ភ្នំពេញ ៖ ប្រធានស្ថានតំណាង នៃប្រទេសចំនួន ៣២ ប្រចាំកម្ពុជា មាននិវាសដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ បានរួមគ្នាផ្ញើសារ អបអរក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៤ (១៤-១៦ មេសា) ដែលនឹងចូលមកដល់ នៅក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមស្ថានទូតខ្មែរ ប្រចាំទីក្រុងបាងកក...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានស្នើទៅដល់អាជ្ញាធរ គ្រប់រាជធានី-ខេត្តពិនិត្យសម្រួលចរាចរណ៍ ធ្វើដំណើរប្រជាពលរដ្ឋ ដែលឆ្លងកាត់ តំបន់បម្រាបគោចរ ដើម្បីឲ្យពួកគាត់ ទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ លើកទី២ បាននៅកន្លែងដដែល ក្រោយចាក់លើកទី១ ។...
បរទេស៖ អ្នកជំនាញខាងវីរុសម្នាក់បានកត់សម្គាល់ កាលពីថ្ងៃព្រហស្បតិ៍ថា មេរោគដែលបំលែងខ្លួនថ្មីរកឃើញនៅចក្រភពអង់គ្លេស បានរីករាលដាលចូលប្រទេសថៃ គឺប្រហែលជាត្រូវបាននាំចូលពីប្រទេសកម្ពុជា ដោយជនជាតិថៃឆ្លងកាត់ព្រំដែន ឬពលករចំណាកស្រុក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា សាស្រ្តាចារ្យ Yong Pooverawan នៅមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យជូឡាឡុងកន បាននិយាយថា វីរុសបំលែងខ្លួនថ្មីនៅចក្រភពអង់គ្លេស...
បរទេស៖ បុរសម្នាក់នៅក្នុងប្រទេសហ្វីលីពីនបានស្លាប់ បន្ទាប់ពីត្រូវបានបង្ខំឱ្យអាវ៉ង់ ៣០០ ដង ដោយសារតែការរំលោភបម្រាមគោចរ Covid ដែលធ្វើឱ្យគាត់ក្លាយជាជនរងគ្រោះចុងក្រោយនៃវិធីសាស្រ្តឃោរឃៅជាញឹកញាប់របស់ប្រទេសនេះ ក្នុងការអនុវត្តការរឹតត្បិត។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមគ្រួសាររបស់គាត់បាននិយាយថា នៅថ្ងៃទី ១ ខែមេសា លោក Darren Manaog...
ប៉េកាំង៖ ប្រទេសចិន បានរិះគន់រដ្ឋបាល របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចំពោះកីឡានយោបាយដោយអះអាងថា សហគមន៍អន្តរជាតិ នឹងមិនទទួលយកការធ្វើពហិការដឹកនាំដោយសហរដ្ឋអាមេរិកនៃព្រឹត្តិការណ៍កីឡាអូឡាំពិករ ដូវរងាឆ្នាំ២០២២ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ។ ការបង្កហេតុចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន ចំពេលមានការរិះគន់កាន់តែខ្លាំងឡើង ចំពោះការរំលោភសិទ្ធិមនុស្ស ដែលបានចោទប្រកាន់របស់ខ្លួន នឹងធ្វើឱ្យមានភាពតានតឹងតានតឹងរវាងមហាអំណាច ទាំងពីររបស់ពិភពលោក ខណៈដែលមហាអំណាចទាំងពីរ កំពុងស្ថិតក្នុងជំលោះ ជុំវិញបញ្ហាជាច្រើនរួមមានហុងកុង និងតៃវ៉ាន់។...
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងខ្លីថា សម្រាប់អ្នកដែលគេចវេះ ឬគេចចេញពីកន្លែងចត្តាឡីស័ក បើមិនចម្លងគេ គឺត្រឹមតែពិន័យប៉ុណ្ណោះ ប៉ុន្តែបើចម្លងគេ គឺត្រូវជាប់គុកហើយ ។ លោក គឹម សន្តិភាព បានគូសបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ មេសា យ៉ាងដូច្នេះថា «សូមក្រើនរំលឹក!...
Big Sound Cambodia គឺជាហាងលក់ Speaker មាក់ល្បីដូចជា Bose ,B&W ,B&O ,អំភ្លីម៉ាក់ Marrantz , Denon មកពីអឺរ៉ុប ដូចជាបារាំង ,ស្វីស ,ដាណាម៉ាក…។ អ្វីដែលជាលក្ខណៈពិសេសរបស់Big Sound Cambodia គឺគុណភាពស្ដង់ដារអឺរ៉ុប ប្រើប្រាស់ភ្លើង220v...
ភ្នំពេញ ៖លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សម្រេចឲ្យមន្ត្រីខ្លួនទាំងអស់ ធ្វើការតាមអនឡាញពីផ្ទះរៀងៗ ដោយពុំចាំបាច់រៀបចំមន្ត្រីឲ្យមានប្រចាំការទេ ក្នុងគោលបំណងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ខណៈកំពុងមានការផ្ទុះខ្លាំង៕
ភ្នំពេញ ៖ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាលោកស្រី ឱ វណ្ណឌីនបានថ្លែងការបដិសេធចំពោះសារដែលបានផ្ញើតៗគ្នាអំពីការកែតួលេខអ្នកឆ្លងជំងឺកូវីដ១៩ ហើយលោកស្រីអះអាងថា ក៏មិនបានធ្វើតាមបញ្ជាអ្នកណាម្នាក់ដែលក្នុងការកែតួលេខអ្នកឆ្លងពីច្រើនមកតិច ។ នេះបើតាមការសារព័ត៌មានAKP។ លោកស្រីបានថ្លែងថា “ខ្ញុំសូមបដិសេធចោលថា ខ្ញុំមិនដែលទទួលបាននូវសារខាងលើនេះ និងមិនដែលមានអ្នកណាមកបង្គាប់បញ្ជាខ្ញុំឲ្យដាក់តួលេខប៉ុណ្ណេះប៉ុណ្ណោះ ដូចការបង្ហាញនៅក្នុងសារនេះឡើយ។សូម្បីតែឈ្មោះខ្ញុំក៏សរសេរខុសដែរ អាចជាសារបន្លំ និងក្លែងក្លាយហើយ សុំមេត្តាកុំចែកចាយបន្តទៀតអី ដែលធ្វើឲ្យមានការច្របូកច្របល់លើបញ្ហាទិន្នន័យនេះ”។ ការចេញមកបដិសេធរបស់លោកស្រីនេះ ក្រោយមានការចែកចាយបន្តគ្នាក្នុងបណ្តាញតេឡេក្រាមនៅព្រឹកថ្ងៃ៩ មេសា អំពីអ្នកឆ្លងជំងឺកូវីដ១៩មានរហូតដល់៥៧៦នាក់...
បរទេស៖ យោធារបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្វើសមយុទ្ធដែនអាកាសនិងលើសមុទ្រ នៅជិតកោះតៃវ៉ាន់ ស្របពេលដែលទីក្រុងប៉េកាំង បន្តជំទាស់ប្រឆាំងនឹងចំណងមិត្តភាព កាន់តែជិតស្និទ្ធខ្លាំងឡើង រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតៃប៉ិ ។ ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍នៅពេលថ្មីៗនេះថា កងកម្លាំងយោធារបស់ប្រទេសចិន បានបញ្ជូននាវាផ្ទុកយន្តហោះ និងនាវាអមដំណើររបស់វា ទៅក្នុងដែនទឹកស្ថិតនៅជិតកោះតៃវ៉ាន់ ដើម្បីធ្វើសមយុទ្ធហ្វឹកហាត់ តាមបែបប្រក្រតីមួយ។ សេចក្តីថ្លែងការណ៍ របស់ប្រទេសចិនបាននិយាយថា សមយុទ្ធនោះ...