តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃពុធ បានព្រមព្រៀងសហការគ្នា យ៉ាងជិតស្និទ្ធក្នុងការថែរក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់ចំពេលមាន ការអះអាងពីដែនសមុទ្ររបស់ចិន ដែលកំពុងកើនឡើង។ នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទរយៈពេល ២០ នាទីរបស់មេដឹកនាំទាំងពីរ លោកនាយករដ្ឋមន្រ្តីជប៉ុន បានសន្យាផ្តល់ថវិកាចំនួន ២០ ពាន់លានយ៉េន ដល់រដ្ឋាភិបាលហ្វីលីពីន សម្រាប់វិធានការណ៍ត្រួតពិនិត្យជំងឺកូវីដ-...
ប៉េកាំង ៖ ប្រទេសចិនបានសម្តែង ការមិនពេញចិត្ត និងការប្រឆាំងយ៉ាងខ្លាំង ចំពោះបុគ្គលមួយចំនួន របស់សហរដ្ឋអាមេរិក ដែលអំពាវនាវ ឱ្យមានការធ្វើពហិកា ការទូត នៃព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវរងានៅទីក្រុង ប៉េកាំង ឆ្នាំ២០២២ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន...
ភ្នំពេញ ៖ ពិតជាអាណិតអាសូរពន់ពេក ដែលរូបកាយ របស់ក្មេងប្រុសជំទងម្នាក់ ក្នុងជីវិតចុងក្រោយ នៅសល់តែស្បែកដណ្តប់ឆ្អឺង ដោយសារជំងឺមហារីកក្រពះ ដ៏កាចសាហាវ បានមកឆក់យកជីវីត ស្ថិតក្នុងភាពវ័យក្មេង ។ តាមរយៈបណ្តាញសង្គម បានចែកចាយរូបភាពរបស់ក្មេងប្រុសនេះ កាលពីមិនទាន់មានជំងឺ និងពេលស្លាប់នៅសល់តែស្បែក និងឆ្អឺង មើលហើយពិតជារន្ធត់ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៩៣នាក់ ក្នុងនោះ ស្រុកជើងព្រៃ ៣៤នាក់ ស្រុកបាធាយ ៣៤នាក់, ស្រុកព្រៃឈរ ៩នាក់ កំពង់សៀម ៦នាក់ និងមកពីខេត្តកំពង់ឆ្នាំង ៣នាក់ ខេត្តកំពង់ធំ ៧នាក់ និងករណីជាសះស្បើយចំនួន ២៣នាក់ ក្នុងថ្ងៃទី២០...
ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ឲ្យបើកដំណើរការផ្សារដ្ឋឡើងវិញ នៅទូទាំងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្រោយផ្អាកអស់មួយរយៈពេល។ ជាមួយគ្នានេះសាលារាជធានីភ្នំពេញ ក៏បានបង្គាប់ឲ្យអនុវត្ត លើវិធាន១២ចំណុច សម្រាប់ផ្សាររដ្ឋ ដែលអនុញ្ញាតឲ្យបើកឡើងវិញ ។ ដោយឡែកផ្សារមិនរៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូតិ៍ឯកជន...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ បាននិយាយជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu តាមទូរស័ព្ទថា លោករំពឹងថា នឹងមានការផ្អាកការវាយប្រហារ យោធាភ្លាមមួយ ទៅលើគោលដៅពួកប៉ាឡេស្ទីន ក្នុងតំបន់ហ្គាហ្សា ដើម្បីបើកផ្លូវសម្រាប់ បទឈប់បាញ់គ្នា។ កិច្ចសន្ទនាគ្នា រវាងមេដឹកនាំទាំងពីររូបនេះ គឺត្រូវបានធ្វើឡើង...
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែបំបែរការចាប់អារម្មណ៍របស់ខ្លួន ចំពោះសេដ្ឋកិច្ច នៅមុនជំនួបកំពូល រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាលើកដំបូង នៅក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ចូ បៃដិន។ ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋ របស់ទីក្រុងព្យុងយ៉ាង KCNA បានរាយការណ៍ នៅថ្ងៃពុធម្សិលមិញនេះថា លោកនាយករដ្ឋមន្ត្រី Kim Tok...
កាហ្សា៖ ក្រុមប្រដាប់អាវុធ នៃចលនាតស៊ូអ៊ីស្លាម ប៉ាឡេស្ទីន (ហាម៉ាស) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា ខ្លួនបានបញ្ឈប់ការបាញ់រ៉ុក្កែត ជាការឆ្លើយតបទៅនឹង បទឈប់បាញ់ ដែលមានទំនាក់ទំនង រវាងប្រទេសអេហ្ស៊ីប ជាមួយប្រទេសអ៊ីស្រាអែល។ អ្នកនាំពាក្យ នៃក្រុមប្រដាប់អាវុធអាល់ – កាស្សាមកងពលបានឲ្យដឹង នៅក្នុងសុន្ទរកថាខ្លីមួយ ដែលចាក់ផ្សាយតាមទូរទស្សន៍ អាល់អាសា របស់ចលនានេះថា ពួកសកម្មប្រយុទ្ធហាម៉ាស...
ភ្នំពេញ៖ ប្តីរបស់ស្ត្រី ដែលរងគ្រោះ ដោយសារផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យរលាកភ្លើងធ្ងន់ធ្ងរ ពេញខ្លួនប្រាណ កើតឡើងនៅក្នុងផ្ទះនៅក្រុងកោះរ៉ុង បានថ្លែងអំណរអរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានបញ្ជូនក្រុមការងារ សង្គ្រោះGTVC និងអូប័រពេទ្យល្បឿនលឿន ទៅជួយពួកគាត់នឹង ហើយថែមទាំងលោកឧកញ៉ា បានឧបត្ថមរាល់ការចំណាយទាំងអស់ សម្រាប់ការព្យាបាលបន្ត...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ ។ តាមរយៈសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ខាងលើរួមមាន៖ ១-...