ និងស្រាវជ្រាវឃើញថា...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានចេញសេចក្តីប្រកាសមួយថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃព្រហស្បតិ៍ បានកើនឡើងដល់១៣៩.១៥២នាក់ ។ សេចក្តីប្រកាសបានដាក់ថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣៥០នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន ១៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់...