កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ រួមជាមួយថ្នាក់ដឹកនាំ ពាក់ព័ន្ធជាច្រើនទៀត នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២១នេះ បានចូលរួម ក្នុងកិច្ចប្រជុំបន្ទាន់មួយ តាមរយៈប្រព័ន្ធវីដេអូ ជាមួយ...
ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារ គណបក្សចុះជូយមូលដ្ឋាន ខេត្ត ស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ប្រជុំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអគារស្នាក់ការគណបក្ស...
ភ្នំពេញ៖ បន្ទាប់ពីរយៈពេល ៥ ឆ្នាំ នៃការហិតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជាមក កណ្តុរឈ្មោះ ម៉ាហ្គាវ៉ា កំពុងចូលនិវត្តន៍។ នេះបើតាមទីភ្នាក់ងារអាមេរិក AP នៅថ្ងៃសៅរ៍ នេះ ។ សត្វកណ្តុរយក្សអាហ្រ្វិក គឺជាសត្វកណ្តុរ ដែលទទួលបានការបណ្តុះបណ្តាល និងត្រួតពិនិត្យយ៉ាងជោគជ័យបំផុត ដោយអង្គការ មិនស្វែងរកប្រាក់ចំណេញ ប៊ែលហ្សិកឈ្មោះ...
បរទេស ៖ សេតវិមាននៅពេលថ្មីៗនេះ បានធ្វើការប្រកាសថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ តិចបំផុតចំនួន៨០លានដូស ឲ្យទៅប្រទេស ដែលត្រូវការចាំបាច់នានា នៅចុងខែនេះ ក្រោយពីលោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន បានសន្យាជួយកាលពីខែមុន ។ មន្ត្រីអាមេរិកបាននិយាយថា ថ្នាំវ៉ាក់សាំង១៩លានដូស នឹងផ្តល់ឲ្យកម្មវិធីអន្តរជាតិ COVAX ដែលធ្វើការងារផ្តល់ការផ្គត់ផ្គង់ ថ្នាំវ៉ាក់សាំងកូវីដ១៩...
អាប់ឌីស អាបាបា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រង និងត្រួតពិនិត្យជំងឺ ប្រចាំទ្វីបអាហ្វ្រិក (Africa CDC) បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅទ្វីបអាហ្វ្រិក កើនឡើងដល់៤.៨៨៦.២៧៩នាក់ គិតត្រឹមល្ងាចថ្ងៃសុក្រ ។ មជ្ឈមណ្ឌល CDC ប្រចាំទ្វីបអាហ្វ្រិក ដែលមានទីភ្នាក់ងារថែទាំង សុខភាពពិសេស...
ភ្នំពេញ៖ ដោយមានការអនុញ្ញាត ពីសំណាក់លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃសៅរ៍ ទី០៥ខែមិថុនា ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីវេទិកា យុវជនក្រោមប្រធានបទស្តីពី “ទស្សនៈយុវជន ចំពោះគោលនយោបាយជាតិ គាំពារសង្គម” តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។ លោក ហេង សុផាន់ណារិទ្ធ បានថ្លែងថា កម្មវិធីវេទិកាយុវជនពេញមួយព្រឹកនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់ ការយល់ដឹង អំពីកិច្ចគាំពារសង្គម និងផ្ដល់ឱកាសដល់អ្នកចូលរួម ជាពិសេសយុវជនតែម្តង ដើម្បីឈ្វេងយល់ កាន់តែច្បាស់ និងស៊ីជម្រៅ អំពីសារៈសំខាន់ នៃច្បាប់ស្តីពី របបសន្តិសុខសង្គមកម្ពុជា ក៏ដូចជាតម្រូវការចាំបាច់ នៃកិច្ចគាំពារសង្គម សម្រាប់សិស្ស និស្សិត និងព្រះសង្ឃជាដើម។ លោកសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីវេទិកាយុវជន ដ៏សំខាន់នេះ អ្នកចូលរួមទាំងអស់ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ក៏ដូចជាអ្នកចូលរួម ស្តាប់តាមរយៈការផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផេក របស់ YRDP នឹងទទួលបានចំណេះដឹង និងយល់កាន់តែច្បាស់ នូវអត្ថប្រយោជន៍នៃកិច្ចគាំពារសង្គម និងមានឱកាសលើកឡើងនូវការព្រួយបារម្ភ និងតម្រូវការនានា ទៅលើការអនុវត្តប្រព័ន្ធគាំពារសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ គួរឱ្យដឹងផងដែរថា ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនៅកម្ពុជា ត្រូវបានបែងចែកចេញជាពីរប្រព័ន្ធដាច់ដោយឡែកពីគ្នា គឺ៖ (១). ប្រព័ន្ធសន្តិសុខសង្គម (Social Security) ដែលគ្របដណ្តប់ទៅលើរបបសន្តិសុខសង្គមចំនួន ៥ រួមមាន៖ – ផ្នែកប្រាក់សោធន – ផ្នែកថែទាំសុខភាព – ផ្នែកហានិភ័យការងារ – ផ្នែកនិកម្មភាព – ផ្នែកពិការភាព (២). ប្រព័ន្ធជំនួយសង្គម (Social Assistant) ដែលគ្របដណ្តប់លើផ្នែកចំនួន ៤ រួមមាន៖ – ការឆ្លើយតបទៅនឹងគ្រោះអាសន្ន – ការអភិវឌ្ឍមូលធនមនុស្ស – ការបណ្តុះបណ្តាលវិជ្ជាជីវៈ – សុខុមាលភាពសម្រាប់ប្រជាជនងាយរងគ្រោះ សូមបញ្ជាក់ថា កម្មវិធីវេទិកាយុវជនពេញមួយព្រឹកនេះ ត្រូវបានរៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) និងយុវជនស្ម័គ្រចិត្ត (YRDP) តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដោយមានវត្តមានចូលរួមពីតំណាងអង្គការ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា រួមទាំងយុវជន និងព្រះសង្ឃសរុបប្រមាណជាង ១០០អង្គ/នាក់៕
រដ្ឋបាលលោក បៃដិន ត្រៀមកញ្ចប់ថវិកា ៦ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២២ ដើម្បីប្រកួតប្រជែងជាមួយចិន វ៉ាស៊ីនតោន៖ រដ្ឋបាលសហរដ្ឋអាមេរិក របស់លោកប្រធានាធិបតី ចូ បៃដិន បានចេញផ្សាយនូវសំណើថវិកាចំនួន ៦ទ្រីលានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០២២ ខណៈដែលខ្លួនមានផែនការវិនិយោគ យ៉ាងច្រើនក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងកំណត់ទីតាំងប្រទេស ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន ឲ្យកាន់តែប្រសើរ។ ថវិកាសម្រាប់ឆ្នាំនេះចាប់ផ្តើមពីថ្ងៃទី១...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងកំពុងឲ្យ ក្រុមហ៊ុនចិន ដំឡើងរោងចក្រ ផលិតកៅស៊ូបេតុង ដោយមានលទ្ធភាពផលិតបាន ក្នុង១ម៉ោង ចំនួន១២០តោន ។ ក្នុងឱកាសចុះពិនិត្យទីតាំងដាក់ដំឡើង គ្រឿងចក្រផលិតកៅស៊ូបេតុង នៅព្រំប្រទល់ខេត្តកំពត-ខេត្តកែប នាថ្ងៃទី៥...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាស ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥៣៨នាក់ទៀត ជាសះស្បើយ ៥៣៤ នាក់ និងស្លាប់ ១០នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នៅកម្ពុជាមាន អ្នកឆ្លងកូវីដ១៩សរុប 33,613 នាក់ ,អ្នកជាសះស្បើយ 26,078 នាក់និង អ្នកស្លាប់...
បរទេស ៖ ថ្នាក់ដឹកនាំកងទ័ពជើងទឹក របស់សហរដ្ឋអាមេរិក ប្រទេសបារំាងនិងអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ត្រីភាគីមួយ ដើម្បីបន្តធ្វើឲ្យកាន់តែល្អប្រសើរឡើង នូវសហប្រតិបត្តិការ របស់ពួកគេ ។ ប្រធានផ្នែកប្រតិបត្តិការទ័ពជើងទឹក លោកឧត្តមនាវី Mike Gilday ឧត្តមនាវីទ័ពជើងទឹកបារំាង Pierre Vandier និងលោក...