បរទេស៖យោងតាមរបាយការណ៍មួយ ដែលត្រូវបានធ្វើឡើងដោយអង្គការសហប្រជាជាតិ នៅសប្តាហ៍នេះបានបង្ហាញថា ជម្លោះដែលកំពុងតែ នៅបន្តនៅឡើយនៅក្នុងតំបន់ អ៊ុយក្រែនខាងកើត ចាប់តាំងតែឆ្នាំ២០១៤នោះ មកដល់ពេលនេះកុមារប្រមាណជា១៥២នាក់ហើយដែល បាត់បង់ជីវិត និងក្នុងនោះ១៤៦នាក់ទៀត ទទួលរងរបួស។ របាយការណ៍ដដែលដែល ត្រូវបានធ្វើឡើងគិតត្រឹមថ្ងៃទី៣០ ខែឧសភាក៏បានបង្ហាញដែរថាកុមារប្រមាណជា៦៦ ៤៩ ១ នាក់ទៀត ត្រូវបានអង្គការសហប្រជាជាតិចាត់ បញ្ចូលថា គឺជាកុមារដែលកំពុងទទួលរងនូវផលលំបាក ក្នុងនាមជាចំណាប់ខ្មាំងដោយសារជម្លោះមួយនេះ។ សេចក្តីប្រកាសនេះ...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ថាក្រុមប្រេសិតមកពី សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានជួបពិភាក្សាជាមួយ របបយោធារបស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រទី០៤ ខែមិថុនា ដោយបានលើកឡើងជាថ្មីថា លោកនឹងអនុញ្ញាតឱ្យមានការបោះឆ្នោតថ្មីនៅពេលដែលប្រទេសបានធ្វើរដ្ឋប្រហាររួច ហើយវិលមករកសភាពធម្មតាវិញ ។ ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពវឹកវរ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេស អាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-ឡានឆាង លើកទី៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៩នាក់ ក្នុងនោះស្រុកជើងព្រៃ៣នាក់ ស្រុកស្រីសន្ធរ៦នាក់ ស្រុកព្រៃឈរ ៤នាក់ ស្រុកបាធាយ៥នាក់ មកពីរាជធានីភ្នំពេញចំនួន១នាក់ និងមានករណីជាសះស្បើយ ចំនួន១៩៥នាក់ ផងដែរ។
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ជូនអភិបាលខេត្ត ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មី ចំនួន៧៧នាក់ ក្នុងនោះស្រុកត្រាំកក់ ចំនួន២៦នាក់ ក្រុងដូនកែវចំនួន៥នាក់ ស្រុកបាទីចំនួន៣នាក់ ស្រុកកោះអណ្ដែតចំនួន៣នាក់ ស្រុកគិរីវង់២នាក់ ស្រុកទ្រាំម្នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៩នាក់ និងជាសះស្បើយចំនួន ១១៧នាក់។
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ គឺជាខេត្តអាទិភាព ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋ ក្នុងមូលដ្ឋានបន្ទាប់ពីរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃ ខេត្តកណ្ដាល។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបានចំនួន១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុប១៦លាននាក់ នៅត្រឹម ខែឧសភា ឆ្នាំ២០២២។ ថ្លែងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិនិត្យលើការបន្តដាក់...
រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ថា លោក បា្លឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ត្រូវតែព្យាយាមរកមធ្យោបាយដើម្បីផ្សះផ្សា ចំណងមេត្រីភាព របស់ប្រទេសទំាងពីរ ដែលស្ថិតក្នុងកម្រិតទាបបំផុត ។ នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅក្រុង St. Petersburg លើកទី២៤...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ថាលោក Yin Weidong ប្រធានទូរទស្សន៍ចិន បានប្រាប់ទូរទស្សន៍រដ្ឋកាលពីល្ងាចថ្ងៃសុក្រថា ប្រទេសចិន បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Sinovac លើមនុស្សដែលមានអាយុចន្លោះពី៣ទៅ១៧ឆ្នាំ ។ ការចាក់ថ្នាំបង្ការរោគដ៏ធំរបស់ប្រទេសចិន ដែលបានចាក់វ៉ាក់សាំង ចំនួន៧២៣,៥លានដូសគិតត្រឹមថ្ងៃទី៣...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រដ្ឋបានរាយការណ៍ កាលពីថ្ងៃសុក្រថា ក្រសួងសុខាភិបាល និងកីឡា របស់ប្រទេសមីយ៉ាន់ម៉ា បានដាក់បទបញ្ជាឲ្យពលរដ្ឋស្នាក់ នៅតែក្នុងផ្ទះនៅក្នុងក្រុងចំនួន៤នៅរដ្ឋ Chin ។ បទបញ្ជាឲ្យស្នាក់នៅតែក្នុងផ្ទះ នឹងចូលជាធរមាន នៅថ្ងសៅរនះ នឹងត្រូវបានកំណត់ទៅលើក្រុង Tedim, Falam, Thantlang...