បរទេស៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានយល់ស្របគ្នាក្នុងកិច្ចប្រជុំ កាលពីសប្ដាហ៍មុន ធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងករណីមានជម្លោះយោធា រវាងប្រទេសចិននិងកោះតៃវ៉ាន់។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានលើកឡើងនូវបញ្ហានោះ នៅពេលលោកបានជួបគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi កាលពីថ្ងៃអង្គារ ប៉ុន្តែមិនមានការពិភាក្សាគ្នាពីវិធីជាក់លាក់ ដែលប្រទេសទាំងពីរគួរតែ...
តេអេរ៉ង់៖ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា គោលនយោបាយដាក់សម្ពាធអតិបរិមា របស់វ៉ាស៊ីនតោនប្រឆាំងនឹងអ៊ីរ៉ង់ គឺជាការបរាជ័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Khamenei បានឲ្យដឹងនៅក្នុងសារ ចូលឆ្នាំថ្មីរបស់អ៊ីរ៉ង់ថា សត្រូវរបស់អ៊ីរ៉ង់ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានព្យាយាមនាំជនជាតិអ៊ីរ៉ង់ មកលុតជង្គង់ ដែលនេះជាសារចំអកមួយ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចំពោះការបរាជ័យលើគោលនយោបាយ...
ភ្នំពេញ៖ ម៉ាសចំនួន ៣០ម៉ឺនម៉ាស ត្រូវបានក្រុមហ៊ុនឯកជនចំនួន២ ផ្សេងគ្នា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានប្រគល់ជូន មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាល ចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។ ម៉ាស់ទាំង៣០ម៉ឺនម៉ាស់នេះ បានទទួលដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ...
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិ «ព្រៃឈើ ២១ ខែមីនា» ក្រសួងបរិស្ថាន បានធ្វើការអំពាវនាវឲ្យប្រជាជ នខ្មែរគ្រប់រូប បញ្ឈប់ការបរបាញ់ ដាក់អន្ទាក់ និងបរិភោគសាច់សត្វព្រៃ ត្រូវចូលរួមការពារ ទាំងអស់គ្នា ហើយកាលពីឆ្នាំ ២០២០ អន្ទាក់ជិត៥០០០០ ត្រូវបានដោះចេញ ពីក្នុងតំបន់ព្រៃអភិរក្ស។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន...
បរទេស៖ សហភាពអារ៉ាប់រួម បានជំរុញពលរដ្ឋទាំងអស់មានវ័យ ១៦ឆ្នាំឡើង ទៅចុះឈ្មោះចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃអាទិត្យនេះទៅ ស្របពេលដែលប្រទេសពង្រីក ការជំរុញការចាក់ថ្នាំវ៉ាក់សាំង ក្រោយចាក់ជូនប្រជាជនប្រហែល ៥៦ភាគរយរួច។ សហភាពអារ៉ាប់រួម ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ក្នុងតំបន់ និងជាមជ្ឈមណ្ឌលធ្វើដំណើរពិភពលោក បានបោះជំហានដ៏លឿន សម្រាប់ការចេញឲ្យចាក់ថ្នាំវ៉ាក់សំាង ដើម្បីរក្សាសេដ្ឋកិច្ចខ្លួន បើកសម្រាប់ពាណិជ្ជកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលសហភាពអារ៉ាប់រួម បាននិយាយលើបណ្ដាញផ្សព្វផ្សាយសង្គមថា ការជំរុញនេះ...
ភ្នំពេញ ៖ លោក គួច ចំរើន បានប្រកាសឲ្យអភិបាល ក្រុង-ស្រុក ប្រមូលការបង់ភាស៊ី បង់ថ្លៃជួលតូប រាន ស្តង់ ព្រមទាំងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅបន្ទុក និងបញ្ឈប់ការយកភាស៊ី រាល់ការលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី របស់ប្រជាពលរដ្ឋ៕
បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យនេះ បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ ដើម្បីធ្វើការពិភាក្សាគ្នា ស្តីពីវិធីដោះស្រាយបញ្ហាទំនាក់ទំនង រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកគិតថា លោក វ្លាឌីមៀរ ពូទីន គឺជាឃាតករ។ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅថ្ងៃពុធថា ខ្លួននឹងហៅត្រឡប់មកវិញ...
បរទេស ៖ កងកម្លាំងចម្រុះអារ៉ាប់ តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារ តាមដែនអាកាស ទៅលើគោលដៅ យោធានានា ដែលជា របស់ពួកឧទ្ទាមហូធី នៅក្នុងទីក្រុងសាណាអា ប្រទេសយេម៉ែន នាព្រឹកថ្ងៃអាទិត្យនេះ។ ដោយលើកឡើង ពីប្រភពនៅយេម៉ែន ទីភ្នាក់ងារសារព័ត៌មាន Al Arabiya បានរាយការណ៍ថា ការវាយប្រហារនោះ បានផ្តោតគោលដៅ លើទីតាំងនានា...
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានស្នើព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាល ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ តាមមាត្រា៥១៦ បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៦ និងបទគម្រាមកំហែងថា នឹងសម្លាប់ តាមមាត្រា ២៧៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។...
កំពង់ចាម ៖ សប្បុរសជនជាច្រើន បានបន្តឧបត្ថម្ភជាថវិកា និងសម្ភារៈ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ។ ពិធីប្រគល់-ទទួលអំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ដកំពង់ចាម។...