ព័ត៌មានអន្តរជាតិ

ផ្ទុះការតវ៉ាកាន់តែខ្លាំងនៅលីបង់ បណ្តាលឲ្យរងរបួស១០២នាក់

ប៊ែរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងកងកម្លាំងសន្តិសុខនៅទ្រីប៉ូលី ដែលជាទីក្រុងស្ថិតនៅភាគខាងជើង នៃប្រទេសលីបង់ បន្សល់នូវអ្នករងរបួសចំនួន១០២នាក់ ។

សារព័ត៌មាន Elnashra បានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់ខ្លួនថា ការតវ៉ា ប្រឆំាងទៅនឹងការបិទប្រទេស ដោយសារជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស ហើយការតវ៉ា បានបន្តធ្វើឡើង០៤ថ្ងៃជាប់គ្នា ហើយនៅក្នុងទីក្រុងនេះ ។

ការប៉ះទង្គិចគ្នា បានចាប់ផ្តើមប៉ុន្មានម៉ោង ក្រោយពីមានបាតុករម្នាក់បានស្លាប់ ដោយសារតែរងរបួសធ្ងន់ធ្ងរ នៅពេលប៉ះទង្គិចគ្នា កាលពីយប់ថ្ងៃពុធ នៅក្រុងទី្រប៉ូលី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top