សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលជាតិ របស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទថា ប្រទេសចិន ត្រូវបានគេរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ១៩ចំនួន១៩នាក់ គិតត្រឹមថ្ងៃទី២៨ខែកុម្ភៈ ដែលបានកើនឡើង០៦ករណី ធៀបនឹងថ្ងៃមុន ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប៉ូលិសមីយ៉ាន់ម៉ា បានបាញ់ទៅលើក្រុមបាតុករ នៅបរិវេណប្រទេស កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃបង្ហូរឈាម នៃការធ្វើបាតុកម្មអស់ជាច្រើនសប្តាហ៍ ប្រឆំាងនឹងការធ្វើរដ្ឋប្រហារយោធា ហើយយ៉ាងហោចណាស់ពលរដ្ឋ ចំនួន១៨នាក់បានស្លាប់ ។...
លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា រដ្ឋាភិបាលរបស់ប្រទេសព័រទុយហ្គាល់ បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបានចំណាយប្រាក់ ចំនួន៩១៥,៩លានអឺរ៉ូ ស្មើនឹង១,១១ពាន់លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆំាង នឹងជំងឺឆ្លងរាតត្បាតកូរ៉ូណា ។ ទិន្នន័យផ្លូវការបានបង្ហាញថា ការចំណាយលើប្រព័ន្ធសុខាភិបាល របស់ប្រទេសេបានកើនឡើងដល់ ១១,៣ភាគរយ គិតត្រឹមខែមករា ឆ្នាំ២០២១ ធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន ហើយភាគច្រើនៃការចំណាយគឺ...
ភ្នំពេញ ៖ ក្រោយពីផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាមចំនួន៦០ម៉ឺនដូស ដែលជំហានទី១នោះ មិត្តចិននឹងផ្តល់មកជាលើកទី២ម្តងទៀត នូវចំនួន៤០ម៉ឺនដូស នាពេលឆាប់ៗខាងមុខនេះ ខណៈកាលពីថ្ងៃ២៨ កុម្ភៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា ភាគីឥណ្ឌានឹងផ្តល់វ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ។ តាមផេកហ្វេសប៊ុក របស់ទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃ១ មីនា...
ភ្នំពេញ ៖ “សេរីភាពសារព័ត៌មាន គឺជាគោលការណ៍ស្នូលនៅក្នុងសង្គមសេរី និងប្រជាធិបតេយ្យទាំងអស់។ អ្នកសារព័ត៌មាន គួរតែអាចធ្វើសេចក្តីរាយការណ៍ ដោយគ្មានការភ័យខ្លាចការចាប់ខ្លួន ឬបណ្តេញចេញពីប្រទេស ហើយគួរតែអាចចូលរួមបាន នៅក្នុងការបណ្តុះបណ្តាលផ្នែកអាជីព ដោយគ្មានឧបសគ្គ” ។ នេះជាការបង្ហាញ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១៕
ភ្នំពេញ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានឲ្យអ្នកចូលរួមឡើងគេហដ្ឋាន របស់ប្រជាពលរដ្ឋនៅភូមិស្លាប់ក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយបុរសម្នាក់រស់នៅភូមិវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាអ្នករត់ Pass App បានឆ្លងជំងឺកូវីដ១៩ ហើយបានចូលរួមក្នុងពិធីនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃ២៨...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ នៅព្រឹកថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១នេះ បានយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន។ ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ កាសែតចិនដេលីបានឲ្យដឹងថា ប្រទេសហ្វីលីពីនបានទទួលវ៉ាក់សាំង Sinovac កញ្ចប់ដំបូងហើយនៅល្ងាចថ្ងៃនេះ ពីប្រទេសចិនបន្ទាប់ពីខ្លួនបានជាប់ឈ្មោះជាប្រទេស នៅអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លងកូវីដ ច្រើនជាងគេបំផុតទី២ ។ ជើងហោះហើរនៃកងកម្លាំងយោធាចិន គឺជាអ្នកដឹកនាំយកវ៉ាក់សាំង Sinovac ដោយផ្ទាល់ពីប្រទេសចិនមកកាន់ហ្វីលីពីន ក្នុងចំនួនប្រមាណជា ៦០ម៉ឺនដូស ហើយធ្វើដំណើរមកដល់មូលដ្ឋានទ័ពអាកាស នៅរដ្ឋធានីនៃប្រទេសហ្វីលីពីន នៅល្ងាចថ្ងៃអាទិត្យ និងព្រមទាំងការចាក់ផ្សាយ បន្តផ្ទាល់តែទូរទស្សន៍ជាតិផងដែរ...
បរទេស៖ វិធានការដាក់ឱ្យនៅដាច់ពីគេ ត្រូវបានណែនាំនៅឯពន្ធនាគារ Namur ក្នុងប្រទេស ប៊ែលហ្ស៊ិក បន្ទាប់ពីមានការរីករាលដាល យ៉ាងឆាប់រហ័សនៃវីរុសកូវីដ១៩ ក្នុងចំណោមអ្នកទោស ១៣២ នាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកទោសនឹងមិនត្រូវបានអនុញ្ញាតឱ្យ ដើរលេងឬងូតទឹកទេ ប៉ុន្តែនឹងមានផលិតផលអាហារស្រាប់ និងអនាម័យត្រូវបាន ចែកចាយជារៀងរាល់ថ្ងៃ។...
ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) បានរៀបចំបង្កើតការប្រកួតប្រជែងថ្មីមួយ សម្រាប់វិស័យឯកជន ក្នុងភាពជាដៃគូក្នុងផ្នែកកសិកម្ម ទាក់ទង នឹងបញ្ហាប្រឈមសំខាន់ៗ នៅក្នុង វិស័យកសិកម្ម របស់ប្រទេសកម្ពុជា ដូចជា ការប្រើប្រាស់ប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពក្នុងការទុកដាក់ ក្នុងឃ្លាំង និងផ្នែកភស្តុភារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។...