តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានអំពាវនាវដល់អ្នកចូលរួមពីប្លុក អឺរ៉ុបក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដើម្បីរក្សាឥរិយាបថស្ថាបនា ក្នុងកិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃទី៦ ខែមេសា នៅទីក្រុងវីយែន។ គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោកហ្សារីហ្វ បានធ្វើការទាមទារនៅថ្ងៃសៅរ៍ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអង់គ្លេសរបស់លោក គឺលោក Dominic Raab តាមការចង់បានខាងលើនេះ។ យោងតាមរបាយការណ៍របស់អ្នកការទូតទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយដែលទាក់ទងទៅនឹងផែនការសកម្មភាពរួម (JCPOA) នៅក្នុងការអំពាវនាវ...
ភ្នំពេញ ៖ អគ្គបញ្ជាការដ្ឋាន ទីចាត់ការហិរញ្ញវត្ថុ បានស្នើនាយកការិយាល័យ ហិរញ្ញវត្ថុ គ្រប់ស្ថាប័នជំនាញ ចំណុះផ្ទាល់អគ្គបញ្ជាការដ្ឋាន ឲ្យប្រើប្រាស់ប៊ិចផ្ទាល់ខ្លួន ក្នុងការចុះហត្ថលេខា ពេលបើកប្រាក់បៀវត្ស ឲ្យនាទាហាន ដោយពុំអនុញ្ញាត ឲ្យប្រើប៊ិចរួមគ្នាទេ ជៀសវាងការ ចម្លងជំងឺកូវីដ១៩ ៕
ភ្នំពេញ ៖ នេះជាសំណួរ របស់លោក សយ សុភាព ដែលជាអ្នកចូលចិត្តវិភាគ ស្ថានការណ៍នយោបាយ លើកឡើងបែបឆ្ងល់ ។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ លោក សយ សុភាព បានរៀបរាប់ពីដំណើរការ របស់ភាគីខ្មែរក្រហមថា ពេលបោះឆ្នោត ២០-២៣ ឧសភា ១៩៩៣...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ថា ទិន្នន័យបង្ហាញដោយក្រុមអាជ្ញាធរសុខាភិបាល បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកជំងឺកូវីដ១៩ដែលសម្រាកនៅមន្ទីរពេទ្យ នៅក្នុងប្រទេសបារាំង បានកើនឡើងដល់៤៧០នាក់ តែក្នុងរយៈពេល០១ថ្ងៃប៉ុណ្ណោះ សរុបនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់២៩.៣៥៦នាក់ ។ ក្នុងចំណោមពួកគេទាំងនោះ មាន៥.៣៤១ករណីតម្រូវឲ្យសម្រាកថែទាំសុខភាព ដែលចំនួននេះកើនឡើង៦៨នាក់ បើធៀបនឹងមួយថ្ងៃមុន ។ បារាំង ត្រូវបានគេរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩គិតក្នុងរយៈពេល២៤ម៉ោងចំនួន៦៦.៧៩៤នាក់ ដែលនាំឲ្យចំនយនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៤.៨២២.៤៧០នាក់...
ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា នៅថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២១នេះ បានអំពាវនាវ ឲ្យថ្នាក់ដឹកនាំសហជីព តាមបណ្តាមូលដ្ឋាន និងកម្មករនិយោជិត ទាំងអស់ ចូលរួមចាក់ វ៉ាក់សាំង និងអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩...
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពី ការរឹតបន្តឹងការ អនុវត្តវិធានការសន្តិសុខ សុវត្ថិភាព សណ្តាប់ថ្នាប់ និងរបៀបរៀបរយ និងវិធានការ បង្ការទប់ស្កាត់ រាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ។ ក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មី...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ថា គ្រោះទឹកជំនន់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត៤៤នាក់ ។ លោក Raditya Jati អ្នកនាំពាក្យមួយរូបមកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានប្រាប់ដល់ស៊ិនហួថា យ៉ាងហោចណាស់ស្លាប់មនុស្សតិចបំផុត៤៤នាក់ បន្ទាប់ពីមានគ្រោះទឹកជំនន់កើតឡើងភ្លាមៗ និងគ្រោះបាក់ដី ដែលបានកើតឡើងនៅខេត្ត East Nusa Tenggara ស្ថិតនៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ...
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានទទូចឲ្យសហរដ្ឋអាមេរិកគោរព ផលប្រយោជន៍ស្នូលរបស់ចិន យ៉ាងពិតប្រាកដ និងប្រកាន់យកទស្សនៈត្រឹមត្រូវនៃការអភិវឌ្ឍន៍របស់ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកវ៉ាង យី បានធ្វើការកត់សម្គាល់ជាការឆ្លើយតបនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយអំពីទំនាក់ទំនងចិន-សហរដ្ឋអាមេរិក បន្ទាប់ពីជួបជាមួយសមភាគីសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ នៅខេត្តហ្វូជានប្រទេសចិន។ ដោយលើកឡើងថារដ្ឋមន្រ្តីការបរទេសបានចាត់ទុកការអភិវឌ្ឍ និងកំណើនរបស់ចិនថា ជាភាពចាំបាច់ជាប្រវត្តិសាស្ត្រលោក វ៉ាង...
បរទេស ៖ សមាជិកកងកម្លាំងសន្តិសុខឥណ្ឌា តិចបំផុត២២នាក់ ត្រូវពួកម៉ៅនិយមសម្លាប់ នៅក្នុងរដ្ឋមួយស្ថិតនៅភាគកណ្ដាលរបស់ប្រទេសឥណ្ឌា នៅក្នុងការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ ធ្វើឡើងដោយក្រុមបះបោរឆ្វេង ជ្រុលនិយម នៅក្នុងឆ្នាំនេះ ។ នៅក្នុងទីក្រុង Raipur រដ្ឋ Chhattisgarh មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “យើងអាចបញ្ជាក់បានថា សមាជិកកងកម្លាំងឥណ្ឌា ចំនួន២២នាក់ ត្រូវបានពួកម៉ៅនិយមសម្លាប់”...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយ នៅថ្ងៃអាទិត្យនេះ ថា ប្រទេសចិនកំពុងតែសម្លឹង គ្រប់គ្រងតំបន់បន្ថែមទៀត នៅក្នុងដែនសមុទ្រ ចិនខាងត្បូង ដោយលើកឡើង ពីការបន្តមានវត្តមាននាវាចិន ដែលទីក្រុង ម៉ានីលជឿថា ប្រើប្រាស់ដោយកងជីវពល នៅក្នុងផ្នែកមានជម្លោះ នៃផែនទឹកយុទ្ធសាស្ត្រនោះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីន Delfin...