ព័ត៌មានជាតិ

ក្រុមប្រេសិត មកពីអាស៊ាន ជួបពិភាក្សាការងារ ជាមួយមេដឹកនាំ យោធាមីយ៉ាន់ម៉ា

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ថាក្រុមប្រេសិតមកពី សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានជួបពិភាក្សាជាមួយ របបយោធារបស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រទី០៤ ខែមិថុនា ដោយបានលើកឡើងជាថ្មីថា លោកនឹងអនុញ្ញាតឱ្យមានការបោះឆ្នោតថ្មីនៅពេលដែលប្រទេសបានធ្វើរដ្ឋប្រហាររួច ហើយវិលមករកសភាពធម្មតាវិញ ។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពវឹកវរ ហើយសេដ្ឋកិច្ច របស់ប្រទេសនេះមានភាពច្របូកច្របល់ចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាលរបស់ លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈដោយចោទប្រកាន់ថា បានលួចបន្លំក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០២០ ។

យោងតាមក្រុមឃ្លាំមើលក្នុងស្រុកបានឲ្យដឹងថា មនុស្សជាង៨០០នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបដោយយោធាយ៉ាងសាហាវ ទៅលើក្រុមប្រឆាំង ។

ក្រុមអ្នកព័ត៌មានរបស់របបយោធាបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា លោក Erywan Pehin Yusof រដ្ឋមន្រ្តីក្រសួងការបរទេសទី២ របស់ប្រ៊ុយណេ និងអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បានជួបពិភាក្សាជាមួយមេដឹកនាំ របបយោធាគឺលោក Min Aung Hlaing ។

ដោយមិនផ្តល់ព័ត៌មានលម្អិតពី ឧត្តមសេនីយ៍បានដែលបានថ្លែងថា ឧត្តមសេនីយ៍បានលើកឡើងថា របបយោធានឹងរៀបចំ ការបោះឆ្នោតថ្មីនៅពេលដែល “ស្ថានភាពបានវិលមករកភាពប្រក្រតី” ។

សូមបញ្ជាក់ថា កន្លងមករបបយោធាបានឲ្យដឹងថា ខ្លួននឹងរៀបចំការបោះឆ្នោតក្នុងរយៈពេល០២ឆ្នាំទៀត ៕

To Top