ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) របស់ប្រទេសឥណ្ឌារួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅម៉ោង៨និង១៦នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ ។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ បាននិងកំពុងអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុនសែនបានឲ្យដឹងបន្ថែមថាបន្ទាប់ពីចាក់វ៉ាក់សាំងហើយសម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្ត ការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ត្រូវទប់ស្កាត់ការចល័តរបស់ប្រជាជនចេញពី ខេត្តព្រះសីហនុ ទៅរាជធានី-ខេត្ត ផ្សេងៗ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្ដែមិនអាចបិទក្រុងព្រះសីហនុបានឡើយ ដោយសារពាក់ព័ន្ធនាំទំនិញ ចេញ-ចូល។ តាមរយៈសារសំឡេង នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន...
យ៉ាំងហ្គន៖ យ៉ាងហោចណាស់ មានមនុស្ស ៦នាក់ ត្រូវបានសម្លាប់នៅពេល ដែលកម្លាំងសន្តិសុខ មីយ៉ាន់ម៉ា បានបាញ់ទៅលើ ក្រុមអ្នកតវ៉ាគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅថ្ងៃពុធ បន្ទាប់ពីយោធា បានចាប់ឃុំខ្លួន អ្នកសារព័ត៌មានជាច្រើននាក់ ក្នុងនោះរួមទាំងអ្នកថតរូបរបស់សារព័ត៌មាន Associated Press ម្នាក់ផងដែរ ដោយចោទប្រកាន់ពីបទព្រហ្មទណ្ឌ។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេស មីយ៉ាន់ម៉ា មានភាពវឹកវរចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈមក នៅពេលដែលយោធា បានធ្វើរដ្ឋប្រហារ និងបានចាប់ខ្លួនមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជីដោយបញ្ចប់ការសាកល្បង អស់រយៈពេល មួយទសវត្ស របស់ប្រទេសមីយ៉ាន់ម៉ា ជាមួយលទ្ធិប្រជាធិបតេយ្យ និងនាំឱ្យមានការតវ៉ាទ្រង់ទ្រាយធំជារៀងរាល់ថ្ងៃ។ ក្រុមគ្រូពេទ្យបានប្រាប់ AFP ថា បាតុករពីរនាក់ផ្សេងទៀតបានស្លាប់ នៅឆ្ងាយពីទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតទី ២របស់ប្រទេស។ ជនរងគ្រោះម្នាក់ នៅក្រុងម៉ាន់ដាឡេត្រូវគេ បាញ់ចំក្បាល និងម្នាក់ទៀត បាញ់ចំដើមទ្រូង។ នេះបើយោងតាមវេជ្ជបណ្ឌិតម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ៕ ប្រែសម្រួលៈ ណៃ តុលា
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបង្កើតកម្មវិធី (Application) ឈ្មោះថា Khmer Vacc សម្រាប់កត់ត្រា និងគ្រប់គ្រង ព័ត៌មាន នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រជាពលរដ្ឋ ដែលដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ តទៅ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ មីនា...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ នេះ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥។ នេះយោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល ចេញផ្សាយ នាពេលថ្មីៗនេះ ៕
ញូវដេលី៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល សហព័ន្ធឥណ្ឌាលោក Harsh Vardhan បានឲ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលបានលុបចោលនូវពេលវេលាកំណត់ សម្រាប់ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ហើយអ្នកទទួលផលអាចទទួលបាននូវភាពងាយស្រួលណាត់ពេលវេលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Vardhan បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថារដ្ឋាភិបាលបានដកចេញនូវពេលវេលា ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងហើយប្រជាជនអាចចាក់វ៉ាក់សាំងបាន ២៤ ម៉ោងក្នុងមួយថ្ងៃពេញមួយសប្តាហ៍។ សេចក្តីថ្លែងការណ៍របស់លោក Vardhan បានឆ្លើយតបទៅនឹងរបាយការណ៍នៅក្នុងកាសែតក្នុងស្រុកមួយដែលចុះផ្សាយថាមន្ទីរពេទ្យឯកជនអាចជ្រើសរើសគ្រប់ពេល ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានគ្រប់ពេល។...
បរទេស៖ តុលាការនៅភាគខាងត្បូងនៃខេត្តតាយនិញ បានកាត់ទោសប្រហារជីវិត បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ កាលពីថ្ងៃអង្គារ ពីបទជួញដូរថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ជិត ៤ គីឡូក្រាមពីប្រទេសកម្ពុជា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ Ekwegbalu James Nzube អាយុ...
បាងកក៖ ប្រទេសថៃនៅថ្ងៃពុធនេះ បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥ករណីបន្ថែមទៀត ដែលភាគច្រើននៃការឆ្លងមាននៅក្នុងប្រទេស នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងរដ្ឋបាលនៃជំងឺកូវីដ-១៩ (CCSA) ។ អ្នកនាំពាក្យរបស់ CCSA លោក Taweesin Visanuyothin បានឲ្យដឹងក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា ក្នុងចំណោមករណីថ្មីៗនៅថ្ងៃពុធនេះមាន ២៥ ករណីឆ្លងជំងឺក្នុងសហគមន៍ និង ១០ ករណីផ្សេងទៀតសំដៅទៅលើករណីនាំចូល។ លោកបានបន្តថាករណីក្នុងស្រុកទាំងនោះរួមមាន...