ភ្នំពេញ៖ ប្រមុខការទូតអាស៊ាន បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ដែលត្រូវ បង្កើនកិច្ចប្រឹងប្រែងរួមគ្នា របស់អាស៊ានដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយនិងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គម ដែលរងផលប៉ះពាល់ពីជំងឺនេះ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅយប់ថ្ងៃទី២ មីនានេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) នៅថ្ងៃទី២ មីនា តាមប្រព័ន្ឋវីដេអូ។ រដ្ឋមន្រី្តការបរទេសអាស៊ាន បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងប្រកបដោយភាពស្មោះត្រង់ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តលើកកំពស់វឌ្ឍនភាព ក្នុងការកសាងសហគមន៍អាស៊ាន ការពង្រឹងពង្រីកទំនាក់ទំនង របស់អាស៊ាន ជាមួយដៃគូខាងក្រៅ និងការពង្រឹងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត។ ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា “រដ្ឋមន្រី្តទាំងអស់ក៏បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ ដែលត្រូវបង្កើនកិច្ចប្រឹងប្រែងរួមគ្នារបស់អាស៊ាន ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយនិងស្តារឡើងវិញ នូវស្ថានភាពសេដ្ឋកិច្ចសង្គមដែលរងផលប៉ះពាល់ពីជំងឺនេះ” ។ រដ្ឋមន្រី្តការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរយោបល់ផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងចំណាប់អារម្មណ៍រួមគ្នារួមទាំងការវិវឌ្ឍនៃ ស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា៕
តូក្យូ៖ជប៉ុននៅថ្ងៃអង្គារនេះបាន និយាយថាការស៊ើបអង្កេតមួយ នឹងត្រូវធ្វើឡើងបន្ទាប់ ពីវ៉ាក់សាំងការពារកូវីដចំនួនជាង ១ពាន់ដូសត្រូវបានបោះចោលនៅពេលដែលវាត្រូវ បានដាក់រក្សានៅក្នុងទូរសិតុណ្ហភាព។ វិទ្យាស្ថានវេជ្ជសាស្ត្របានរាយការណ៍ថា វ៉ាក់សាំងប្រមាណជា១ ០៣២ដូសដែលជាផលិតផលរបស់ Pfizer-BioNTech ត្រូវបាន គេរកឃើញថាបានខូចកាលពីចុងសប្តាហ៍ កន្លងទៅដែលវ៉ាក់សាំងនេះត្រូវបានគេដឹងយ៉ាងច្បាស់ថា ចាំបាច់ត្រូវរក្សានៅក្នុងទូររក្សា សិតណ្ហភាពយ៉ាងហោចណាស់ ពីក្រោម៨០អង្សាទៅក្រោម៦០អង្សា។ គួរឲ្យដឹងដែរថាកម្មវិធីចាក់វ៉ាកសាំងជូន ពលរដ្ឋរបស់ប្រទេសជប៉ុនទើបតែ បានធ្វើឡើងកាលពីថ្ងៃទី១៧ខែកុម្ភៈប៉ុណ្ណោះ ពោលគឺនៅមុនពេល៥ខែដែលព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូនឹងត្រូវធ្វើឡើងហើយមកដល់ពេលនេះរដ្ឋាភិបាល បានកំណត់យកតែវ៉ាក់សាំង...
បរទេស ៖ប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានទទួលថ្នាំវ៉ាក់សាំងកូវីដ១៩ Sinopharm ចំនួន៥០.០០០ដូសដំបូង ដែលបរិច្ចាគឲ្យដោយប្រទេសចិន ស្របពេលដែលអ៊ីរ៉ាក់ កំពុងតែតស៊ូប្រឹងប្រែងដោះស្រាយជាមួយការផ្ទុះឆ្លងកើនឡើង។ យន្តហោះដឹកជញ្ជូនយោធាអ៊ីរ៉ាក់មួយគ្រឿង ដែលដឹកថ្នាំវ៉ាក់សាំងក្រុមដំបូងពីប្រទេសចិននោះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Baghdad International Airport នៅល្ងាចថ្ងៃចន្ទម្សិលមិញនេះ។រដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ាក់ លោក Hassan al-Tamimi បានមានប្រសាសន៍នៅក្នុងអំឡុងពិធីទទួលមួយដូច្នេះថា “យើងស្នើជាបន្ទាន់ឲ្យមានការដឹកជញ្ជូននេះ ដោយសហការជាមួយស្ថានទូតចិន។...
បរទេស៖ ទីប្រឹក្សាសុខាភិបាលជាន់ខ្ពស់មួយរូប បាននិយាយប្រាប់នៅថ្ងៃអង្គារនេះថា ប្រទេសចិនមានគោលដៅចាក់ថ្នាំវ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ១៩ ឲ្យបានចំនួន៤០ភាគរយនៃប្រជាជនខ្លួន នៅត្រឹមចុងខែកក្កដា ដោយតម្រូវឲ្យបង្កើនកាន់តែខ្លាំងក្នុងដំណើរចាក់វ៉ាក់សាំង សូម្បីមានការបង្កើននាំចេញថ្នាំវ៉ាក់សាំងទៅក្រៅប្រទេសក៏ដោយ។ លោក Zhong Nanshan ជាអ្នកជំនាញផ្នែកមេរោគកូរ៉ូណា ដែលជួយរៀបចំការឆ្លើយតបនឹងជម្ងឺកូវីដ១៩ បាននិយាយនៅថ្ងៃចន្ទថា សមាមាត្រនៃថ្នាំវ៉ាក់សាំងបច្ចុប្បន្ននេះ គឺត្រូវបានផ្តល់ឲ្យដល់មនុស្សចំនួន១០០នាក់ ក្នុងប្រទេសចិន គឺមានចំនួន៣,៥៦ទាបខ្លាំងជាងចំនួនសមាមាត្រនៅអ៊ីស្រាអែល សហភាពអារ៉ាប់រួម និងសហរដ្ឋអាមេរិក។ នៅក្នុងវេទិកាអនឡាញរៀបចំដោយសាកលវិទ្យាល័យ Tsinghua...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាអង្គការ សុខភាពពិភពលោក WHO បានធ្វើការអំពាវថ្មីមួយទៀតទៅ ដល់បណ្តាប្រទេសនានាព្រមទាំងក្រុមហ៊ុនអ្នកផលិត ផងក្នុងការផ្តល់ជំនួយបន្ថែមទៀតជូនទៅដល់ប្រទេសកំពុង អភិវឌ្ឍក្នុងការដំណើរការវ៉ាក់សាំងប្រឆាំងទៅនឹងបញ្ហាកូវីដ។ ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានថ្លែងប្រាប់ក្រុមអ្នកកាសែតថាជំហ៊ានជាច្រើនទៀតគួរតែត្រូវធ្វើឡើង ក្នុងការបង្កើតផលិតកម្មផលិតវ៉ាក់សាំងទាំងអស់រួមទាំង បច្ចេកវិទ្យាដឹកជញ្ជូនជាដើមដើម្បីអាចជួយសម្រួលដល់ការចែកចាយ និងការចាក់វ៉ាក់សាំង។ លោកបានបន្តថា៖ ពួកយើងនឹងមិនអាចទទួល យកជ័យជំនះលើកូវីដបានឡើយប្រសិន...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា ទូរទស្សន៍រដ្ឋបានផ្សាយថា គ្រាប់មីស៊ីលថ្មីមួយរបស់ប្រទេសអ៊ីស្រាអ៊ែល បានផ្លោងចូលបរិវេណនៃរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ ។ តាមការដកស្រង់សម្តីរបស់យោធាមួយរូបបានឲ្យដឹងថា អ៊ីស្រាអ៊ែល បានបើកការវាយប្រហារ ដែលបានបាញ់ចេញពីទឹកដីគ្រប់គ្រងដោយអ៊ីស្រាអ៊ែល Golan Heights ។ សេចក្តីរាយការណ៍បានដាក់ថា កងទ័ពអាកាសរបស់ស៊ីរី បានធ្វើការតបតវិញទៅនឹងការវាយប្រហារនេះ ដោយបានបាញ់កម្ទេចគ្រាប់មីស៊ីលជាច្រើនគ្រាប់...
ភ្នំពេញ ៖ នៅម៉ោងប្រមាណជាជិត៨យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងអាស្ដ្រាហ្សឺណិការ (AstraZeneca /SII) ចំនួន ៣២៤.០០០ដូស ដែលទទួលអាជ្ញាបណ្ណ ផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌាបានមកដល់ប្រទេសកម្ពុជាហេីយ។ ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់នាយប់ថ្ងៃទី២ មីនា នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញក្រោមអធិបតីភាពលោក ម៉ម...
ភ្នំពេញ ៖ លោកស្រី លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាព ពិភពលោកប្រចាំកម្ពុជា (WHO) បានថ្លែងថា វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏ថ្មីមួយ និងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ប្រយុទ្ធប្រឆាំងការរាលត្បាតជំងឺកូវីដ-១៩ ប្រសិនបើប្រើប្រាស់ត្រឹមត្រូវនោះ នឹងអាចជួយកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិត។ ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់...
ភ្នំពេញ៖វត្តមានកូនប្រុស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ា ង គឺលោកវរ:សេនីយ៍ឯក សៀ ទីន ចូលរួមក្នុង ប្រតិបត្តិការកម្ទេចក្រុមចាប់ជំរិត ៤នាក់ ត្រូវសាធារណជនវាយតម្លៃថា មានសមត្ថភាពជំនាញ ដឹកនាំបញ្ជារ ក្រុមការងារ ប្រកបដោយជោគជ័យ គួរស្ញើចសរសើរ។ សូមទស្សនាវីដេអូ ខាងក្រោម ដែលលោកសៀ ទីន នាយរងសេនាធិការ...
ភ្នំពេញ ៖ សាកសពឧក្រិដ្ឋជន៣នាក់ ដែលបាញ់សម្លាប់ប្តីប្រពន្ធមួយគូ ដើម្បីជម្រិតប្លន់យកប្រាក់១លានដុល្លារ កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ត្រូវបានឪពុក-ម្តាយ និងសាច់ញ្ញាតិមកទទួលស្គាល់ហើយ នៅរសៀលថ្ងៃ២ មីនា ដើម្បីយកធាតុ ទៅធ្វើបុណ្យនៅផ្ទះរៀងខ្លួន លើកលែងតែមេក្លោងឈ្មោះ អ៊ឹម វណ្ណារិទ្ធទេ ដែលមិនទាន់ឃើញសាច់ញ្ញាតិ មកទទួលស្គាល់។ នាម៉ោង១១ព្រឹកថ្ងៃ២មីនានេះ សាកសពឧក្រិដ្ឋជនទាំង៤នាក់ ត្រូវបានតាអាចារ្យភ្លុកប្រចាំនៅវត្តទឹកថ្លា...