ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យដំណើរការ គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS) របស់សាជីវកម្មធានា ឥណទានកម្ពុជា ដែលទំហំទឹកប្រាក់ ២០០លានដុល្លារ។ តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាស ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤០នាក់ទៀត ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងមានអ្នកជាសះស្បើយ៦នាក់ ។ក្នុងចំនួនអ្នកឆ្លងនេះ មាននៅភ្នំពេញ២៨នាក់ កោះកុង៦នាក់ ស្វាយរៀងម្នាក់ កំពតម្នាក់ សៀមរាបម្នាក់ កណ្តាលម្នាក់ តាកែវម្នាក់ និងត្បូងឃ្មុំម្នាក់ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន...
បរទេស៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារ ទៅលើអ្នកកាន់ទុក្ខ ដែលបានប្រមូលផ្តុំគ្នា សម្រាប់ពិធីបុណ្យសព របស់មនុស្សម្នាក់ ក្នុងចំណោមមនុស្ស ១១៤ នាក់ដែលត្រូវបានសម្លាប់នៅថ្ងៃមុន ដែលជាថ្ងៃ នៃការតវ៉ាដ៏បង្ហូរឈាមបំផុត ចាប់តាំងពីរដ្ឋប្រហារយោធា នៅថ្ងៃទី ១ ខែកុម្ភៈ។ យោងតាមសារព័ត៌មាន The Guardian របស់អង់គ្លេស បានផ្សាយកាលពីថ្ងៃទី២៨ ខែមីនា...
តូក្យូ ៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន និងឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ បានព្រមព្រៀងគ្នា ផ្ញើសារទៅកាន់ពិភពលោក ទាំងមូលថា ប្រទេសទាំងពីរ នឹងប្រឆាំងដាច់ខាត ចំពោះរាល់សកម្មភាពណាមួយរបស់ចិន ដែលអាចបង្កើនភាពតានតឹង នៅក្នុងដែនទឹកក្នុងតំបន់ ។ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Nobuo Kishi ក៏បានប្រាប់អ្នកសារព័ត៌មានផងដែរ បន្ទាប់ពីជួបពិភាក្សា ជាមួយសមភាគីឥណ្ឌូនេស៊ី របស់លោក...
ភ្នំពេញ ៖ របាយការណ៍ របស់ធនាគារពិភពលោក (WB) បានព្រមានថា បរិមាណស្តុក និងការបែងចែកវ៉ាក់សាំង នាពេលបច្ចុប្បន្ន របស់បណ្តាប្រទេស ឧស្សាហកម្ម នឹងចាក់ វ៉ាក់សាំង បាន៨០ភាគរយ នៃប្រជាជន របស់ខ្លួនគិតត្រឹម ចុងឆ្នាំ២០២១ រីឯប្រទេសកំពុងអភិវឌ្ឍន៍ ដែលអាចនឹងសម្រេច បានប្រហែល៥៥ ភាគរយប៉ុណ្ណោះ ។...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ នាព្រឹក ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ បានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ...
ភ្នំពេញ ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាស ឲ្យអ្នកដែលធ្លាប់ទៅហាង KOI សាខាបឹងកេងកង មានទីតាំងស្ថិតនៅផ្ទះលេខ១៨០D ផ្លូវ ៦៣ (ត្រសក់ផ្អែម) កែងផ្លូវលេខ ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ត្រូវទៅធ្វើតេស្ត រកជំងឺកូវីដ១៩ ក្រោយមានអ្នកជំងឺកូវីដ១៩ម្នាក់ បានទៅហាងនេះ កាលពីនៅថ្ងៃទី២០ មីនា...
បច្ចុប្បន្នភាព ទីភ្នាក់ងារព័ត៌មាន រដ្ឋរបស់ប្រទេសទួរគី Anadolu Agency បានចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៨ ខែមីនានេះថា បច្ចុប្បន្នភាពនយោបាយ នៅសហភាពមីយ៉ានម៉ា បានធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែជ្រៅ ពិបាកនឹងស្រោចស្រង់បាន ខណៈដែលក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម ហើយកងកម្លាំងយោធានៅតែបន្តបង្ក្រាប ។ គិតត្រឹមថ្ងៃចន្ទ ទី២៩ ខែមីនានេះ ចំនួនមនុស្សស្លាប់ បានកើនឡើងដល់ជាង៤០០នាក់ហើយ ក្នុងវិបត្តិនយោបាយនៅសហភាពមីយ៉ានម៉ា ដែលបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី១...
ភ្នំពេញ-ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នា រវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មី ជាផ្លូវការស្ថិតនៅក្នុង...
ភ្នំពេញ ៖ ស្ថាបនិកក្រុមហ៊ុនផានអ៊ីមិច គឺលោកស្រី ឧកញ៉ា ស៊ុយ សុផាន បានទទួលមរណភាព ។ នេះបើតាមហ្វេសប៊ុក របស់លោកស្រី ហ៊ុន ស៊ីណាត បានបង្ហោះសារចូលរួម រំលែកទុក្ខនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ លោកស្រី ហ៊ុន ស៊ីណាត បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំនិងស្វាមីសូមចូលរួមសម្ដែង...