ភ្នំពេញ ៖ រាជរដ្ឋាភិបាលប្រកាសថា កម្ពុជាផលិតមាសបាន៣តោន ក្នុង១ឆ្នាំ ដោយទទួលចំណូលប្រមាណជា១៨៥លានដុល្លារ ។ ក្រោយការប្រកាសពីជោគជ័យដ៏ធំធេងនេះ ត្រូវបានលោក ឆេង គឹមឡុង អ្នកវិភាគសេដ្ឋកិច្ចវ័យក្មេង បានវិភាគលើចំណូលនេះថា នឹងជួយសម្រាលបន្ទុកការចំណាយរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាដើម ។ លោក ឆេង គឹមឡុង បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃទី១១ ខែមិថុនា...
ឡុងដ៌៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានឲ្យដឹងថា មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មទាំង ៧ (G7) ត្រូវបានគេរំពឹងថានឹងសន្យាក្នុងអំឡុង កិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ដើម្បីផ្តល់វ៉ាក់សាំងការពារ ជំងឺឆ្លងវីរុសយ៉ាងហោចណាស់ ១ ពាន់លានដុល្លារដល់ពិភពលោក ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបញ្ចប់ការរាតត្បាតនៅត្រឹមឆ្នាំ ២០២២ ។ ការប្រកាសនេះធ្វើឡើងស្របពេលដែល នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ដែលនឹងធ្វើជាប្រធាននៃការជួបជុំរយៈពេល ៣...
បរទេស៖ លោក Don Pramudwinai ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ប្រទេសថៃ បានស្នើឱ្យប្រទេសចិន ផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់ តម្រូវការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Tanee Sangrat អ្នកនាំពាក្យក្រសួងការបរទេសថៃ បាននិយាយថាលោក...
ភ្នំពេញ៖ ក្រោយរងការរិះគន់ពីមហាជនក៏ដូច ជាអ្នកដំណើរថាស្ថាបនាផ្លូវ ក្នុងភូមិសាស្រ្តស្រុកសំរោង ខេត្តតាកែវមិនសមស្របតាមលក្ខណៈ បច្ចេកទេសដែលបណ្ដាលឲ្យ ផ្លូវធ្វើហើយគ្មានគុណភាពនោះ ពេលនេះក្រុមហ៊ុនហាន់ ស៊ីងរបស់កូរ៉េបានចាប់ផ្ដើម ពង្រឹងលក្ខណៈបច្ចេកទេស នៃការសាងសង់ឡើងវិញ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ មិថុនានេះ អ្នកដំណើរសង្កេតឃើញថា ក្រុមហ៊ុនហាន់ស៊ីងបានធ្វើការសាងសង់ផ្លូវជាតិលេខ២ នៅចំណុចប្រាសាទនាង ខ្មៅចន្លោះគីឡូម៉ែត្រលេខ៥០-៥១ ក្នុងស្រុកសំរោងខេត្តតាកែវ ទៅតាមលក្ខណៈបច្ចេកទេសដោយ បានធ្វើការភ្ជួរផ្លូវកៅស៊ូចាស់ចោលដើម្បីយក ដីស្អុយចេញទើបចាក់ដីថ្មីបំពេញមិនដូច កាលពីមុនចាក់ដីពីលើផ្លូវកៅស៊ូ...
ម៉ូស្គូ៖ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានចុះហត្ថលេខាលើបទបញ្ជា ដើម្បីទុកជាមោឃៈនូវអនុស្សរណៈនៃការយោគយល់ (MOU)រុស្ស៊ី – សហរដ្ឋអាមេរិកស្តីពី“ ការបើកចំហរ” ដែលសម្របសម្រួលការធ្វើដំណើរ សម្រាប់អ្នកការទូតនៅក្នុងប្រទេសម្ចាស់ផ្ទះរបស់ភាគីទាំងពីរ។ យោងតាមបទបញ្ជាដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅលើគេហទំព័រព័ត៌មានផ្លូវការផ្លូវការរបស់ប្រទេសនេះបានឲ្យដឹងថា លោក Mishustin បានស្នើសុំក្រសួងការបរទេសរុស្ស៊ីជូនដំណឹងទៅខាងសហរដ្ឋអាមេរិក អំពីការបញ្ចប់ការងារនេះ។ អនុស្សរណៈនៃការយោគយល់គ្នាបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន កាលពីខែមិថុនា ឆ្នាំ១៩៩២ បានអនុញ្ញាតឱ្យអ្នកការទូតរុស្ស៊ី និងសហរដ្ឋអាមេរិក...
បរទេស៖ យោងតាមនាយកដ្ឋាន វិទ្យាសាស្ត្រវេជ្ជសាស្ត្រ (DMS ) របស់ប្រទេសថៃ បានអោយដឹងថា ស្ទើរតែ ៩០% នៃករណីឆ្លងថ្មីវីរុស ដែលរកឃើញ នៅក្នុងប្រទេសថៃ គឺជាវីរុសដែលបំលែងខ្លួនថ្មី Alpha ដែលត្រូវបាន រកឃើញដំបូង នៅចក្រភពអង់គ្លេស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានជូនពរដល់អ្នកស្នងតំណែង របស់លោក គឺលោក Joe Biden អោយមានសំណាងល្អ នៅក្នុងកិច្ចប្រជុំកំពូល នាពេលខាងមុខ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងបានផ្ញើរភាពកក់ក្តៅ ដល់មេដឹកនាំរុស្ស៊ីផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា...
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីបង្កអំពើហិង្សាដោយចេតនាទៅលើប្រពន្ធខ្លួន។ ជនសង្ស័យមានឈ្មោះ រ៉ន សុខជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត នៅភូមិព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិតាឡី សង្កាត់ដង្កោ...
រីយ៉ូ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន ២,៥០៤នាក់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែលធ្វើឱ្យ ចំនួនអ្នកស្លាប់សរុបនៅ ទូទាំងប្រទេសកើនឡើងដល់ ៤៨២,០១៩ នាក់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងដោយយោងតាម ក្រសួងសុខាភិបាលប្រេស៊ីលឲ្យដឹងថា ការឆ្លងថ្មីចំនួន ៨៨,០៩២ករណី ត្រូវបានរកឃើញដែលបង្កើន ចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៧,២១០,៩៦៩ករណី...
បរទេស៖ កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធនឹងពួកហូធី នៅក្នុងប្រទេសយេម៉ែន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននាពេលថ្មីៗនេះ បានឈប់ធ្វើការវាយប្រហារ នៅជិតទីក្រុងសាណាអា ឬក៏ទីក្រុងយេម៉ែនដទៃទៀតណាមួយ ព្រោះតែខ្លួនចង់រៀបចំ មូលដ្ឋាននយោបាយ សម្រាប់ដំណោះស្រាយ សន្តិភាព។ សេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយមន្ត្រីនាំពាក្យ ឲ្យកងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីតមួយរូប និងចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ រដ្ឋអារ៉ាប៊ីសាអូឌីតនោះ គឺត្រូវបានធ្វើឡើង ក្រោយសេចក្តីរាយការណ៍...