ព័ត៌មានអន្តរជាតិ

នៅថ្ងៃសុក្រនេះ ថៃរកឃើញអ្នកឆ្លង វីរុសកូវីដ១៩ជាង ៨០០នាក់ទៀតហើយ

បរទេស ៖ នៅថ្ងៃសុក្រ រដ្ឋាភិបាលថៃ បានរាយការណ៍ពីករណី ឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ៨០២ នាក់ ក្នុនោះ អ្នកឆ្លង្នុងសហគមន៍ មានចំនួន ៧៨១ នាក់ និងករណីនាំចូលចំនួន ២១ នាក់ ដែលនាំឱ្យអ្នកឆ្លងវីរុសនេះ នៅក្នុងប្រទេសថៃ កើនឡើងសរុបដល់ ១៧ ០២៣ នាក់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពវីរុសកូវីដ១៩ បាននិយាយថា ការស្វែងរកករណីសកម្ម នៅក្នុងសហគមន៍បានរកឃើញ ចំនួន ៦៩២ ករណី ហើយមន្ទីរពេទ្យបានបញ្ជាក់ថាមាន ៨៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ។

សូមជម្រាបថា ក្នុងចំណោមករណីឆ្លងសរុប នៅក្នុងប្រទេសថៃ មានចំនួន ១៧ ០២៣នាក់ ចាប់តាំងពីការរាតត្បាត រោគនេះកើតឡើង ប៉ុន្តែក៏បានព្យាបាលអ្នកជំងឺចំនួន ១១ ៣៩៦ នាក់ (៦៦,៩%) ឱ្យបានជាសះស្បើយផងដែរ និងមានអ្នកជំងឺចំនួន ៥ ៥៥១ នាក់ កំពុងទទួលការព្យាបាល ។ ចំនួនអ្នកស្លាប់ដោយសារវីរុសនេះ មិនផ្លាស់ប្តូរទេ គឺនៅ ៧៦នាក់ដដែល៕

ប្រែសម្រួលៈ ណៃ តុលា

To Top