ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនទាំអស់ រយៈពេល ៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ មករានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីចូលរួមជួយដល់ ការប្រយុទ្ធប្រឆាំងកូវីដ ១៩...
ភ្នំពេញ៖ ថ្ងៃទី 25 មករា 2021 ៖ ក្រុមហ៊ុនសែលកាត បានប្តេជ្ញាគាំទ្រដល់កម្មវិធី ប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិ ដើម្បីជ្រើសរើសកីឡាករ ឈានទៅប្រកួតបន្តនៅក្នុង ព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងត្រូវធ្វើឡើងនាឆ្នាំនេះ នៅឯប្រទេសវៀតណាម។ ក្រុមហ៊ុនសែលកាត បានប្រកាសជាផ្លូវការ នូវការប្រកួតជ្រើសរើស កីឡាករជើងឯក ដែលនឹងត្រូវហ្វឹកហាត់ ដើម្បីត្រៀមខ្លួនធ្វើ ជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ការប្រកួតជើងឯកនេះ ត្រូវបានរៀបចំឡើងដោយ សហព័ន្ធប្រដាល់គុនខ្មែរ ក្រោមការណែនាំ របស់ក្រសួងអប់រំយុវជន...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងខេត្តកំពង់ស្ពឺ និងជាកូនប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះលោក ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា ការជាប់ឆ្នោតជាបន្តបន្ទាប់...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានឲ្យដឹងថា តម្លៃប្រេងសាំង និងប្រេងម៉ាសូត បានកើនឡើងខ្ពស់គ្រប់ពេល នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីអត្រាតម្លៃត្រូវបាន កើនឡើងគិតត្រឹមថ្ងៃសៅរ៍ ដែលជាការកើនឡើងលើទី៤ ហើយនៅក្នុងសប្តាហ៍នេះ ។ យោងតាមការកត់សម្គាល់មួយ ពីតម្លៃប្រេងរបស់ក្រុមហ៊ុននៅលើទីផ្សារ តម្លៃប្រេងសាំង និងប្រេងម៉ាសូត បានកើនឡើង ០,២៥រ៉ូពី (ប្រមាណ០.០០៣ដុល្លារ)ក្នុង១លីត្រ...
ប៉េកាំង៖ កាសែតចិនដេលី នៅថ្ងៃចន្ទបានឲ្យដឹងថា ក្រសួងការបរទេសចិន បានហៅសកម្មភាពដែលអាមេរិក តែងតែមានវត្តមាននៅក្នុងសមុទ្រចិនខាងត្បូងនោះ គឺមិនល្អឡើយសម្រាប់សន្តិភាព និងវាបានត្រឹមឲ្យមានការឡើង សាច់ដុំដាក់គ្នាប៉ុណ្ណោះ។ ការលើកឡើងរបស់ ក្រសួងការបរទេសនេះបានធ្វើឡើង បន្ទាប់ពីអាមេរិកបានបញ្ជូន ក្រុមនាវាផ្ទុកយន្តហោះចម្បាំងជាច្រើនគ្រឿង ទៅដល់ដែនទឹកជម្លោះ ដ៏ក្តៅគគុកមួយនេះកាលពីពេលថ្មីៗកន្លងទៅនេះ។ គួរឲ្យដឹងដែរថា សមុទ្រចិនខាងត្បូងនេះគឺជា ច្រកហូរចេញចូលនៃពាណិជ្ជកម្ម ដែលមានតម្លៃរហូតទៅដល់រាប់សិបទ្រីលានដុល្លារ ជាប្រចាំឆ្នាំហើយវាត្រូវបានគេមើលឃើញថា បានក្លាយទៅជាប្រធានបទសម្រាប់អាមេរិក និងចិនឈ្មោះគ្នារហូតមក...
បរទេស៖ រដ្ឋាភិបាលថៃ បានកត់ត្រាករណីថ្មីនៃមេរោគឆ្លងថ្មីចំនួន ១៨៧ នាក់ នៅថ្ងៃច័ន្ទ ដោយបាននាំឱ្យចំនួនករណីឆ្លងសរុប ចាប់តាំងពីការឆ្លងរាលដាលនៃ រោគរាតត្បាតកាលពីមួយឆ្នាំមុន នៅប្រទេសថៃ កើនដល់ ១៣ ៦៨៧នាក់។ មានអ្នកស្លាប់ពីរនាក់ទៀត ត្រូវបានគេរាយការណ៍ដែល ធ្វើឱ្យចំនួនមនុស្សកើនដល់ ៧៥នាក់។ យោងតាមសារព័ត៌មាន BANGKOK POST ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា...
បរទេស៖ រដ្ឋាភិបាលថៃ គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំង ថ្នាក់ជាតិរបស់ប្រទេសថៃ ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដោយចាប់ផ្តើមទៅលើបុគ្គលិក សុខាភិបាលនិងបុគ្គលិកជួរមុខ ។ យោងតាមសារព័ត៌មាន BANGKOK POST ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក KIATTIPHUM WONGRAJIT លេខាអចិន្រ្តៃយ៍ផ្នែកសុខភាពសាធារណៈ និយាយនៅថ្ងៃច័ន្ទ ដោយសារលទ្ធភាពនៃ...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានអោយដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវទើបតែបាន រកឃើញកម្មវិធីមេរោគថ្មី សម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលអាចឆ្លងរីករាលដាល ដោយស្វ័យប្រវត្តិ តាមរយៈកម្មវិធី WhatsApp។ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា វិធីសាស្រ្តនៃការចម្លងមេរោគនេះគឺ ពួកគេបានប្រើមុខងារឆ្លើយតប ដោយស្វ័យប្រវត្តិ...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានអញ្ជើញប្រកាសផ្សព្វផ្សាយ ជាផ្លូវការនូវរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿន ទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នៅសណ្ឋាគារភូគឺត្រា ។
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថាយោធា នៃប្រទេសចិន និងប្រទេសឥណ្ឌាត្រូវបានគេដឹងថា បានប៉ះទង្គិចគ្នាសាជាថ្មី នៅក្នុងតំបន់ជម្លោះតាមព្រំដែន ហើយជាលទ្ធផលគឺមានការទទួលរង របួសទាំងសងខាងផងដែរ។ ប្រភពដដែលបានសរសេរទៀតថា ហេតុការណ៍បានកើតឡើងនៅក្នុងតំបន់ Sikkim ភាគខាងជើងតាំងតែពីថ្ងៃពុធសប្តាហ៍មុន ប៉ុន្តែមកល់ដល់ពេលនេះទំនាស់គ្នា លើកនេះគឺត្រូវបាន ដោះស្រាយរួចរាល់ហើយ។ គួរឲ្យដឹងដែរថា ភាពតានតឹងនៃមហាអំណាចយោធា ជាប់ព្រំដែនទាំងពីរនេះបានកើតឡើង ជាយូរមកហើយប៉ុន្តែចុងក្រោយនេះ...