ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងខេត្តកំពង់ស្ពឺ និងជាកូនប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះលោក ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា ការជាប់ឆ្នោតជាបន្តបន្ទាប់ របស់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែជាការសរបញ្ជាក់ឲ្យឃើញ យ៉ាងច្បាស់ពីការប្រគល់នូវ ការជឿទុកចិត្ត និងការគាំទ្រមិនងាករេ របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ មកលើគណបក្សយើង។ ការជឿជាក់ និងការបន្តគាំទ្រនេះ ស្តែងចេញពីអ្វីដែលពួកគាត់ ទាំងអស់បាន និងកំពុងទទួល ដែលក្នុងនោះគឺការរស់នៅ ក្នុងសន្តិភាព និងការអភិវឌ្ឍ ជាមួយនិងក្តីសង្ឃឹមរបស់ពួកគាត់ ទៅថ្ងៃអនាគត ជាមួយគណបក្សយើង៕

To Top