បរទេស៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយប្រាប់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិថា ខ្លួនបានបង្កើតភាពច្បាស់លាស់ ចំពោះអ៊ីស្រាអែល ប៉ាឡេស្ទីននិងភាគីដទៃទៀតថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីផ្តល់ការគាំទ្រ ប្រសិនបើភាគីនានាស្វះស្វែងរក បទឈប់បាញ់គ្នាមួយ ដើម្បីបញ្ចប់អំពើហិង្សាដ៏អាក្រក់ រវាងប្រទេសអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រាប់ដល់ក្រុមប្រឹក្សា...
កំពង់ចាម៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់ចេញនូវបទបញ្ជា ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ធ្វើការទប់ស្កាត់ រាល់ការរំលោភ ការឈូសឆាយ ការដុតរាន និងការលក់ដូរ ដោយខុសច្បាប់ ដីព្រៃលិចទឹក ។ លោកអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជានេះ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្ត...
ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានប្រាប់ក្រុមអ្នកស្រឡាញ់ ភេទដូចគ្នា កុំមានការព្រួយបារម្ភ ចំពោះការរើសអើងពីអ្នកដ៏ទៃ ដោយសារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកចិត្តទុកដាក់ គ្រប់បែបយ៉ាង។ តាមរយៈវិដេអូ ជាង៩នាទី...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ប្រកាសថាបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បើមានជីវភាពខ្វះខាត ត្រូវការស្បៀងអាហារ ដើម្បីហូបចុក សូមបងប្អូនទាក់ទងមកមេភូមិ ឬទៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា នៅក្នុងសង្កាត់ របស់បងប្អូននោះក្រុមការងារ នឹងចែកជូនបងប្អូនភ្លាម ។ លោកអភិបាលរាជធានីភ្នំពេញថា រដ្ឋបាលរាជធានីភ្នំពេញ មិនខ្វះទេស្បៀងអាហារ សម្រាប់ចែកជូនបងប្អូន ដោយមានទាំងស្បៀងអាហារ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដោយសាំងធម្មតា ត្រូវលក់តម្លៃ ៣,៨០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត លក់ក្នុងតម្លៃ ៣,៤០០រៀល ក្នុង១លីត្រ ៕
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់ មានហានិភ័យខ្ពស់ នៃការរីករាលដាលជំងឺកូវីដ-១៩ ឲ្យមកនៅទំហំតូចជាងមុន រហូតដល់តាមខ្នងផ្ទះ អគារឬនៅតាមខុនដូរ ហើយការងារនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងចាប់ផ្តើម អនុវត្តនៅថ្ងៃ១៩ ឧសភា ខាងមុខនេះ ដើម្បីផ្តាច់ឬសគល់កូវីដ-១៩ ខណៈដែលវិធានការ ការពាររបស់ក្រសួង សុខាភិបាល ពិសេស ការអនុវត្ត៣កុំ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានពិភាក្សាគ្នាអំពីអំពើហិង្សា ក្នុងប្រទេសអ៊ីស្រាអែល តំបន់ West Bank និងតំបន់ហ្គាហ្សា ក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសកាតា អេហ្ស៊ីបនិងអារ៉ាប៊ីសាអូឌីត។ លោក Blinken និងលោក Mohammed bin Abdulrahman Al-Thani តាមសេចក្តីរាយការណ៍...
បាងកក៖ ប្រទេសថៃ បានរាយការណ៍នៅថ្ងៃច័ន្ទនេះ នូវកំណត់ត្រាប្រចាំថ្ងៃនៃករណីថ្មីជំងឺកូវីដ-១៩ ចំនួន ៩,៦៣៥ករណី ដែលរួមមានការឆ្លងចំនួន ៦,៨៥៣នាក់ក្នុងចំណោមអ្នកទោស ដែលមកពីក្រុមអ្នកទោសក្នុងពន្ធនាគារ ខណៈដែលប្រទេសនេះ កំពុងតស៊ូជាមួយនឹងរលកទី៣ ហើយករណីឆ្លងសរុប របស់ប្រទេសមានរហូតដល់ ១១១,០៨២ នាក់។ ក្រុមការងារពិសេសសម្រាប់ជំងឺកូវីដ-១៩ របស់ប្រទេសថៃ ក៏បានកត់ត្រានូវការស្លាប់ថ្មីចំនួន ២៥ នាក់ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៦១៤...
តូក្យូ៖ អ្នកកាសែតឯករាជ្យជនជាតិជប៉ុនម្នាក់ ដែលបានចំណាយពេលជិត ៤សប្តាហ៍នៅក្នុងពន្ធនាគារមីយ៉ាន់ម៉ា មុនពេលវិលត្រឡប់ទៅប្រទេសជប៉ុនវិញ បានលើកឡើងថា ពន្ធនាគារដែលលោក កំពុងត្រូវបានឃុំឃាំងនោះ មានអ្នកទោសនយោបាយជាច្រើននាក់ ដែលត្រូវបានគេសួរចម្លើយជាមួយនឹង ការដាក់ទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ លោក Yuki Kitazumi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ តាមអ៊ិនធឺណិតពីសណ្ឋាគារមួយ នៅខាងក្រៅទីក្រុងតូក្យូ កាលពីយប់ថ្ងៃសៅរ៍ថា លោកនឹងធ្វើការពីប្រទេសជប៉ុន ដើម្បីជួយប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា ឱ្យវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។...
ញូវដេលី ៖ តំបន់រដ្ឋធានីញូវដេលី របស់ប្រទេសឥណ្ឌា បានប្រកាសពីថ្ងៃអាទិត្យ នូវការពន្យារពេលមួយសប្តាហ៍ នៃការចាក់សោវីរុសរបស់ខ្លួន រហូតដល់ថ្ងៃទី២៤ ខែឧសភា ដោយរក្សាការរឹតបន្តឹងនេះ ឱ្យមានរយៈពេលជាងមួយខែទៀត។ ការចាក់សោរ ដែលត្រូវបានកំណត់កាលពីថ្ងៃទី ១៩ ខែមេសា ត្រូវបានកំណត់បញ្ចប់នៅថ្ងៃច័ន្ទនេះ ប៉ុន្ដែតំបន់រដ្ឋធានី បានបញ្ជាក់ថា មានករណីឆ្លងវីរុសថ្មីជាង ២៨,០០០ ករណី នៅថ្ងៃទី២០...